រាជធានីភ្នំពេញ៖ យោងតាមប្រភពព័ត៌មាន ដែលផ្តល់ដោយបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ខណ្ឌច្បារអំពៅ បានអោយដឹងថា ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ របស់ចិន លំដាប់ VIP ក្នុងបូរីប៉េងហួតបឹងស្នោរ កំពុងតែដំណើរការបេីកលេងយ៉ាងរលូន បេីទោះបី២ឬ៣ ថ្ងៃមុននេះ អាជ្ញាធរមូលដ្ឋានចុះបង្ក្រាបបិទយ៉ាងណាក៏ដោយ ។ បងប្អូនប្រជាពលរដ្ឋដាក់ការសង្ស័យថា ៖ ប្រហែលជាការចុះបិទរបស់ អាជ្ញាធរនេះ គឺគ្រាន់តែអោយល្អ
មេីលទេមិនដឹង? ឬ ប្រហែលអាជ្ញាធរមានភាគលាភពីទីតាំងនេះហើយមេីលទៅ បានជាម្ចាស់ទីតាំងល្បែងស៊ីសងនេះ បេីកលេងយ៉ាងរលូនដូច្នេះបាន?
សូមបញ្ជាក់ថា៖ ទីតាំងនេះស្ថិតក្នុង បូរីប៉េងហួតបឹងស្នោរ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ចំពោះសាធារណជន ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងអស់នោះ សូមគោរពចូលមក លោក ចេង មុន្នីរ៉ា អភិបាលនិងជាគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ និង លោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាល ខណ្ឌច្បារអំពៅ សូមចាត់កម្លាំងដើម្បីចុះអធិការកិច្ចពិនិត្យមើលទីតាំងល្បែងស៊ីសង របស់ជនជាតិចិន ខាងលេីនេះផងទាន ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមិ/ឃុំ មានសុវត្ថិភាព គ្មានអំពើឆក់, ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តន៏ ។
យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
សូមរំលឹកថា៖ កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញ គ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនា ញុះញង់,បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ៖ 017 240 250 / 012 676 287 សូមអរគុណ