ឃ្លាំងចែកចាយនិងស្តុក(សាច់បង្កក) ស្ថិតនៅ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ សូមមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាចុះត្រួតពិនិត្យ ផងទាន! (វគ្គ១)
រាជធានីភ្នំពេញ៖ ឃ្លាំងចែកចាយនិងស្តុក(សាច់បង្កក) ស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កំពុងទាក់ទាញអារម្មណ៍ មហាជនឡើងភ្លូកទឹកភ្លូកដី សូមមន្ត្រីប្រចាំតំបន់ ចុះត្រួតពិនិត្យផងទាន!។ សូមបញ្ជាក់ផងដែលថា៖ ម្ចាស់ទីតាំងដែលមិនទាន់លើកស្លាក(យីហោ) មួយកន្លែងនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានយើងថា÷ គាត់បានកាត់ស្តុកពីក្រុមហ៊ុននាំចូល ដើម្បីយកមកចែកចាយបន្តតែប៉ុណ្ណោះ ។ អង្គភាពសារព័ត៌មានយើងនៅមិនទាន់ដឹងនៅឡើយថា៖ ក្រុមហ៊ុននាំសាច់ចូលនោះ ជាក្រុមហ៊ុនអ្វីនោះទេ? បើយើងមើលពីសកម្មភាពការវិចខ្ចប់ មួយចំនួន គឺមានអក្សរចិន ភ្ជាប់មកជាមួយផងដែរ។
អង្គភាពសារព័ត៌មាន សូមធ្វើសេចក្តីរាយការណ៍ជូន លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងតំណាក់កាល នៃការបង្ក្រាបបទល្មើសឆ្លងដែន បទល្មើសគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់ ដែលកំពុងល្មើសចរាចរណែនាំរបស់ ប្រមុខថ្នាក់ដឹកនាំ។
អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ ជូន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរងនិង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យទីតាំងខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់អគ្គនាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សូមចាត់វិធាន ចុះត្រួតពិនិត្យ ឃ្លាំងស្តុកសាច់បង្កក ដែលមានទីតាំងខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់អគ្គនាយកដ្ឋាន ការពារប្រើប្រាស់កិច្ចការប្រគួតប្រជែង និង បង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា៖ (ក.ប.ប) សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ឃ្លាំងស្តុកទំនិញខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មាន គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន៕ សូមអរគុណ!
