ផ្លូវមួយខ្សែពិបាកធ្វើដំណើរក៏ព្រោះតែមានការជួសជុលមិនត្រូវទៅតាមនីតិវិធី ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋខកចិត្តចំពោះគម្រោងស្ថាបនាផ្លូវមួយនេះ និងឈានទៅដល់មានការរិះគន់យ៉ាងចាស់ដៃពីមជ្ឈដ្ឋានទូទៅ !

CRT

 

ចេញផ្សាយថ្ងៃទី 02 ខែតុលា ឆ្នាំ 2025


រាជធានីភ្នំពេញ៖ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ឯកឧត្តម ឃួង ស្រេង  អភិបាលនៃគណៈមេបញ្ជាការឯកភាពសាលារាជធានីភ្នំពេញ បានកំពុងតែដើរតួនាទីយ៉ាងសំខាន់នៅក្នុងការដឹកនាំឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់។


នៅក្នុងការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យក្នុងរបត់ ដែលឯកឧត្តម ឃួង ស្រេង បានដឹកនាំឲ្យស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា រាប់ទាំងហេដ្ឋារចនាសម្ព័ន្ធមានដូចជា ការស្ដារនៅហេដ្ឋារចនាសាស្ត្រ ការកសាងផ្លូវថ្មីៗនៅបរិវេណរាជធានីភ្នំពេញ ការជួសជុលផ្លូវឡើងវិញនៅក្នុងរាជធានីភ្នំពេញទាំងមូល។


ចំពោះគម្រោងថវិកាដែលទទួលបានចេញពីរាជរដ្ឋាភិបាលសម្រាប់ភូមិ/ឃុំ/សង្កាត់ ដែលត្រូវមានការអភិវឌ្ឍន៍ផងដែរ។ ថ្វីបើជាការធ្វើនោះល្អគួរឱ្យកត់សម្គាល់មែនក៏មានកន្លែងខ្លះអាចរដ្ឋបាលរាជធានីភ្នំពេញមិនបានជ្រាបអំពីបញ្ហាមួយចំនួន ដែលកើតឡើងនៅក្នុងមូលដ្ឋានដូចស្ថានភាពជាក់ស្ដែងដែលប្រជាពលរដ្ឋកំពុងតែរអ៊ូរទាំថាផ្លូវមួយខ្សែគឺផ្លូវលេខ ៧៧ បេតេ ភូមិចម្រើនផល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ធ្វើឲ្យអ្នកធ្វើដំណើរពិបាកក្នុងការធ្វើដំណើរណាស់ អាច ឯកឧត្តមមិនបានជ្រាបអំពីបញ្ហានេះក៏ថាបាន ឬក៏បញ្ហាទាំងអស់នេះឬក៏ការកសាងជួសជុលផ្លូវមួយខ្សែនេះត្រូវអាខានដោយសារអ្វីដែរ?។


បើយោងតាមការលើកឡើងម្ដងហើយម្ដងទៀតថា៖ ការកសាងផ្លូវនីមួយៗនៅពេលដែលថវិកាបានអនុម័តពីប្រធានហិរញ្ញវត្ថុដើម្បីទម្លាក់ថវិកាក្នុងការកសាងលុយទាំងអស់នេះត្រូវតែយកមកបែងចែកក្នុងសកម្មភាពទាំងអស់នោះដោយកំណត់រយៈពេលវេលាយ៉ាងច្បាស់លាស់សម្រាប់គម្រោងនីមួយៗរួមទាំងមានការចេញសេចក្តីប្រកាសតាមរយៈវេបសាយ(គ.ជ.អ.ប)ដោយមានការដេញថ្លៃពីបណ្ដាក្រុមហ៊ុននីមួយៗសម្រាប់ឲ្យមានតម្លាភាពក្នុងផ្នែកទីចាត់ការផែនការវិនិយោគរាជធានីភ្នំពេញ ដើម្បីឲ្យប្រជាពលរដ្ឋក៏ដូចជាអង្គការសង្គមស៊ីវិលជ្រាបអំពីគម្រោងនោះផងដែរ។ 


តែទោះជាយ៉ាងណាក៏ដោយបើថ្វីជាមិនទាន់បានបញ្ជាក់ពីសំណាក់ បណ្ដាស្ថាប័នពាក់ព័ន្ធឬអាជ្ញាធរដែលមានការសហការគ្នាក្នុងមូលដ្ឋានក៏មែនពិត ក្នុងករណី ប្រជាពលរដ្ឋធ្វើការរិះគន់ទាំងអស់នោះក៏ព្រោះតែក្នុងគោលបំណងឲ្យមានការជួសជុលផ្លូវឲ្យបានស្រួលដើម្បីងាយឲ្យអ្នកធ្វើដំណើរជិះជៀសវាងបញ្ហាដែលកើតឡើងដូចជាគ្រោះថ្នាក់ផ្សេងៗខាតពេលវេលាក្នុងការធ្វើដំណើរ ក៏ដោយសារតែផ្លូវបែកផុកនៅពេលភ្លៀងធ្លាក់ម្ដងៗ ផ្លូវជួសជុលម្ខាងទុកមួយខាង ផ្លូវជួសជុលម្ខាង និងមានការប្រើពេលវេលាអូសបន្លាយ ផ្លូវគ្រហ៊ុកជាដុំៗនៅច្រើនកន្លែង ហើយសម្រាប់នៅខែប្រាំង វិញហុយទៅដកដង្ហើមមិនរួច ជាដើម។ល។ 


តែទោះជាយ៉ាងណាក៏ដោយពលរដ្ឋដែលស្ថិត នៅក្នុងភូមិសាស្ត្រ ភូមិចម្រើនផល៣  សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ  ក៏ដូចជាអ្នកធ្វើដំណើរសូមធ្វើការស្នើសុំឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក សេង គន្ធ  អភិបាលនៃអភិបាលខណ្ឌមានជ័យ សូមមេត្តាលោកពិនិត្យ និងឲ្យមន្ត្រីជំនាញពាក់ព័ន្ធចុះមើល ស្រាវជ្រាវឡើងវិញអំពីបញ្ហាដែលកើតឡើងចំពោះកំណាត់ផ្លូវមួយខ្សែនេះ ចៀសវាងការរិះគន់ពីមជ្ឈដ្ឋានទូទៅអាចជាករណីប៉ះពាល់ទៅដល់កិច្ចការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងការអនុវត្តនៅគោលនយោបាយរបស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលចៀសវាងនៅពាក្យថា៖ (ខឹងគោវ៉ៃរទេះ)។


ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើងនឹងរង់ចាំទទួលដំណឹងពីប្រភពពាក់ព័ន្ធក្នុងការធ្វើការផ្សាយជាបន្តបន្ទាប់គ្រប់ពេលវេលា៕ សូមអរគុណ។


សូមទំនាក់ទំនងការផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរសព្ទ ៖ 017 240 250 / 012 676 287











#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top