អុញនោះ! លោក ឈាង សុភណ្ឌ័ ចាងហ្វាង CSP TV NEWS ចង់បង្រៀន រដ្ឋបាលសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធទៅនឹងពាក្យ (Fake News)! ខណៈ លោក ចាងហ្វាង CSP TV NEWS ផ្តល់កិច្ចសម្ភាសន៍ជាមួយ លោក ឡេង ឡា អតីត(មេភូមិព្រៃទាន់) ដែលត្រូវបាន លោក មួង ធី អភិបាលស្រុកសាមគ្គីមុនីជ័យ ដកតំណែងពីមេភូមិព្រៃទាន់!! សូមថ្នាក់ដឹកនាំខេត្ត ជាពិសេសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹង លោក ឧបនាយករដ្ឋមន្ត្រី ស សុខា ចាត់មន្ត្រីជំនាញចុះធ្វើអធិការកិច្ច!!! ដោយក្តីអនុគ្រោះ

CRT


ខេត្តកំពង់ស្ពឺ ៖ ដោយមិនបង្អង់យូរក្រោយពេល ដែលរដ្ឋស្រុកសាមគ្គីមុនីជ័យ ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងដកតំណែង លោក ឡេង ឡា ពីមេភូមិព្រៃទាន់ ដែលលោកទទួលបាននូវការគោរពស្រលាញ់ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយការកាន់តំណែងជាមេភូមិ ព្រៃទាន់ នេះគឺមានរយះពេលជាង ២០ឆ្នាំ កន្លងមកហើយ ។ នេះបេីតាមការរៀបរាប់របស់ លោក ឡេង ឡាយ អតីតមេភូមិព្រៃទាន់ រៀបរាប់តាមបណ្តាញសង្គមនៃ អង្គភាព CSP TV NEWS ដែលបានផ្តល់កិច្ចសម្ភាសន៍ជាមួយ ឈាង សោភ័ណ្ឌ ចាងហ្វាង CSP TV NEWS ។


បណ្តាញអង្គភាពព័ត៌មាន CRT News បង្ហាញខ្លឹមសារជូនទស្សនិកជន ជាពិសេសថ្នាក់ដឹកនាំ ដូចខាងក្រោមនេះ ៖


តបទៅ លោក មួង ធី អភិបាលស្រុកសាមគ្គីមុនីជ័យ ចេញសេចក្តីបំភ្លឺ

(Fake News) ការដកតំណែង លោក ឡេង ឡាយ អតីត(មេភូមិព្រៃទាន់)។


សូមធ្វើការឆ្លើយតប ហើយមិនមែនជាការបង្រៀនយកលុយទេ តែជាការចែករំលែកចំណេះដឹងជូនទៅវិញទេ។!


រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ចេញសេចក្តីបំភ្លឺព័ត៌មានជុំវិញ រឿងដកតួនាទីមេភូមិព្រៃទាន់ ឃុំចាន់សែន ចេញពីការងារ។


សូមជម្រាបត្រឡប់ទៅ រដ្ឋបាលស្រុកសាមគ្គីមុន្នីជ័យ វិញថា៖ រដ្ឋបាលបំភ្លឺក៏បំភ្លឺទៅ កុំសរសេរព័ត៌មាន CSP TV NEWS ជាព័ត៌មាន(Fake News) ឱ្យសោះពីព្រោះរឿងអាជ្ញាធរប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកខ្លួនឯង ដែលបានអះអាងនៅលើបណ្ដាញសារព័ត៌មានរបស់យើង គឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីព័ត៌មានមួយផ្នែកដែលជាការលើកឡើងរបស់មេភូមិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន វាមិនមែនជា(Fake News)ទេ ។


ពាក្យថា៖ (Fake News) =ព័ត៌មានក្លែងក្លាយ ! ចុះប្រជាពលរដ្ឋភ្លូកទឹកភ្លូកដីគាំទ្រលោកមេភូមិដោយផ្តិតមេដៃមិនត្រូវការមេភូមិថ្មីឃើញនិងភ្នែកជាការបកស្រាយចេញពីមេភូមិផ្ទាល់តើនេះគឺជាអ្វី? ហើយសារព័ត៌មានរបស់យើងក៏ធ្វើការសាកសួរចំពោះលោកមេឃុំ លោកចៅហ្វាយស្រុកផងដែរ លោកយល់យ៉ាងណាដែរ?។


ប្រសិនបើក្នុងករណី៖ ក្រុមការងាររដ្ឋបាលរបស់លោក មិនចេះភាសាអង់គ្លេសទេនោះ សូមកុំបោះត្រាដូច្នោះអី! នាំឱ្យពិភពលោកគេមើលមកថាយើងមិនស្គាល់នៅពាក្យអ្វីជាព័ត៌មាន (Fake News) អាចនាំឲ្យគេវាយតម្លៃយើងថា៖ យើងនៅមានកម្រិតចំណេះដឹងនៅឡើយ!។


ខ្ញុំអាចប្រែសម្រួលពីភាសាអង់គ្លេសមកភាសាខ្មែរជូនវិញបានហើយអាចមកសួរលោកចាងហ្វាងវិញមក ឬលោកចាងហ្វាងអាចជួយបង្រៀនអត់យកលុយទេបើចាប់អារម្មណ៍ សូមអរគុណ!


រឿងនេះគឺមានតែថ្នាក់ដឹកនាំខាងលើ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក ស សុខា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំថ្នាក់ជាតិ សូមចុះអធិការកិច្ចផងទាន ដោយក្តីអនុគ្រោះ!!!៕







#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top