Related Articles
តារាចម្រៀង យក់ ឋិតរដ្ឋា ឆ្លើយតបវិញយ៉ាងចាក់ដោត ក្រោយបុគ្គលមួយរូបរិះគន់ពីរូបរាងធាត់របស់នាង
តារាចម្រៀង យក់ ឋិតរដ្ឋា ឆ្លើយតបវិញយ៉ាងចាក់ដោត ក្រោយបុគ្គលមួយរូបរិះគន់ពីរូបរាងធាត់របស់នាង រាជធានីភ្នំពេញ ៖ តារាចម្រៀងអ្នកនាង យក់ ឋិតរដ្ឋា បានឆ្លើយតបភ្លាមៗ ក្រោយមានបុគ្គលមួយរូប បានរិះគន់ចំៗថានាងធាត់ខ្លាំង ពេលសម្តែងនៅក្នុងបទចម្រៀងមួយបទកាលពីពេលថ្មីៗនេះ។ ក្រោយពេលផលិតកម្មថោន បានបញ្ចេញរូបភាពវីដេអូបទចម្រៀងចូលឆ្នាំដែលមានចំណងជើងថា «ស្រឡាញ់ស្រីចាស់សំបូរលុយចាយ» ដែលបកស្រាយដោយអ្នកនាង យក់ ឋិតរដ្ឋា នោះ គេឃើញមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «Oun Sophea» បានចេញមុខរិះគន់ចំៗទៅលើរូបរាងធាត់របស់តារាចម្រៀងរូបនេះ ដោយប្រើពាក្យពេចន៍ថា «ក្បាលពោះសុទ្ធតែគ្រឿងស្រវឹង សម្រកសិនទៅ ចាំច្រៀងកាជ្រូក»។ ពាក្យរិះគន់ខាងលើនេះ បានធ្វើឲ្យអ្នកនាង យក់ ឋិត រដ្ឋា បានសម្តែងការហួសចិត្ត ត្បិតនាងបានឃើញបុគ្គលរូបនេះរិះគន់នាងដោយប្រើប្រាស់ពាក្យមិនសមរម្យ ខណៈពេលដែលនាងមិនដែលស្គាល់ និងមិនធ្លាប់បានធ្វើអ្វីចំពោះបុគ្គលខាងលើនេះឡើយ។ តាមរយៈសារដែលបានបង្ហោះតាមបណ្តាញសង្គម អ្នកនាង យក់ ឋិតរដ្ឋា បានលើកឡើងថា «សម្រាប់ខ្ញុំមិនខឹងនឹងគេថាយើងមិនស្អាត កាម៉ាប់ដូចជ្រូកអីទេ ព្រោះយើងវាម៉ាប់ពិតមែន តែមេត្តាកុំប្រើពាក្យដល់ថ្នាក់ (មី) អី ព្រោះខ្ញុំមិនបានទៅធ្វើអីដាក់អ្នក អោយអ្នកមកក្តៅក្រហាយរឿងអីដែរ»។ […]
សម្តេចតេជោ ហ៊ុន សែន រំលឹកសម្តីរដ្ឋមន្ត្រីជាស្ត្រីមួយរូបថា ជួបប្អូនប្រុសជារឿងសប្បាយ តែបែកពីឪពុកជារឿងលំបាក
សម្តេចតេជោ ហ៊ុន សែន រំលឹកសម្តីរដ្ឋមន្ត្រីជាស្ត្រីមួយរូបថា ជួបប្អូនប្រុសជារឿងសប្បាយ តែបែកពីឪពុកជារឿងលំបាក ពោធិ៍សាត់)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកពីសម្តីរដ្ឋមន្ត្រីជាស្ត្រីមួយរូបថា នៅពេលជួបប្អូនប្រុសជារឿងសប្បាយចិត្ត តែបែកពីឪពុកជារឿងលំបាក។ នេះមានន័យថាខាងមុខមានក្មេងជាអ្នកកាន់អំណាច និងខាងក្រោយមានមនុស្សចាស់ទុំដែលនៅទ្រងទ្រង់ដែលបង្កើតឱ្យមានខ្សែក្រវាត់ពីរ យ៉ាងរឹងមាំសម្រាប់ដឹកនាំប្រទេស។ ការរំលឹកបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោង នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនអាចធ្វើនាយករដ្ឋមន្ត្រីរហូតនោះទេ ពេលនេះរកក្មេងបានហើយ ត្រូវឱ្យគេបន្តធ្វើ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អត់មានករណីអស្ថិរភាពព្រោះតែបាត់បង់នាយករដ្ឋមន្ត្រីនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកយ៉ាដូច្នេះថា៖ «ជាពិសេសខ្ញុំនឹកឃើញទៅដល់រដ្ឋមន្ត្រីមួយរូប គាត់បាននិយាយថាជួបប្អូនប្រុស គឺជារឿងសប្បាយ ប៉ុន្តែបែកពីឪពុក គឺជារឿងលំបាក គាត់ជានារី តែគាត់ប្រើភាសានេះ អ៊ឹចឹងមានន័យថាម្ខាងគាត់ចង់បានអ្នកជំនាន់ក្រោយធ្វើនាយករដ្ឋមន្ត្រី […]
លោកជំទាវកិត្តិសង្គហបណ្ឌិត មែន សំអន ៖ ជួបសំណេះសំ ណាលជាមួយបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេ វាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ចំនួន ៥៦៨នាក់ នៃខេត្តស្វាយរៀង
លោកជំទាវកិត្តិសង្គហបណ្ឌិត មែន សំអន ៖ ជួបសំណេះសំ ណាលជាមួយបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេ វាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ចំនួន ៥៦៨នាក់ នៃខេត្តស្វាយរៀង ខេត្តស្វាយរៀងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រ ធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បា នអញ្ជើញជួបសំណេះសំណាលជាមួយ បុគ្គលិកបម្រើការសេ ដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញ វ័ យ មេការ នៃខេត្តស្វាយរៀង សរុបចំនួន ៥៦៨នាក់ នៅមន្ទីរគណបក្សខេត្តស្វាយរៀង នាររសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែ កុម្ភៈ ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ លោកជំទាវ ក៏បានផ្តាំផ្ញើសួរសុខទុក្ខប្រក បដោយសេចក្តី នឹករឭកពីសំណាក់ពី សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់ បែបយ៉ាង […]