ក្រុមកម្មករដឹកជញ្ជូនចំណីសត្វប្រមាណជិត ៥០នាក់ ត្អូញត្អែរករណី៖ (ថៅកែជនជាតិវៀតណាម) ជិះជាន់កម្លាំងពលកម្ម!

CRT

ខេត្តកំពង់ស្ពឺ៖ យោងតាមក្រុមកម្មករដឹកជញ្ជូនចំណីសត្វ ក្នុងឃ្លាំងស្តុកមួយកន្លែងស្ថិតនៅក្នុង ភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានដាក់ពាក្យបណ្ដឹងនៅសាលាឃុំព្រះនិព្វាន ឲ្យជួយដោះស្រាយ ករណី៖ ថៅកែជិះជាន់កម្លាំងពលកម្ម របស់ពួកគាត់ដែលជាកម្មករ។


ក្នុងបណ្ដឹងនោះ ក្រុមកម្មករសំណូមពរឱ្យថៅកែជា (ជនជាតិវៀតណាម) គោរពទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានច្បាស់លាស់  ជាពិសេសបញ្ហាម៉ោងពេល វេលាឲ្យបានត្រឹមត្រូវ,មិនត្រូវធ្វើអ្វីតាមអំពើចិត្ត ត្រូវថា (ជេរ) ត្រូវដេញចោល គឺតាមចិត្តរបស់ខ្លួន មិនមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ។


សូមបញ្ជាក់ថា ៖ បើតាមការអះអាងរបស់បងប្អូនក្រុមកម្មករចំណីសត្វនោះបានបញ្ជាក់ប្រាប់ បណ្តាញព័ត៌មានក្នុងស្រុកថា៖ ថៅកែមិនបាននៅក្នុងប្រទេសកម្ពុជាទេ គឺនៅតែមេការអ្នកទទួលខុសត្រូវជាអ្នកគាបទៅលើកម្មករ។


តាមការបញ្ជាក់ជាច្រើនទៀតថា៖ ការដឹកសម្ភារៈចំណី សត្វនេះគឺយកមកពីក្រៅប្រទេសមិនដឹងយកពីប្រទេសណា? មកទេយកមកលាក់ទុកនៅក្នុងឃ្លាំងនេះជាច្រើនរាប់ម៉ឺនបាវៗ ដូចរោងចក្រមួយទៅហើយ! ហើយក៏គ្មានយីហោ ច្បាស់លាស់នោះដែរ ។ ដែលឃ្លាំងនេះស្ថិតនៅក្នុង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។


តាមការបញ្ជាក់របស់កម្មករបានឱ្យដឹងទៀតថា៖ មានជនជាតិបរទេសនៅក្នុងរោងចក្រ ជាជនជាតិវៀតណាមជាច្រើននាក់ ដែលបានដឹកជញ្ជូនមកពីក្រៅប្រទេសក៏មិនមែនតែមួយកន្លែងនេះដែរ គឺមានច្រើនកន្លែងទៀត។


ពាក់ព័ន្ធករណីនេះផងដែរ បណ្តាញសារព័ត៌មានយើងបានទំនាក់ទំនងសួរនាំ លោក ប្រាក់ លន់ មេឃុំព្រះនិពាន្វ ដោយលោកបានប្រាប់វិញថា ៖ ឃ្លាំងស្តុកចំណីសត្វនេះ មិនមានការសុំច្បាប់ពីសាលាឃុំ ព្រះនិពាន្វ លោកនោះទេ! ហើយខាងមន្ទីរការងារខេត្តកំពង់ស្ពឺ បានចុះមកសួរនាំនិងដោះស្រាយជាមួយក្រុមកម្មករ ដោយមានខាងមេការខាងឃ្លាំងចំណីសត្វនេះ ចូលរួមផងដែរ។


តើដឹកជញ្ជូននេះបានបង់ពន្ធឬមានលិខិតស្នាមត្រឹមត្រូវដែរឬទេ? បណ្តាញសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីមេការនៅទីនោះបានឡើយ។ 


ក្រុមកម្មករស្នើឲ្យស្ថាប័នពាក់ព័ន្ធ ក្នុងខេត្តកំពង់ស្ពឺ ជាពិសេស ឯកឧត្តម បណ្ឌិត ជាម ចន្ទសោភណ្ទ អភិបាលខេត្តកំពង់ស្ពឺ មេត្តាចុះពិនិត្យមើលឃ្លាំង ស្តុកចំណឹសត្វ នាំចូលពីក្រៅប្រទេស នៅទីតាំងខាងលើ ភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសីនេះផងទាន!៕








#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top