Related Articles
រដ្ឋសភា និងក្រសួងការបរទេស បើកកិច្ចពិភាក្សាស្ដីពី «គោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទថ្មីនៃសណ្ដាប់ធ្នាប់ពិភពលោក»
(ភ្នំពេញ)៖ រដ្ឋសភា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបើកកិច្ចពិភាក្សាស្ដីពី «គោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទថ្មីនៃសណ្ដាប់ធ្នាប់ពិភពលោក»។ កិច្ចពិភាក្សានេះ បានធ្វើឡើងនៅវិមានរដ្ឋសភា ដែលរដ្ឋសភាដឹកនាំដោយ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា, លោក ហ៊ុន ម៉ានី គណៈកម្មការអប់រំ យុវជន កីឡា, លោក កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និងក្រសួងការបរទេសកម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងចុះជួបសំណេះសំណាល ជាមួយសមាជិកសមាជិកា ក្នុងខេត្តឧត្តរមានជ័យ
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងចុះជួបសំណេះសំណាល ជាមួយសមាជិកសមាជិកា ក្នុងខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បន្តយាងចុះជួប សំណេះសំណាល ជាមួយសកម្មជន អ្នកគាំទ្រ និងរចនាសម្ព័ន្ធ គ្រប់ជាន់ថ្នាក់ ក្នុងភូមិត្រុំ ឃុំអំពិល ស្រុកបន្ទាយអំពិល ក្នុងខេត្តឧត្តរមានជ័យ ។ មានព្រះបន្ទូលក្នុងឱកាសនោះ ព្រះអង្គម្ចាស់ព្រះប្រធានគណបក្ស បានរំលឹកនូវអនុស្សាវរិយ៍ ភាពតស៊ូ ពលីកម្មដ៏អង់អាចក្លាហាន នៃវិរៈជនទាំងអស់ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ និងការប្រយុទ្ធប្រឆាំងការឈ្លានពានទឹកដី របស់កងទ័ពជាតិ សីហនុនិយម ANS និងការបង្កើតឡើង រណសិរ្ស រួបរួមជាតិ ដើម្បីកម្ពុជា ឯករាជ្យ សន្តិ និង សហប្របត្តិការ ហៅកាត់ថា « FUNCINPEC) ដែលមានគ្រប់ចលនាទាំងអស់ ក្រោមព្រះរាជកិច្ចដឹកនាំនៃ សម្តេចព្រះបរមរតនកោដ្ឋ ជាព្រះបិតាស្ថាបនិក ។ ព្រះអង្គម្ចាស់ បានមានព្រះបន្ទូលថា […]
ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការផ្លូវច្បាប់លើ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បើមិនផ្តល់របាយការណ៍ មុនដំណាច់ខែកុម្ភៈ
ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់លើ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រសិនបើមិនបានផ្តល់របាយការណ៍សកម្មភាព និងហិរញ្ញវត្ថុឆ្នាំ២០២២ ដល់ក្រសួងឱ្យបានមុនដំណាច់ខែកុម្ភៈ ខាងមុខនេះទេនោះ។ តាមលិខិតរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើទៅលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានគូសបញ្ជាក់ថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដឹកនាំក្រុមបាតុករធ្វើបាតុកម្មខុសច្បាប់លើទ្រូងផ្លូវសាធារណៈក្បែរទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបានធ្វើការដង្ហែរក្បួនដោយថ្មើរជើង ដើម្បីទៅដាក់ញត្តិនៅសាលាដំបូងរាជធានីភ្នំពេញ និងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាសកម្មភាពបំពាននឹងស្មារតី នៃកិច្ចប្រជុំជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដូចបញ្ជាក់ក្នុងកំណត់ហេតុកិច្ចប្រជុំចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ និងកំណត់ហេតុកិច្ចប្រជុំ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់បន្ថែមថា៖ «សមាគមត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនីដែលត្រូវបើកសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារ និងផ្តល់នូវរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ជូនមកក្រសួងមហាផ្ទៃ ឱ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំណត់។ […]