ខួបលើកទី២៧ឆ្នាំ នៃការបាញ់ប្រហារ សម្តេចតេជោ ហ៊ុន សែន៖ «ប្រសិនពេលនោះខ្ញុំស្លាប់ ឬត្រូវរបួស ប្រទេសកម្ពុជាយើងនិងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ»!

CRT

 


(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានបង្ហាញសំណេរឲ្យដឹងថា៖ ថ្ងៃនេះខួបលើកទី២៧ឆ្នាំ នៃការបាញ់ប្រហារសម្តេចតេជោ ហ៊ុន សែន នៅខេត្តសៀមរាប ប្រសិនពេលនោះសម្តេចស្លាប់ ឬត្រូវរបួស ប្រទេសកម្ពុជាយើងនិងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ។


សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសំណេរនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា ៖


ថ្ងៃ២៤ កញ្ញា ២០២៥នេះ ជាខួបលើកទី២៧ឆ្នាំ នៃការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំនៅទីរួមខេត្តសៀមរាប (២៤កញ្ញា១៩៩៨ - ២៤កញ្ញា២០២៥)។

ជាសំណាងល្អខ្ញុំមិនមានគ្រោះថ្នាក់ និងបន្តនៅជាមួយប្រជាជនដើម្បីបន្តអនុវត្តនយោបាយឈ្នះ ឈ្នះដើម្បី

បញ្ចប់សង្គ្រាមនាំមកនូវសន្តិភាពឯកភាពជាតិ ឯកភាពទឹកដីដែលសម្រេចបាននៅថ្ងៃ២៩ ធ្នូ ១៩៩៨។


ខ្ញុំមិនរំលឹកឡើងវិញ នូវរឿងរ៉ាវ នាព្រឹកថ្ងៃ ២៤ កញ្ញា ១៩៩៨ ទេ! តែខ្ញុំគួរតែបញ្ជាក់ថា៖ ប្រសិនពេលនោះខ្ញុំស្លាប់ ឬត្រូវរបួស ប្រទេសកម្ពុជាយើងនិងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ ព្រោះម្ចាស់នៃនយោបាយឈ្នះឈ្នះ បានស្លាប់ទៅហើយ និងប្រសិនបើខ្ញុំត្រឹមត្រូវរបួស ក៏ទីរួមខេត្តសៀមរាប និងមានអ្នកនយោបាយជាច្រើន និងត្រូវស្លាប់។


គិតពីថ្ងៃទី ២៤ កញ្ញា ១៩៩៨ មកដល់ពេលនេះខ្ញុំរស់បាន ២៧ឆ្នាំរួចមកហើយ និងសង្ឃឹមថា៖ និងរស់បានតិចបំផុត២៧ឆ្នាំ បន្តទៀត។

ខ្ញុំសូមជូនរូបថតប៉ុន្មានសន្លឹកនៅពេលខ្ញុំមានអាយុជាង ៤០ឆ្នាំ និងក្រោម ៥០ឆ្នាំ៕










#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top