ព័ត៌មានជាតិ

អាជ្ញាធរ​ជាតិ​អប្សរា ៖ សត្វ​ស្វា​កំពុង​បង្ក​ហានិភ័យ​ដល់​ភ្ញៀវ​ទេសចរ និងសំណូម​ឱ្យ​បញ្ឈប់​ផ្តល់​ចំណី

អាជ្ញាធរ​ជាតិ​អប្សរា ៖ សត្វ​ស្វា​កំពុង​បង្ក​ហានិភ័យ​ដល់​ភ្ញៀវ​ទេសចរ និងសំណូម​ឱ្យ​បញ្ឈប់​ផ្តល់​ចំណី

 

ខេត្ត​សៀម​រា​ប ៖ អាជ្ញាធរ​ជាតិ​អប្សរា​បានបញ្ជា​ក់ថា​ សត្វ​ស្វា​នៅ​តំបន់​អង្គរ​បង្ក​ហានិភ័យ​ដល់​ភ្ញៀវ​ទេសចរណ៍ និង តាម​ប្រាសាទ សូម​សំណូមពរ​ដល់​ឱ្យ​សាធារណជន​ទាំង​អស់​មេត្តា​បញ្ឈប់​ផ្តល់​ចំណី ដើម្បី​ថត​ផ្តិត​យក​រូបភាព​សត្វ​ស្វា​យក​ទៅ​ធ្វើ​អាជីវកម្មខ្លួនឯង ។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់​ថា ចំនួន​សត្វ​ស្វា​រស់នៅ​តំបន់​រមណីយដ្ឋាន​អង្គរ មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ជាមួយនឹង​ការ​ផ្លាស់​ប្ដូរ​ជីវិត​បែប​ធម្មជាតិ​ពី​ស្វា​ព្រៃ​មក​ជា​ស្វា​ស្រុក ដែល​ហាក់​មាន​ភាព​សុំា​ជាមួយ​មនុស្ស​។ ពួក​វា​លែង​ចូល​ព្រៃ ដើម្បី​ស្វែងរក​ចំណី​ទៀត​ហើយ គឺ​រង់​ចាំ​ចំណី​ពី​មនុស្ស និង​ពេល​ខ្លះ​ឆក់​ចំណី​ពី​ភ្ញៀវ​ទេសចរ ដែល​បង្ក​ហានិភ័យ​ផ្សេង​ៗ​។

 

បើ​តាម​ប្រសាសន៍​របស់​លោក ឡេ​ក គិ​ម​លី​ន ប្រធាន​ភ្នាក់ងារទេសចរណ៍​ប្រចាំ​ប្រាសាទអង្គរវត្ត បានឱ្យ​ដឹងនៅថ្ងៃទី​​២៧ កុម្ភៈ នេះ​​ថា ចំនួន​សត្វ​ស្វា​នៅ​ប្រាសាទអង្គរវត្ត​មានការ​កើនឡើង​នា​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​។ សត្វ​ស្វា​ទាំងនោះ​បាន​បង្ក​ការ​រំខាន​ដល់​ភ្ញៀវ​ទេសចរស្ទើ​រ​រៀងរាល់ថ្ងៃ និង​មាន​ពេល​ខ្លះ​បាន​ខាំ​ភ្ញៀវ​ផង​ដែរ​ ។ លោក ឡេ​ក គិ​ម លី​ន បញ្ជាក់​ពី​មូលហេតុ​ថា សត្វ​ស្វា​ខាំ​ភ្ញៀវ​នោះ​នៅ​ពេល​វា​ដណ្ដើម​ឥ​វ៉ា​ន់​ពី​ភ្ញៀវ ហើយ​ដណ្តើម​មិន​បាន​ខាំ​តែ​ម្តង​។ ក្រៅពី​នោះ សត្វ​ស្វា​ក៏​បាន​កកាយ​រក​ចំណី​តាម​ធុងសំរាម ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អនាម័យ បរិស្ថាន​ផង​ដែរ​។

 

ជាក់ស្តែង នៅ​តំបន់​ក្រុង​អង្គរធំ​ឯ​ណោះ​វិញ សត្វ​ស្វា​ក៏​កំពុង​បង្ក​ការ​រំខាន និង​ហានិភ័យ​ដល់​ភ្ញៀវ​ទេសចរ ក៏​ដូច​ជា​ថ្ម​ប្រាសាទ​ផង​ដែរ​។

លោក សៀន បណ្ឌិត ប្រធាន​ក្រុម​ភ្នាក់ងារទេសចរណ៍​ប្រចាំ​ក្រុង​អង្គរធំ ប្រាប់​ឱ្យ​ដឹង​ថា តាម​ការ​អង្កេត​ពី​ក្រុម​ការងារ​របស់​លោក សត្វ​ស្វា​នៅ​តំបន់​អង្គរធំ​អាច​មាន​រាប់រយ​ក្បាល​។ ពួក​សត្វ​ស្វា​ទៅ​ខាំ​ភ្ញៀវ​ទាញ​របស់របរ​ភ្ញៀវ ទាញ​ទូរស័ព្ទ ទាញ​កាបូប ប្រតោង​លើ​ប្រាសាទ​ធ្វើ​ឱ្យ​ខូចខាត​បរិក្ខា​រ​ទេសចរណ៍ និង​ជ្រុះ​ថ្ម​មក​ក្រោម​។ ក្រៅពី​នេះ សត្វ​ស្វា​ដែល​តែង​មាន​ចរិត​រពឹស បាន​តោង​​រថយន្ត​ និង​ធ្វើ​ឱ្យ​បាក់​កញ្ចក់ និង​បាក់​ផ្លិត​ទឹក​រថយន្ត​។

 

អាជ្ញាធរ​ជាតិ​អប្សរា សូម​សំណូមពរ​ឱ្យ​សាធារណជន​ទាំងអស់​បញ្ឈប់​ផ្តល់​ចំណី​ ដើម្បី​ថតរូប​ភាព​សត្វ​ស្វា​យក​ទៅ​ធ្វើ​អាជីវ​កម្ម ឬ​ក៏​ផ្តល់​ចំណី​ដល់​សត្វ​ស្វា ដើម្បី​ឱ្យ​ស្វា​ទាំងនោះ​រស់នៅ​បែប​ធម្មជាតិ និង​មិន​រំពឹង​លើ​ការ​ឱ្យ​ចំណី​ដោយ​មនុស្ស​ឡើយ​៕

crt

Leave a Reply

Your email address will not be published.