ថ្ងៃចេញផ្សាយផ្សាយ ថ្ងែទី 08 ខែតុលា ឆ្នាំ 2025 (វគ្គទី01)
ខេត្តកំពត៖ ថ្មីៗមកនេះប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជ័យសេនា ឃុំតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត បានបញ្ជាក់ប្រាប់មកអង្គភាពបណ្ដាញផ្សព្វផ្សាយព័ត៌មានថា៖ សូមជួយផ្សាយអំពីការទន្ទ្រានយករ៉ែ និងលោហៈធាតុជាច្រើននៅ (ភ្នំស្រង៉ា) ដែលជាសម្បត្តិធម្មជាតិសុទ្ធសាធរបស់ខ្មែរ ដែលអត់កាត់ថ្លៃបានដើម្បីចរាចរណ៍លក់នៅក្រៅប្រទេសបាន។
នេះជាសេចក្តីជូនដំណឹងជម្រាបជូនដល់ លោក ម៉ៅ មៀន អភិបាលស្រុកឈូក និងមន្ត្រីពាក់ព័ន្ធនៃមន្ទីរ៉ែ និងថាមពលដើម្បីឱ្យលោកបានដឹងនិងជ្រាបជាព័ត៌មាន។
ស្ថាបននៃបណ្ដាញផ្សព្វផ្សាយព័ត៌មានរបស់យើងនឹងរង់ចាំប្រភពព័ត៌មានជាបន្តបន្ទាប់ទៀត ដើម្បីជម្រាបជូនដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបានដឹងអំពីសកម្មភាពឈ្មួញ ដែលធ្វើការគាស់កកាយយករ៉ែ និងលោហៈធាតុមួយចំនួន ដែលជាមរតកធម្មជាតិខ្មែរដែលជាសម្បត្តិដ៏មានតម្លៃមហាសាលរបស់កម្ពុជា។
ពាក់ព័ន្ធករណី ខាងលើនេះដែរ សារព័ត៌មានយើងបានទំនាក់ទំនងទៅ ម៉ៅ មឿន អភិបាលស្រុកឈូក ដោយលោកបានបញ្ជាក់វិញថា ៖ លោកអត់ដឹងទេ ( កាយភ្នំយករ៉ែ) ដោយអោយទៅទាក់ទងសួរនាំទៅ សួរខាងមន្ទីររ៉ែនិងថាមពលខេត្តកំពតវិញ!។
តាមប្រភពបងប្អូនប្រជាពលរដ្ឋ បានអោយដឹងថា ៖ រ៉ែនៅតាមតំបន់ភ្នំនានា នៅតាមស្រុកឈូកនេះ គឺរែមាសនៅខ្ចីៗនោះទេ!។
សូមទំនាក់ទំនងការផ្សាយពាណិជ្ជកម្ម តាមរយៈលេខ ទូរសព្ទ ៖ 017 240 250 / 095 4567 96 សូមអរគុណ