គ្រឿងចាក់បានធ្វើការទន្ទ្រានរុករករ៉ែ ឬលោហៈធាតុផ្សេងៗ មួយចំនួននៅក្នុងទីតាំងភូមិសាស្ត្រ ស្រុកឈូកខេត្តកំពត គឺជាទីតាំងខុសពីអាជ្ញាប័ណ្ណផ្ដល់ជូនក្រុមហ៊ុនស្របច្បាប់មួយ ស្របពេលពលរដ្ឋក៏ដូចជាស្ថាប័នអង្គការសង្គមស៊ីវិលស្នើសុំឱ្យអាជ្ញាធរ និងមន្ត្រីជំនាញចុះអធិការកិច្ច! (វគ្គទី2)

CRT

ខេត្តកំពត៖ យោងតាមប្រភពព័ត៌មានបានផ្ដល់មកថា៖ មានគ្រឿងចក្រមួយចំនួនធ្វើការជីកគាស់កាយដីនៅក្នុងតំបន់ភ្នំស្រងុាំ ស្ថិតក្នុងភូមិសាស្ត្រ ភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត ខណៈដែលមានការសង្ស័យក្នុងសកម្មភាពមិនប្រក្រតីមួយនេះ។


កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៥ ថ្មីៗនេះ លោក សៅ មឿន អភិបាលនៃគណៈអភិបាលស្រុកឈូក ខេត្តកំពត បានធ្វើការផ្ញើរដំណឹងតាមរយៈបណ្តាញតេលេក្រាមមកថា ៖ (ចាំបន្តិច)! បន្ទាប់មកលោកក៏ផ្ដល់លេខទូរសព្ទដៃមួយខ្សែជូនដើម្បីទំនាក់ទំនងថា ជាមន្ត្រីជំនាញនៃមន្ទីរ៉ែ និងថាមពល។


នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៥ លោក សៅ មឿន ក៏បានផ្ដល់នូវឯកសារជាអាជ្ញាប័ណ្ណរបស់ ក្រុមហ៊ុនមួយដែលមានឈ្មោះថា ៖(ក្រុមហ៊ុន ហុង ម៉េង ជូ (ខេមបូឌា) អ៊ុនវេសម៉ិន ឯ.ក HONG MENG JU (CAMBODIA) INVESTMENT CO., LTD.) ជាក្រុមហ៊ុនស្របច្បាប់ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៨១ ផ្លូវលេខ ៣៥០ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលទទួលសិទ្ធិក្នុងការធ្វើសកម្មភាពអាជីវកម្មនៅក្នុងទីតាំងភូមិសាស្ត្រឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ជូនដល់អ្នកសារព័ត៌មានដើម្បីឲ្យបានជ្រាប ខណៈនោះផងដែរក្នុងនាមអាជីពអ្នកសារព័ត៌មានរបស់យើង យើងបានយល់អំពីផែនការមេរបស់រាជរដ្ឋាភិបាល និងក៏បានយល់អំពីចំណេះដឹងមួយចំនួនក្នុងបែបបទគតិយុត្តិនៃនីតិបញ្ញត្តិ នីតិប្រតិបត្តិ តុលាការ និងវិស័យសារព័ត៌មាន រួមផ្សំទៅនិងបទពិសោធន៍មួយចំនួនកន្លងមកដែលអាចចូលរួមចំណែកជាមួយនឹងសកម្មភាពអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល អ្នកសារព័ត៌មានរបស់យើងក៏ពិនិត្យរួចបងសង្កេតឃើញថាអាជ្ញាប័ណ្ណដែល លោក សៅ មឿន បានផ្ដល់ឱ្យនោះគឺជាអាជ្ញាប័ណ្ណដែលមានទីតាំងផ្សេងពីទីតាំង (ឃុំតាកែន) ដែលអ្នកសារព័ត៌មានរបស់យើងធ្វើការសាកសួរ។


តែទោះជាយ៉ាងណាក៏ដោយអ្វីៗ គឺមិនល្អអត់ខ្ចោះនោះទេ ក៏ប៉ុន្តែអង្គភាពសារព័ត៌មានរបស់យើងព្យាយាមធ្វើការទំនាក់ទំនងសាកសួរតាមទូរសព្ទដៃទៅ លោក សៅ មឿន ជាអភិបាលស្រុកឈូក ខេត្តកំពត នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៥បន្ថែមទៀតដើម្បីឲ្យលោកជួយបញ្ជាក់ហើយបញ្ជាក់ទៀតថា៖ តើមូលហេតុអ្វីបានជាទីតាំងដែលបានធ្វើសកម្មភាពលោហ:ធាតុក្រោមដីស្ថុិតនៅក្នុង ភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត ខុសពីទីតាំងនៃអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនស្របច្បាប់ ហុង ម៉េង ជូ (ខេមបូឌា) អ៊ុនវេសម៉ិន ឯ.ក HONG MENG JU (CAMBODIA) INVESTMENT CO., LTD.) ដែលត្រូវបានក្រសួងរ៉ែ និងថាមពលផ្តល់សិទ្ធិស្របច្បាប់ក្នុងរយៈពេល៣ឆ្នាំចាប់ពី ១២ ខែសីហា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៥ សម្រាប់ទីតាំងតែស្ថិតនៅក្នុងភូមិសាស្ត្រឃុំត្រពាំងភ្លាំង ស្រុកឈូកខេត្តកំពតទៅវិញ មានន័យថា៖ ទីតាំងដែលបានផ្ដល់អាជ្ញាប័ណ្ណ ជាការឆ្លើយតបម្ដងទៀតជូនចំពោះអ្នកសារព័ត៌មានដោយ លោក សៅ មឿន បានបញ្ជាក់ច្បាស់ៗថា៖ (គេមានអាជ្ញាប័ណ្ណ) ហើយក៏លោកបន្ថែមទៀតថា៖ សូមធ្វើការសួរទៅខាងជំនាញទៅទើបច្បាស់ អ្នកសារព័ត៌មានរបស់យើងក៏ធ្វើការសាកសួរ លោកបញ្ជាក់បន្ថែមទៀតថា ៖ ជុំវិញអាជ្ញាប័ណ្ណដែលនៅទីតាំងនេះមិនបានឆ្លងស្រុកទេ? លោកបញ្ជាក់ម្ដងទៀតថា ៖ សូមសួរទៅខាងជំនាញទៅ! ព្រោះលោកជាប់រវល់បើកបររថយន្ត។


តែទោះការបង្ហាញរបស់ លោក សៅ មឿន នៅមានភាពស្រពិចស្រពិលនៅឡើយនោះ ក្នុងនាមអ្នកសារព័ត៌មានរបស់យើងក៏សូមថ្លែងអំណរគុណចំពោះ លោក សៅ មឿន ដែលធ្វើការឆ្លើយតបត្រឡប់មកអ្នកសារព័ត៌មានរបស់យើងវិញផងដែរ ក្នុងន័យនេះ គឺក្នុងនាមជាមន្ត្រីរាជការទទួលខុសត្រូវខ្ពស់ក្នុងការងាររបស់ខ្លួនគឺរឿងប្រសើរណាស់។


អង្គភាពសារព័ត៌មានរបស់យើងស្នើសុំឲ្យ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីនៃក្រសួងរ៉ែថាមពលម ធ្វើការត្រួតពិនិត្យ និងចុះអធិការកិច្ចចំពោះការធ្វើសកម្មភាពដូចការលើកឡើងខាងលើនោះ។


អង្គភាពសារព័ត៌មានរបស់យើងស្នើសុំចំពោះឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ធ្វើការស្រាវជ្រាវអំពីភាពមិនប្រក្រតីនេះដោយការគោរពផងចុះ។


អង្គភាពសារព័ត៌មានរបស់យើងធ្វើការស្នើសុំ លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពត សូមធ្វើការពិនិត្យលើទិដ្ឋភាពដូចបានរៀបរាប់ខាងលើនោះផងដែរ។


អង្គភាពសារព័ត៌មានរបស់យើងស្នើសុំឲ្យអាជ្ញាធរ និងមន្ត្រីជំនាញនៃរដ្ឋបាលស្រុកឈូក ខេត្តកំពត ធ្វើការបង្ហាញអំពីការកំណត់ទីតាំងរបស់ក្រុមហ៊ុនឲ្យ បានត្រឹមត្រូវជៀសវាងការកេងចំណេញលើទីតាំងផ្សេងៗ នៅក្បែរនោះឬក៏នៅឆ្ងាយពីនោះដែលស្ថិតនៅក្នុងស្រុកឈូក តែមួយដែលខុសពីទីតាំងបានកំណត់ដោយច្បាប់ចេញជូនដើម្បីទប់ស្កាត់នូវការក្លែងបន្លំណាមួយចៀសវាងការបាត់បង់នូវចំណូលពន្ធរបស់រដ្ឋ។


ស្ថាប័ននៃអង្គភាពសារព័ត៌មានរបស់យើងធ្វើការចុះផ្សាយដើម្បីជាដំណឹងក្នុងការចូលរួមជាមួយនិងការអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងទប់ស្កាត់រាល់បណ្ដារព័ត៌មានក្លែងក្លាយដែលមិនពិតប្រាកដជៀសវាងនាំឲ្យមានផលប៉ះពាល់ដល់កិច្ចការដឹកនាំសង្គមជាតិ។

ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើងរង់ចាំទទួលដំណឹងចេញពីប្រភពពាក់ព័ន្ធជាច្រើនដើម្បីធ្វើការចេញផ្សាយជាបន្តបន្ទាប់ផងដែរ ៕ សូមអរគុណ។










#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top