ការសាងសង់បង្ខិតរបងថ្មីផ្ទះភូមិគ្រឹះមួយដ៏ធំបានសង់ចូលចំណីផ្លូវសាធារណះរបស់រដ្ឋ និងសំណង់សាងសង់យ៉ាងរឹងមាំ ចូលច្រាំងទន្លេសាបនៅផ្នែកខាងក្រោយជាភាពស្រស់បំព្រង នៃទីកន្លែងដ៏ល្អប្រណិតមួយនេះចាត់ទុកថា សាកសមទៅនឹងម្ចាស់ទីតាំង តែមិនដឹងថា៖ មានច្បាប់កម្រិតណានោះទេ! ដែលហ៊ានអនុញ្ញាតឲ្យសាងសង់ សូមអាជ្ញាធរ និងមន្ត្រីជំនាញជ្រាបជាព័ត៌មាន!!!(វគ្គ១)
រាជធានីភ្នំពេញ ៖ បើយោងតាមប្រភពដែលបានផ្ដល់មកឱអ្នកសារព័ត៌មានអ្នកច្បាស់ៗ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥ នេះថា ទីតាំងមួយកន្លែងដែលស្ថិតនៅផ្លូវលំមាត់ទន្លេ ស្ថិតក្នុងភូមិកំពង់ក្តី សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានធ្វើការសាងសង់សំណង់របងនៅផ្នែកខាងមុខនៃភូមិគ្រឹះចូលមកផ្នែកនៃចំណីផ្លូវសាធារណៈរបស់រដ្ឋ និងមួយវិញទៀតនៅផ្នែកខាងក្រោយមានការសាងសង់សំណង់រឹងមាំចូលច្រាំងបឹងទន្លេសាបប្រវែងប្រមាណចាប់ពី៧ ម៉ែត្រឡើងទៅរួចរាល់ហើយ និងមានបច្ចេកទេសក្នុងការរចនាបទទីតាំងដ៏ល្អប្រណិត ដោយសាកសមទៅនឹងមុខមាត់ក៏ដូចជាភាពអស្ចារ្យរបស់ម្ចាស់ទីតាំងខាងលើនេះ។
អង្គភាពសារព័ត៌មានរបស់យើងបានសង្កេតឃើញថា៖ ការសាងសង់របងថ្មីដែលមានគម្លាតចេញពីរបងចាស់ប្រមាណជាង១ម៉ែត្រ ឬ២ម៉ែត្រមកលើចំណីផ្លូវសាធារណៈ និងការសាងសង់ផ្នែកខាងក្រោយចូលឆ្នាំងទន្លេសាបគឺសម្រាប់លំហែកាយលំដាប់ត្រកូលអភិជន ឬអ្នកមានអំណាច អ្នកមានមុខមាត់ឱ្យសាកសមទៅនឹងតួនាទីមុខងារ ដែលត្រូវការសម្រាកលំហែកាយ និងមកស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅទីនេះ គឺជាកន្លែងប្រសើរណាស់ចំពោការរៀបរាប់ជាច្រើនដែលស្ដាប់ទៅហាក់ដូចជាធ្វើឲ្យមានភាពចាប់អារម្មណ៍ពីសំណាក់សាធារណជនដែលបានផ្ដល់មកនូវព័ត៌មានដ៏ល្អមួយនេះហើយយើងក៏ធ្វើការចុះពិនិត្យមើលឃើញជាក់ស្ដែង ក៏ប៉ុន្តែមិនទាន់ដឹងថាច្បាប់នោះត្រូវបានអនុញ្ញាតពីកម្រិតណានោះទេ។
នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥នេះ ផងដែរ បន្ទាប់ពីយើងទទួលព័ត៌មានបានច្បាស់លាស់បន្ថែម ជុំវិញការលើកឡើងពីសំណាក់ប្រភពទាំងអស់នោះរួមទាំងការលើកឡើងបែបរិះគន់ បែបសរសើរ និងបែបបង្អួតជីវិតអភិជន ជីវិតអ្នកមានទ្រព្យស្ដុកស្ដម្ភ និងបែបប្រៀបធៀបរវាងអ្នកមានជាមួយអ្នកក្រ ។ល។ជាដើម។
ដោយឡែកថ្ងៃនេះផងដែរ អង្គភាពសារព័ត៌មានរបស់យើង ធ្វើការទូរស័ព្ទដៃទៅ លោក លឹម សុភា អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ដើម្បីសុំធ្វើការបំភ្លឺជុំវិញទីតាំងខាងលើនេះ ក៏ប៉ុន្តែលោកប្រាប់វិញថា លោកជាប់រវល់ លោកមិនអាចជំរាបប្រាប់បាននោះទេ។
អង្គភាពនៃបណ្ដាញផ្សព្វផ្សាយសារព័ត៌មានរបស់យើង សូមធ្វើការចេញផ្សាយជូនដំណឹងឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធទាំងឡាយតាមការលើកឡើងទាំងអស់នោះដើម្បីឱ្យដល់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ សូមឯកឧត្តមចាត់មន្ត្រីចុះអធិការកិច្ចផងទាន!។
អង្គភាពនៃបណ្ដាញផ្សព្វផ្សាយសារព័ត៌មានរបស់យើង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម សូមឯកឧត្តមចាត់មន្ត្រីចុះពិនិត្យនៅទីតាំងខាងលើនេះដោយការគោរព! ។
សូមជំរាបដំណឹងនេះផងដែរគោរពជូនអាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមឯកឧត្តម ជ្រាបជាដំណឹង និងសូមឱ្យមន្ត្រីចុះពិនិត្យមើលទីតាំងដ៏ល្អប្រណិតមួយនេះផងដែរ និង លោក លឹម សុភា អភិបាលខណ្ឌជ្រោយចង្វារ សូមលោកទទួលជ្រាបជាព័ត៌មាន ជុំវិញការលើកឡើងអំពីទីតាំងខាងលើនេះដើម្បីជាផ្នែកមួយសម្រាប់ឱ្យការអនុវត្តនៅច្បាប់ឲ្យមានប្រសិទ្ធភាពក៏ដូចជាការគោរពក្នុងន័យអនុវត្តយ៉ាងណាឱ្យមានភាពស្មើៗគ្នាចំពោះមុខច្បាប់អំពីទីតាំងខាងលើនេះថាតើត្រូវអនុវត្តផ្លូវច្បាប់កម្រិតណាហើយកន្លងមកនឹងបន្តការហាមឃាត់ឬមានវិធានការយ៉ាងណាដែរ?
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
សាធារណៈជនទូទៅក៏ដូចជាអង្គការសង្គមស៊ីវិលកំពុងឃ្លាំមើលដោយយកចិត្តទុកដាក់អំពីការសាងសង់ដោយបង្ខិតរបងចាស់មកផ្នែកខាងមុខប្រមាណជាង១ម៉ែត្រឡើង និងទំហំទទឹងផ្ទៃដីរបស់ភូមិគ្រឹះនោះមិនតិច៣០ ម៉ែត្រឡើង ហើយនិងមានការកសាងសំណង់រឹងមាំចូលឆ្នាំងទន្លេសាបដែលជាសំណង់សាងសង់ចាក់គ្រឹះរឹងមាំដ៏ប្រណិតរបស់ទីតាំងដែលស្ថិតនៅផ្លូវលំមាត់ទន្លេ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញថាតើការអនុវត្តច្បាប់របៀបណាដែរចំពោះទីតាំងខាងលើនេះក្នុងករណីអ្នកមានឥទ្ធិពលព្រមទាំងមានទាំងលុយមានទាំងអំណាច ឬក្នុងករណីដែលជាប្រជាពលរដ្ឋសាមញ្ញប្រសិនបើធ្វើសកម្មភាពដូច្នេះតើពួកគេអាចធ្វើបានដែរឬអត់?
អង្គភាពសារព័ត៌មានរបស់យើងគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៅក្នុងសង្គមនិងរង់ចាំទទួលការបញ្ជាក់ដំណឹងពីបណ្តាអង្គភាពឬស្ថាប័នពាក់ព័ន្ធទាំងឡាយក៏ដូចជារង់ចាំទទួលដំណឹងពីសាធារណៈជនដែលត្រូវដល់ដំណឹងជូនបន្ថែមបន្តទៅទៀតមកប្រព័ន្ធផ្សព្វផ្សាយរបស់យើងដើម្បីធ្វើការបង្ហាញជាព័ត៌មានបន្ថែមគ្រប់ពេលវេលាក្នុងម៉ោងធ្វើការស្របតាមច្បាប់ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ!
