លេចឮថាដីសាធារណៈរបស់រដ្ឋត្រូវបានឃុបឃិតគ្នាលក់បាត់ទៅហើយ តើពិតឬទេ? សូមថ្នាក់ដឹកនាំជ្រាបជាព័ត៌មាន..(វគ្គ១)!

CRT


លេចឮថាដីសាធារណៈរបស់រដ្ឋត្រូវបានឃុបឃិតគ្នាលក់បាត់ទៅហើយ តើពិតឬទេ? សូមថ្នាក់ដឹកនាំជ្រាបជាព័ត៌មាន..(វគ្គ១)!

រាជធានីភ្នំពេញ :បើយោងតាមប្រភពបានបង្ហើបប្រាប់មកសារព័ត៌មានយើងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ថាដីមួយកន្លែងអាចមានតម្លៃជាង១០ម៉ឺនដុល្លារដែលមានទីតាំងស្ថិតនៅចំណុចលូប្រាំ កែងផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយលេចឮថាត្រូវបានឃុបឃិតគ្នាជាប្រព័ន្ធលក់ទៅឱ្យគេបាត់ទៅហើយ តើវាជាការពិតដែរឬយ៉ាងណា?
ដោយឡែកកន្លងមកលោក សាំង សុីណា ជាចៅសង្កាត់ស្ទឹងមានជ័យ៣ បានបញ្ជាក់ថាទីតាំងដីមួយកន្លែងដែលជាកម្មសិទ្ធិរបស់រដ្ឋនោះទុកធ្វើជាបុស្តិ៍ប្រជាការពារ ។
តែយ៉ាងណាក៏ដោយជុំវិញព័ត៌មានខាងលើនេះបណ្ដាញផ្សព្វផ្សាយនៃសារព័ត៌មានរបស់យើងនឹងធ្វើការសាកសួរទៅមន្ត្រីជំនាញ ឬអាជ្ញាធរពាក់ព័ន្ធថ្នាក់លើបន្តទៀតនៅពេលក្រោយ បន្ទាប់ពីការផ្ដល់ដំណឹងជូនដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ឲ្យបានជ្រាបជាបឋម។
អង្គភាពសារព័ត៌មានរបស់យើងរង់ចាំទទួលដំណឹងជាបន្តបន្ទាប់ផងដែរពីប្រភពដែលនឹងត្រូវផ្ដល់ជូនដើម្បីធ្វើការផ្សព្វផ្សាយបន្ត...សូមអរគុណ!









 

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top