ដំណើរលេងវិញហើយ"សំណាងស្ពត"! ទីតាំងល្បែងភ្នាល់ឡូតូនិងមាន់ជល់អនឡាញ(P99) ជ្រកក្រោមស្លាកតារាងបាល់ទះ (សំណាងស្ពត) ស្ថិតក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណៈបិទបានតែ មួយសប្តាហ៍តែប៉ុណ្ណោះ!! អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សូមបង្ក្រាបផងទាន!!! ភូមិ/ឃុំមានសុវត្ថិភាព

CRT

រាជធានីភ្នំពេញ៖ បេីទោះបីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ជួន ណារិន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ សីហា ឆ្នាំ២០២៥ ថ្មីៗនេះ ដោយដាក់បទបញ្ជាឲ្យលោកអធិការតាមបណ្តាខណ្ឌទាំង១៤ ចុះពិនិត្យ និងទទួលការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ ស្តីពីបទល្មើស (ល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងញៀន) ក៏ទីតាំងទីតាំង(ភ្នាល់មាន់ជល់អញឡាញ និងឡូតូ) ដោយជ្រកអតីតក្រោមស្លាក ៖(តារាងបាល់ទះតាបប៊ីយែរ សំណាងស្ពត) នៅតែបន្តលេងនិងដំណេីរការលេងយ៉ាងរលូនដដែល ខណ:ផ្អាកបានត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ!។


សូមបញ្ជាក់ថា៖ ទីតាំងភ្នាល់ឡូតូនិងមាន់ជល់អញឡាញ(P99)  ដោយជ្រកក្រោមស្លាកយីហោ (សំណាងស្ពត) ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


យោងតាមប្រភពពត៌មាន រាយការណ៍មកអង្គភាព សារព័ត៌មានយើង ជួយផ្សាយដល់ថ្នាក់ដឹកនាំ បានឲ្យដឹងថា៖ ទីតាំងភ្នាល់ឡូតូនិងមាន់ជល់អញឡាញ(P99) ដោយជ្រកក្រោមស្លាកយីហោ (សំណាងស្ពត) ក្នុងភូមិត្រពាំងថ្លឹង៣ នេះគឺមានចំនួន ០២ម៉ាសុីន (ឡូតូ០១ ,មាន់០១គ្រឿង) ដោយមានអ្នកខ្លះបព្ចាំទ្រព្យអស់ម៉ូតូ, ឡាន និងសំភារៈ និងរបស់េបបផ្សេងៗមានតម្លៃទៀតផង យកមកភ្នាល់ ។ ពិតប្រាកដណាស់ល្បែងអាចបង្កើតទៅជាបទល្មើស ដូចជា៖ ចោរកម្ម, ហឹង្សាផ្សេងៗទៀត នៅពេលអ្នកលេងភ្នាល់ចាញ់។ បងប្អូនប្រជាពលរដ្ឋបានដាក់ជាចម្ងល់ថា៖ រដ្ឋបាលសង្កាត់/ប៉ុស្តិ៍នគរបាលចោមចៅទី១ នៅកៀកនឹងច្រមុះនៅឡើយ! ចុះហេតុអ្វីមិនបង្ក្រាប នៅតែបណ្ដែតបណ្ដោយឲ្យម្ចាស់ទីតាំងភ្នាល់ឡួតូ និងមាន់ជល់អញឡាញ (P99) មួយនេះ ដោយជ្រកក្រោម (ស្លាកតារាងបាល់ទះ សំណាងស្ពត) ដំណើរការលេងយ៉ាងរលូនទៅបានដូច្នេះ? (សង្ស័យ!ត្រូវគ្នា មេីលទៅ) បានជាទីតាំងនេះបេីកលេងយ៉ាងសប្បាយអុឺងកង រំពងខ្ញៀវខ្ញារ ដែលជាការរំលោភសិទ្ធិរស់នៅរបស់បងប្អូនប្រជាពលរដ្ឋរស់នៅជិតខាងយ៉ាងខ្លាំង។


ពាក់ព័ន្ធករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានយេីងបានធ្វេី សេចក្តីរាយការណ៍ជូនដំណឹង ជូន លោក ម៉ម វុទ្ធី អធិការនគរបាលខណ្ទពោធិ៍សែនជ័យ តាមប្រព័ន្ធទូរស័ព្ទ ដោយលោក ម៉ម វុទ្ធី ប្រាប់វិញថា ៖(លោករវល់បន្តិចសិន) ។ ដោយឡែក លោក មុន្នី រក្សា (មេប៉ុស្តិ៍ស្តីទី) ប៉ុស្តិ៍ចោមចៅទី១ ប្រាប់វិញថា៖ (ចាំអោយកម្លាំងលោកចុះទៅមេីល)។


ប្រជាពលរដ្ឋសំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តា ចុះត្រួតពិនិត្យមើលនិងបង្ក្រាបទីតាំង ភ្នាល់មាន់ជល់អញឡាញ (P99) និងឡូតូ ដែលជ្រកក្រោមស្លាកយីហោ ៖ (តារាងបាល់ទះ សំណាងស្ពត)

ខាងលើនេះផងទាន ! ដើម្បីរក្សាបាននូវគោលនយោបាយ ភូមិ/សង្កាត់ មានសុវត្ថិភាព ជាពិសេសតាមបទបព្ជារទាំង 7ចំណុច របស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ថ្មីៗនេះទៀត ដើម្បីឲ្យមន្ត្រីថ្នាក់មូលដ្ឋានតាមខណ្ទៗអនុវត្តន៍តាម។ និងជាពិសេសថ្មីៗ ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាអោយអធិការនគរបាលខណ្ឌ ទាំង14 ត្រូវចុះនិងទទួលយកចិត្តទុកដាក់នូវការរាយការណ៍របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានពាក់ព័ន្ធនឹងបទល្មេីស (ល្បែងស៊ីសង និងគ្រឿងញៀន)។


អង្គភាពព័ត៌មានយើង នឹងរងចាំការបំភ្លឺនូវរៀងរាល់ម៉ោង គ្រប់ពេលវេលា។ សូមអរគុណ៕


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 240 250 / 095 4567 96








#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top