រាជធានីភ្នំពេញ÷ បន្ទាប់ពីជនរងគ្រោះ ឈ្មោះ សែម សុភ័ណ្ឌ អាយុ ៤០ ឆ្នាំ មុខរបរ (មន្ត្រីនគរបាលជាតិ) អាស័យដ្ឋានបច្ចុប្បន្ន ផ្ទះលេខ ២៩១ ផ្លូវ២១៧ ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
កម្មវត្ថុ÷ សុំប្តឹងគ្លីនិកជម្ងឺទូទៅ ឪសថបូព៌ា អាង ថោវឌឿង ដែលមានអាស័យដ្ឋាន ផ្ទះល្វែង អាយស៊ី ផ្ទះ លេខ បេ៧២ បេ៧៤ ផ្លូវលេខ៦ ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានភ្នំពេញ នៅ ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ ។
យោងសេចក្តី សេចក្តីសម្រេច លេខ ៦៦២/២៥ រប ចុះថ្ងៃទី ២៤ ខែកក្តដា ឆ្នាំ ២០២៥ របស់ ប្រធាន មន្ទីរសុខាភីបាលរាជបាលរាជធានីភ្នំពេញ ដែលមានខ្លឹមសារដូចខាងក្រោម÷
* ប្រការ១: ទីតាំងផ្តល់សេវាសុខាភិបាល ឯកជន ០១កន្លែង មន្ទីព្យាបាលគ្លីនិក ជម្ងឺទូទៅឪសថបូព៌ា អាង ថោវឌឿង របស់ស្រី DU THI QUI ដែលមានអាស័យដ្ឋាន ផ្ទះល្វែង អាយស៊ី ផ្ទះលេខ បេ៧២ បេ៧៤ ផ្លូវលេខ៦ ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ដោយមូលហេតុគ្មានលិខិតអនុញាត ដោយរដ្ឋបាលខណ្ឌដង្កោ ។
* ប្រការ២: ការិយាល័យនិយ័តកម្មសុខាភិបាល ប្រធានការិយាល័យស្រុក ប្រតិបត្តិ និង លោកស្រី DU THI QUI មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ឧ្យមានប្រសិទ្ធិភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះ តទៅ ហត្ថលេខានិងត្រា បណ្ឌិត ងី មានហេង ។
បើយោងតាម សេចក្តីសម្រេច របស់ លោក ងី មានហេង ( គ្លីនិកជម្ងឺទូទៅឪសថបូព៌ា អាង ថោវឌឿង) របស់ លោកស្រី DU THI QUI ចុះថ្ងៃទី ២៤ ខែកក្តដាឆ្នាំ ២០២៥ របស់ប្រធានមន្ទីរ នៃរដ្ឋបាលរាជធានីភ្នំពេញ (គ្លីនិកជម្ងឺទូទៅឪសថបូព៌ា អាង ថោវឌឿង) លួចបើកព្យាបាលជម្ងឺ ដោយគ្មានលិខិតអនុញាត គ្មានអាជ្ញាប័ណ្ណពីស្ថាប័នពាក់ព័ន្ធគឺ ជារឿងខុសច្បាប់ ។
ម្ចាស់ ( គ្លីនិក ជម្ងឺទូទៅឪសថបូព៌ា អាង ថោវខឿន) របស់ស្រី DU THI QUI) ជនជាតិ (វៀតណាម) បានចូល មករកដំណោះស្រាយ ដោយសន្តិវិធី ជាមួយជនរងគ្រោះ ដើម្បីបញ្ចប់រឿង និងរក្សាភាព ស្ងៀមស្ងាត់ ក្នុងការដកពាក្យបណ្តឹង ដែលទទួលសំណងប្រហែលប្រមាណ ១ម៉ឺនដុល្លារអាមេរិក នេះបើយោងពាក្យសម្តីរបស់ជនរងគ្រោះ បានផ្តល់មកអង្គភាពសារព័ត៌មានយើង។
ការបើកគ្លីនិកដោយ គ្មានអាជ្ញារប័ណ្ណពីក្រសួង និង ស្ថាប័នពាក់ព័ន្ធមកព្យាបាល (មនុស្សរស់) គឺជារឿង ខុសច្បាប់ តើហេតុអ្វីបានជាមន្ទីរសុខាភិបាល រាជធានីភ្នំពេញ ចេញសេចក្តីសម្រេច បិទតែគ្លីនិក ឬមួយគ្លីនិកមួយកន្លែង ដែលបានរៀបរាប់ខាងលើ មន្ទីរសុខាភិបាលដឹងយូរហើយ តែនៅមិនទាន់អនុវត្តតាមនិតិវិធីច្បាប់? ។
បុគ្គលពាក់ព័ន្ធ ដែលឃុបឃិតគ្នាបើក «គ្លីនិកជម្ងឺទូទៅឪសថបូព៌ា អាង ថោវខឿន» របស់ លោកស្រី DU THI QUI ជនជាតិ (វៀតណាម) តើអាចរួចផុតពីសំណាញ់ច្បាប់ដែលឬទេ ?
លោក សោម រ៉ូប៊ីន ដែលជាអ្នកតំណាង (គ្លីនិកជម្ងឺទូទៅឪសថបូព៌ា អាង ថោវខឿន) ដែលមានលេខទូរស័ព្ទ 088 588 8585 អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺបាននោះទេ ខណៈ:ខលចូលតែមិនលើទូរស័ព្ទ បុគ្គលម្នាក់នេះជាអ្នកណែនាំ អ្នកជំងឺទៅព្យាបាល។
តើអាជ្ញារប័ណ្ណបើក «គ្លីនិក ជម្ងឺទូទៅឪសថបូព៌ា អាង ថោវខឿន» របស់ លោកស្រី DU THI QUI ជនជាតិ (វៀតណាម) រូបនេះ ដែលព្យាយាមរត់ការជាយូរហើយ ដែលមិនទាន់ទទួលបាន តើត្រូវចេញបន្ត ឬមួយយ៉ាងណាវិញ? តើមានជនរងគ្រោះប៉ុន្មាននាក់ ត្រូវរងគ្រោះដោយសារគ្លីនិក នេះ?
ក្នុងករណីខាងលើនេះ មានការឃុបឃិតជាប្រព័ន្ធក្នុងការ (បើកគ្លីនិកព្យាបាលខុសច្បាប់) សូមថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាត្រួតពិនិត្យដោយក្តីអនុគ្រោះផង។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន ៕ សូមអរគុណ។
ទំនាក់ទំនងពាណិជ្ជកម្ម ÷ 012 676 287 / 017 240 250