ចាប់ផ្តើមហេីយ! រដូវកាល នៃបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រ ស្រុកអង្គរបុរី, ស្រុកបុរីជលសារ និង ស្រុកកោះអណ្ដែត នៃខេត្តតាកែវ ស្នេីសុំថ្នាក់ដឹកនាំនិងស្ថាប័នពាក់ព័ន្ធនានា ចុះត្រួតពិនិត្យ ផងទាន!!!

CRT

 


ខេត្តតាកែវ÷ ករណី បទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ស្រុកអង្គរបុរី ,ស្រុកបុរីជលសារ និងស្រុកកោះអណ្ដែត នៃខេត្តតាកែវ ក្រោមការគ្រប់គ្រងបែងចែកផលប្រយោជន៍ពីសំណាក់ លោក

មន្ត្រី ប៉េអឹមម្នាក់ បានសម្របសម្រួល ចាប់អនុវត្តការងារនៃបទល្មើសនេសាទ និងបើកដៃអោយជនវៀតណាម ចាប់ផ្ដើមចូលមកនេសាទនៅក្នុងទឹកដីខ្មែរដែល ស្ងិតក្នុងដែនសមត្ថកិច្ច របស់ខ្លួន។


មន្ត្រីកងរាជអាវុធហត្ថ ខេត្តតាកែវ បេីទោះបីជាមានការផ្លាស់ប្ដូរអភិបាលខេត្ត ច្រើនជំនាន់ហេីយក្តី ករណីបទល្មើស នេសាទនៅក្នុងទឹកដីខេត្តតាកែវ មួយនេះ ស្ថិតក្រោមកណ្ដាប់ដៃបែងចែកផល ប្រយោជន៍ ពីសំណាក់មន្ត្រីកងរាជអាវុធហត្ថ ម្នាក់នេះដដែល។


អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា÷ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តតាកែវ និងចុះត្រួតពិនិត្យ នៅក្នុងករណីបទល្មើសនេសាទ ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ផងទាន!។


អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណ:អភិបាលខេត្ត តាកែវ និងលោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ  សូមចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ របស់ជនជាតិវៀតណាមលួចចូលមកនេសាទនៅក្នុងទឹកដីខ្មែរដែលជាកក្តាល្មើសច្បាប់ យ៉ាងធ្ងន់ធរ ។


អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមមេត្តាចាត់វិធានការ និងទប់ស្កាត់ បទល្មើសនេសាទ ដែលមានទីតាំង ដែលបានរៀបរាប់ខាងលើ ដោយក្តីអនុគ្រោះ។


អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេត ចំពោះមន្ត្រីពាក់ព័ន្ធ ដែលបណ្តែតបណ្តោយ អោយជនអន្តោប្រវេសន៍ ជនជាតិវៀតណាម មកទន្ទានលូចចូលមកនេសាទខុសច្បាប់ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។


អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន៕ សូមអរគុណ។












#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top