ព័ត៌មានជាតិ

លោក ចាន់ ឬទ្ធី អគ្គនាយកសារព័ត៌មាន ChanRithyNews ផ្ញើសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយថ្នាក់ខ្ពស់បំផុត គឺមេដាយ «ផូសៃឡានសាង» ពីប្រធានាធិបតី នៃប្រទេសឡាវ

លោក ចាន់ ឬទ្ធី អគ្គនាយកសារព័ត៌មាន ChanRithyNews ផ្ញើសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយថ្នាក់ខ្ពស់បំផុត គឺមេដាយ «ផូសៃឡានសាង» ពីប្រធានាធិបតី នៃប្រទេសឡាវ

 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលបានមេដាយថ្នាក់ខ្ពស់បំផុតគឺមេដាយ «ផូសៃឡានសាង» ពីលោក ថងលួន ស៊ីសូលីត ប្រធានាធិបតី សាធារណរដ្ឋប្រជា

ធិបតេយ្យប្រជាមានិតឡាវ ចំពោះគុណបំណាច់ដ៏ធំធេង របស់សម្តេចតេជោ ក្នុងការជួយដល់ប្រទេស និងប្រជាជនឡាវ ជាពិសេសក្នុងដំណាក់កាល នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។

 

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះខ្ញុំបាទ ចាន់ ឬទ្ធី និងថ្នាក់

ដឹកនាំព្រមទាំងបុគ្គលិកទាំងអស់ សូមសម្ដែងនូវសេចក្ដីសោម នស្សរីករាយឥតឧបមា និងការគោរពកោតសរសើរចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលនេះគឺជា កិត្តិយសដ៏ធំធេង

របស់ព្រះរាជាណាចក្រកម្ពុជា និងជាសក្ខីភាពនៃស្នា ដៃដ៏ពិសិដ្ឋរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាស្ថាបនិកសន្តិភាពនៅកម្ពុជា និងជាមេដឹកនាំដ៏បុិនប្រសព្វ ឈ្លាសវៃនិង ពោរពេញដោយឆន្ទៈមនសិការភក្តីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ហើយបានធ្វើពលីកម្មដោយមិនចេះនឿយ ហត់ ដើម្បីនាំមកនូវសុខសន្តិភាព ភាពក្សេមក្សាន្ត វឌ្ឍនភាព ភាព

រីកចម្រើន និងវិបុលភាព សម្រាប់ជាតិ និងប្រជាជនកម្ពុជា ។

 

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យ ព្រះរតន ត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេចតេ ជោ នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រលាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

crt

Leave a Reply

Your email address will not be published.