ព័ត៌មានជាតិ

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងចុះជួបសំណេះសំណាល ជាមួយសមាជិកសមាជិកា ក្នុងខេត្តឧត្តរមានជ័យ 

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងចុះជួបសំណេះសំណាល ជាមួយសមាជិកសមាជិកា ក្នុងខេត្តឧត្តរមានជ័យ

នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បន្តយាងចុះជួប សំណេះសំណាល ជាមួយសកម្មជន អ្នកគាំទ្រ និងរចនាសម្ព័ន្ធ គ្រប់ជាន់ថ្នាក់ ក្នុងភូមិត្រុំ ឃុំអំពិល ស្រុកបន្ទាយអំពិល ក្នុងខេត្តឧត្តរមានជ័យ ។

មានព្រះបន្ទូលក្នុងឱកាសនោះ ព្រះអង្គម្ចាស់ព្រះប្រធានគណបក្ស បានរំលឹកនូវអនុស្សាវរិយ៍ ភាពតស៊ូ ពលីកម្មដ៏អង់អាចក្លាហាន នៃវិរៈជនទាំងអស់ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ និងការប្រយុទ្ធប្រឆាំងការឈ្លានពានទឹកដី របស់កងទ័ពជាតិ សីហនុនិយម ANS និងការបង្កើតឡើង រណសិរ្ស រួបរួមជាតិ ដើម្បីកម្ពុជា ឯករាជ្យ សន្តិ និង សហប្របត្តិការ ហៅកាត់ថា « FUNCINPEC) ដែលមានគ្រប់ចលនាទាំងអស់ ក្រោមព្រះរាជកិច្ចដឹកនាំនៃ សម្តេចព្រះបរមរតនកោដ្ឋ ជាព្រះបិតាស្ថាបនិក ។

ព្រះអង្គម្ចាស់ បានមានព្រះបន្ទូលថា ទីកន្លែងនេះហើយ ជាកន្លែងប្រារព្ធពិធីសមាជ នាឆ្នាំ១៩៩១ បានប្តូរឈ្មោះ រណសិរ្ស ហ៊្វុនស៊ិនប៉ិច មកជាគណបក្ស ហ៊្វុនស៊ិនប៉ិច ហើយព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បានប្រោសប្រទាន ថ្វាយ គណបក្សហ៊្វុនស៊ិនប៉ិច ដល់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដឹកនាំបន្ត ដើម្បីចូលរួមក្នុងការ បោះឆ្នោតជាតិ នាឆ្នាំ ១៩៩៣ រហូតគណបក្សរាជានិយម មួយនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ។

ពេលនេះ យើងមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ ជាលំដាប់ គឺការផ្តើមចេញពី នយោបាយ បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ឯកភាពជាតិ នៃ សម្តេចព្រះ ព្រះបរមរតនកោដ្ឋ និងជាពិសស មានប្រមុខដឹកនាំជាតិ បានរួបរួមគ្នា កសាងមាតុភូមិមួយនេះ ឱ្យមានសេចក្តីសុខក្សេមក្សាន្ត រុងរឿងរហូតមក ។

ព្រះអង្គម្ចាស់ ក៏មានព្រះបន្ទូល បន្ថែមថា សូម សហជីវិន សហជីវិនី បន្តរួបរួមសាមគ្គី ជាធ្លុងមួយ ឯកភាព ក្រោមដំបូលគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច និងប្រមែលប្រមូល អ្នកសីហនុនិយម រណឫទ្ធិនិយម អ្នកសេហ្នាជាតិ ទាំងអស់ ការពារ សន្តិភាព ឧត្តមប្រយោជន៍ជាតិ សម្រាប់ប្រជារាស្ត្រខ្មែរ និងធ្វើយ៉ាងណាឱ្យគណបក្សរាជានិយមយើងធំធាត់ ទទួលបានជោគជ័យសារជាថ្មី ។

crt

Leave a Reply

Your email address will not be published.