រឿងការកសាងបានចេញជាប្លង់រឹង ដែលជាកំហុសឈានដល់ការប៉ះពាល់ច្រាំងដង (ស្ទឹងស្លាគូ) គឺអាចនឹងជាករណីជាប់ពាក់ព័ន្ធដូចសម្លកំពឹសមែនដែរឬទេ? ខណះដែលអភិបាលស្រុកត្រាំកក់ថ្មីថា÷ (លោកទើបនឹងចូលកាន់តំណែងតួនាទីទេ! គឺសូមសួរទៅអភិបាលស្រុកចាស់ និងមន្ត្រីជំនាញពាក់ព័ន្ធទៅ!!) ហើយលោកអភិបាលស្រុកចាស់(ស្រុកត្រាំកក់)នឹងមានចម្លើយយ៉ាងណា!!!
ខេត្តតាកែវ÷ កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៥ លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ ខេត្តតាកែវ បានបញ្ជាក់ជម្រាបមកអ្នកសារព័ត៌មានយើងថា÷ ( ខ្ញុំទើបមកទទូលភារកិច្ចមិនទាន់បានមួយឆ្នាំផង សុំសួរមន្ត្រីជំនាញអ្នកចេញប្លង់) អ្នកសារព័ត៌មានរបស់យើងសូមអោយលោកជួយពន្យល់នៅខ្លឹមសារតែបានចុះកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ដែលមានខ្លឹមសារថា÷ សាធារណៈជនយល់ឃើញថា ក្រោមការដឹកនាំរបស់រដ្ឋបាលស្រុកត្រាំកក់ ជុំវិញរឿងចេញវិញ្ញាបណប័ត្រអចលនវត្ថុ ក្បែរ (ស្ទឹងស្លាគូ)ដែលមានការសង់របងជាសំណង់រឹងដោយត្រូវបានវ៉ៃបំផ្លាញចោលមុននេះ សាធារណជនស្នើសុំឲ្យមានការបញ្ជាក់ឲ្យបានច្បាស់លាស់ពីរដ្ឋស្រុកត្រាំកក់ ផងដែរ !។
បើយោងតាមប្រភពបណ្ដាញផ្សព្វផ្សាយសារព័ត៌មានក្នុងស្រុកមួយចំនួន ក៏ដូចជា ប្រភពពីសាធារណជនដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គមផង និងពីពលរដ្ឋទូទៅផងនោះបានបញ្ជាក់ថា÷ សូមឱ្យ លោក កេត ម៉ៅ អភិបាលនៃអភិបាលស្រុកត្រាំកក់ នឹងត្រូវជួយបកស្រាយបំភ្លឺឲ្យបានច្បាស់លាស់ជុំវិញការចេញវិញ្ញាបនបត្រសម្គាល់អចនៈវត្ថុដែលមានទំហំ៤១០២៤២ ម៉ែត្រការ៉េ ស្ថិតនៅក្នុងចំណុចទីតាំងភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ មកព្រោះតែស្ថិតក្រោមកិច្ចការងាររដ្ឋបាលរបស់លោក។
សូមជម្រាប និងបញ្ពាក់ឡើងវិញថា÷ របងថ្មដែលបានសាងសង់ជាសំណង់រឹងកាលពីថ្មីៗកន្លងមកនេះគឺជាការសាងសង់ស្របតាមវិញ្ញាបនប័ត្រសម្គាល់អចលនៈវត្ថុរបស់ម្ចាស់ទីតាំង ក៏ប៉ុន្តែអ្វីដែលសាធារណជនបានលើកឡើងថា÷ ផលប៉ះពាល់នៃការសាងសង់នៅក្បែរច្រាំងស្ទឹង (ស្លាគូ) នោះគឺវាខុសពីច្បាប់ដែលបានកំណត់ជាគតិយុត្តរួចរាល់ទៅហើយ ហើយគ្រប់បុគ្គលទាំងអស់ត្រូវតែគោរពច្បាប់ទាំងអស់គ្នា គឺមានន័យថាប្លង់រឹងនេះបានគ្របដណ្ដប់ច្រាំងទន្លេមួយផ្នែកហើយ អ្វីដែលសំខាន់ការចេញបានទាំងអស់នោះមានអ្នកពាក់ព័ន្ធជាច្រើននៅក្នុងបញ្ហានេះ ហើយដោយឡែករដ្ឋបាលស្រុកត្រាំកក់ក្រោមការដឹកនាំដោយលោក កេត ម៉ៅ ។
នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥ ដោយអង្គភាពសារព័ត៌មានរបស់យើងបានទូរសព្ទដៃទៅ លោក កៅ វគ្គសែល ដើម្បីសុំធ្វើការបំភ្លឺឲ្យបានច្បាស់ជុំវិញការចូលរួមចំណែកក្នុងឯកសារនៃសំណុំកិច្ចការងារធ្វើប្លង់បណ្ណកម្មសិទ្ធិខាងលើនេះ គឺស្របពេលជាមួយគ្នានេះ តើបងអាចជួយបញ្ជាក់ប្លង់ដីដែលមានទំហំ៤១០២៤២ ហិចតា នៅភូមិត្រពាំងពោធិ៍ ឃុំជើងទង ស្រុកត្រាំកក់ ដែលមានបញ្ហានោះ តើមូលហេតុអ្វីបានប្លង់នេះបានគ្របដណ្ដប់មាត់(ស្ទឹងស្លាគូ)ដូច្នោះ?។
លោក កៅ វគ្គសែល មិនអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរសព្ទបាននោះទេ ក៏ប៉ុន្តែលោកបានឆ្លើយតបតាមរយៈបណ្ដាញតេឡេក្រាមមកវិញដោយខ្លីថា÷ (សុំទោសបង បាទ)។
នៅក្នុងពេលជាមួយគ្នានោះដែរលោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ក៏បានផ្ញើសារតេឡេក្រាមដើម្បីជម្រាបដំណឹងឱ្យដឹងផងដែរថា÷ លោក កៅ វគ្គសែល គាត់ទៅប្រទេសចិនម្សិលមិញ!)។ សម្រាប់អង្គភាពភាពសារព័ត៌មានរបស់យើងក៏សូមអរគុណចំពោះលោកអភិបាលស្រុកត្រាំក់ក៏ដូចជា÷ លោកអភិបាលស្រុកសំរោង ដែលបានធ្វើការឆ្លើយតបដើម្បីជាព័ត៌មានមួយផងដែរសម្រាប់បង្ហាញពីហេតុផលខ្លះមួយចំនួនជូនដល់សាធារណៈជនក៏ដូចជាអង្គការសង្គមស៊ីវិល និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានដឹងបានជ្រាប ទោះបីជាព័ត៌មាននោះមិនបានលំអិតយ៉ាងណានោះក៏ដោយ។
បើយោងតាមការបំភ្លឺរបស់ លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់បច្ចុប្បន្ន ដែលបានបញ្ជាក់យ៉ាងខ្លីខាងលើថា÷ (លោកទើបនឹងចូលកាន់តំណែងតួនាទីទេ គឺសួរទៅអភិបាលស្រុកចាស់ និងមន្ត្រីជំនាញពាក់ព័ន្ធទៅ) និង លោក កៅ វគ្គសែល អភិបាលស្រុកសំរោង បច្ចុប្បន្ន និងជាអតីតអភិបាលស្រុកត្រាំកក់ ដែលបានកាន់តួនាទីនៅទីតាំងស្រុកត្រំកក់អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។
សូមជម្រាបនិងរំលឹកឡើងវិញថា÷ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៦ តាមអនុក្រិតរបស់រាជរដ្ឋាភិបាល លេខ៨៥៥ អនក្រ.តត ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ សម្រេចផ្ទេរភារកិច្ច លោក កៅ វគ្គសែល អភិបាលស្រុកគិរីវង់ ទៅកាន់មុខតំណែងជាអភិបាលស្រុកត្រាំកក់ ជំនួសលោក តឹក តុងលីម ដែលត្រូវចូលនិវត្តន៍ សូមអធិបតីភាពឯកឧត្តម ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ។
ហើយលោក កៅ វគ្ឋសែល ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាល
ស្រុកសំរោង ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ រហូតមកដល់បច្ចុប្បន្ន ហើយលោកអភិបាលស្រុកសំរោងចាស់ គឺលោក កេត ម៉ៅ ទទួលការងារចូលកាន់មុខតំណែងជាអភិបាលស្រុកត្រាំកក់រហូតមកដល់បច្ចុប្បន្ននេះវិញក្រោមអធិបតីភា ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ។
បើទោះជាយ៉ាងណាក៏ដោយសាធារណៈជនទូទៅក៏ដូចជាអង្គការសង្គមស៊ីវិលនៅតែបន្តរង់ចាំបន្តតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពនេះ ហើយថា តើបន្ទាប់ពីមានការបកស្រាយខាងលើនេះ មហាជនក៏ដូចជារាជរដ្ឋាភិបាលយល់យ៉ាងណាដែរ ? ហើយជាងនេះទៅទៀតចំពោះការចេញប័ណ្ណសម្គាល់អចលនវត្ថុដែលស្ថិតនៅក្នុងភូមិត្រពាំងពោធិ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ នេះផងដែរមានមន្ត្រីជំនាញនរណាខ្លះបន្ថែមទៀតនិងមានការជាប់ពាក់ព័ន្ធជុំវិញការកសាងបណ្ណ និងចេញបណ្ណផ្លូវការឲ្យម្ចាស់ទីតាំងនេះដែលបានគ្របដណ្ដប់មួយផ្នែកនៃច្រាំងដងស្ទឹងធម្មជាតិ(ស្លាគូ) នេះ!
៕