ព័ត៌មានជាតិ

រវល់​ជាប់​ពន្ធនាគារ​១៤​ឆ្នាំ​… ដី​កម្មសិទ្ធិ​ត្រូវ​បាន​គេ​នាំ​គ្នា​ដណ្ដើម​យក

រវល់​ជាប់​ពន្ធនាគារ​១៤​ឆ្នាំ​… ដី​កម្មសិទ្ធិ​ត្រូវ​បាន​គេ​នាំ​គ្នា​ដណ្ដើម​យក

 

ខេត្តកោះកុង ៖ ដឹង​ថា ម្ចាស់​ដី​ជាប់​ពន្ធនាគារ​១៥​ឆ្នាំ មាន​មន្ត្រី​ខិលខូច​ជា​ច្រើន​នាក់​បាន​ចូល​រំ​លោ​.​ភយ​ក​ដី​ចែក​គ្នា​លក់ ពេល​នេះ​អង្គភាព ACU និង​ក្រសួង​រៀបចំ​ដែនដី កំពុង​មាន​ចំណាត់ការ​ស្រាវ​ជ្រាវ​ប្រវត្តិ​ដី និង​ផ្អាក​ការ​ចេញ​ប្លង់​រឹង​សិន​។ បុរស​ម្នាក់​ឈ្មោះ ប៉ាក ម៉ា​ប់ អាយុ​៥៥​ឆ្នាំ នៅ​អំឡុង​ឆ្នាំ​១៩៨៧ មានមុខរ​បរជា​អ្នក​រកស៊ី​ទិញ​ឈើខ្លឹម​ច័ន្ទ​គ្រឹ​ស្នា​ផង និង​ធ្វើស្រែ​ចម្ការ​ផង ក្នុង​នោះ​មាន​ដូង​ជិត​៧០០​ដើម ត្នោត និង​ចន្ទី​រាប់​សិប​ដើម និង​បន្លែបង្ការ​ជា​ច្រើន​មុខ​ទៀត រស់នៅ​អាស្រ័យ​ផល​នៅ​លើ​ផ្ទៃដី​ចំនួន ៤៤,៤ ហិ​កតា ស្ថិត​ក្នុងភូមិ​ព្រែក​ស្វាយ សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះ​កុង ហើយ​បាន​ធ្វើ​ឯកសារ​កាន់កា​.​ប់​ដី​ក្នុង​ឆ្នាំ​១៩៩២ ដែល​មាន​ប្លង់​កាន់កា​.​ប់​ចំនួន​៧​ប្លង់ ចេញ​ដោយ​អាជ្ញាធរ​ឃុំ និង​មាន​មេ​ភូមិ ចូលរួម​វាស់វែង ព្រមទាំង​សាក្សី ជា​ច្រើន​នាក់ កំពុង​រស់នៅ​សព្វថ្ងៃ​ទៀត​ផង​។

 

លោក ប៉ាក ម៉ា​ប់ បាន​បញ្ជាក់​ថា នៅ​ដើមខែ​ឧសភា ឆ្នាំ​២០០៤ រូប​លោក​ត្រូវ​បាន​តុលាការ​ចេញ​ដីកាឆែកឆេរ និង​ឃាត់ខ្លួន​រូប​លោក ដោយ​ចោទ​ពី​បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ប៉ុន្តែ​ក្នុង​ពេល​ឆែកឆេរ​រក​មិនឃើញ​មាន​អាវុធ​ទេ ព្រោះ​ខ្ញុំ​មិន​ធ្លាប់​មាន​អាវុធ​ប្រើ​ឡើយ​។ រយៈពេល​៤​ទៅ​៥​ថ្ងៃ​ក្រោយមក រូប​ខ្ញុំ​ត្រូវ​បាន​តុលាការ​កោះហៅ​ម្តងទៀត ដោយ​ចោទ​ពី​បទ​អំពើ​ភេរវៈកម្ម​វិញ​ម្តង និង​ត្រូវ​បាន​តុលាការ​ចេញ​សាលក្រម​ផ្តន្ទាទោស​អោយ​ជាប់​ពន្ធនាគារ​រយៈពេល​១៥​ឆ្នាំ ។ ប៉ុន្តែ​ដោយ​មានការ​សម្រាលទោស​១​ឆ្នាំ រូប​ខ្ញុំ​ត្រូវ​ជាប់​ទោស​តែ​១៤​ឆ្នាំ​ប៉ុណ្ណោះ ចាប់ពី​ថ្ងៃ​ទី​០៥​ខែឧសភា ឆ្នាំ​២០០៤ រហូត​ដល់​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០១៨​។

 

លោក​បញ្ជាក់​បន្ត​ថា ក្នុងអំឡុងពេល​ដែល​រូប​ខ្ញុំ​ត្រូវ​បាន​តុលាការ​ចាប់ខ្លួន ប្រពន្ធ​របស់ខ្ញុំ​និង​កូន​ៗ​ចំនួន​៥​នាក់ ត្រូវ​បាន​ចាក​ចេញពីផ្ទះ ហើយ​ធ្វើ​ចំណាកស្រុក​ទៅ​រស់នៅ​ប្រទេស​ថៃ ដោយ​បោះបង់​ទាំង​ផ្ទះសម្បែង ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ប្លង់​កាន់កា​.​ប់​ដី និង​ដីស្រែ​ចម្ការ​ទាំងអស់​គ្មាន​អ្នក​មើលថែ​រយៈពេល​១៤​ឆ្នាំ​ដែរ​។ ហេតុនេះ ទើប​មន្ត្រីរាជការ​ក្នុង​ខេត្ត ដែល​ធ្លាប់​ស្គាល់​ខ្ញុំ​ស្និទ្ធស្នាល​ឆ្លៀតឱកាស​ចូល​កាន់កា​.​ប់​លើ​ទីតាំង​ដី​របស់​ខ្ញុំបាទ​ទាំងមូល​តែ​ម្តង​។ បន្ទាប់​ពី​រូប​ខ្ញុំ​ត្រូវ​បាន​ចេញពី​ពន្ធនាគារ​វិញ ខ្ញុំ​ក៏​បាន​មក​សង់ផ្ទះ​រស់នៅ​លើ​ដី​ភូមិ​ចាស់​របស់ខ្ញុំ​វិញ ជា​ហេតុ​ធ្វើ​អោយ​មន្ត្រីរាជការ​មួយ​ចំនួន​ធំ​បញ្ចេញ​ប្រតិ​កម្ម​មក​លើ​រូប​ខ្ញុំ ដោយ​ចោទ​រូប​ខ្ញុំ​ថា បាន​ចូល​រំ​លោ​.​ភយ​ក​ដី​របស់​ពួក​គេ​ទៅ​វិញ និង​មាន​មន្ត្រី​ខ្លះ​បាន​ដាក់​ពាក្យ​ប្តឹង និង​ចេញ​មុខ​គំ​រា​.​ម​ដោយ​អាវុធ​មក​លើ​រូប​ខ្ញុំ​ទៀត​ផង​។

 

លោក ប៉ាក ម៉ា​ប់ បាន​បញ្ជាក់​បន្ថែម​ថា ដោយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ស្ថាបនា​ផ្លូវ​ថ្មី​មួយ​ខ្សែ​ឈ្មោះ​ថា «​ផ្លូវ​សេរីការ​» ដើម្បី​កំណត់​ព្រំប្រទល់​ភូមិ ហើយ​ផ្លូវ​នេះ ត្រូវ​ពុះ​ចែក​ដី​របស់​ខ្ញុំបាទ​ជា​ពីរ​ភូមិ ៖

 

ទី​១- ស្ថិត​នៅ​ក្នុងភូមិ​១ សង្កាត់​ស្មាច់​មាន​ជ័យ មាន​ទំហំ​១៦,៤​ហិ​កតា ។ ទីតាំង​នេះ មាន​មន្ត្រី​ធំ​ៗ​ចំនួន​៩​រូប បាន​ទិញ​.​ត​ពី​អ្នកលក់ ទី​២ ឬ​ទី​៣ ហើយ​ពេល​នេះ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម​សំណង់ និង​សុរិយោដី បាន​ចេញ​លិខិត​ជូនដំណឹង​រួច​ហើយ​កាលពី​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២២ បង្គាប់​អោយ​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម​សំណង់ និង​សុរិយោដី​ខេត្ត ផ្អាក​ការ​ចេញ​ប័ណ្ណ​សម្គាល់​ម្ចាស់​អចលនៈវត្ថុ និង​ស្រាវជ្រាវ​សាវតា​ដី​ឡើង​វិញ​។

 

ទីតាំង​ទី​២ មាន​ទំហំ​២៨​ហិ​កតា ស្ថិត​នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរៈភូមិន្ទ ជាទី​តាំង​ដែល​ខ្ញុំ​កំពុង​រស់នៅ​សព្វថ្ងៃ ហើយ​មានឈ្មោះ សុខ ហុង ចេញ​មុខ​ប្តឹង និង​មាន​លោក​ផ្កាយ​២ យិ​ន លី​ម ចេញ​មុខ​គំ​រា​.​ម​អោយ​ខ្ញុំ​ចាក​ចេញពី​ទីតាំង​នេះ តែ​ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា រស់ សា​រាំ ចេញ​ដីកា​តម្កល់​រឿង​អត់​ចាត់ការ​។

 

ក្រៅពី​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ACU ក៏​បាន​ចេញ​លិខិត​ជម្រាប​ជូន​រួច​ហើយ កាលពី​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២០ តាម​ការ​ស្នើ​សុំ​របស់​ខ្ញុំបាទ ហើយ​លិខិត​ជម្រាប​ជូន​នោះ មួយ​ច្បាប់​ជម្រាប​ជូន​ទៅ​លោក កាយ ក្រុង ចៅសង្កាត់​ស្ទឹង​វែង ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង បំភ្លឺ​ពី​ប្រវត្តិ​កាន់កា​.​ប់​ដី​ខាងលើ​តាំងពី​ឆ្នាំ​១៩៨៧ រហូត​មក​ដល់​បច្ចុប្បន្ន និង​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​មក​អង្គភាព ACU អោយ​បាន​ទាន់​ពេលវេលា ដើម្បី ACU មាន​មូលដ្ឋាន​បន្ត​នីតិវិធី​។ នឹង​មួយ​ច្បាប់​ទៀត ជម្រាប​ជូន​ទៅ​លោក មីន មក​រា ប្រធាន​សាលាដំបូង​ខេត្តកោះកុង ធ្វើ​របាយការណ៍​អំពី​ទំនាក់ទំនង និង​ចេតនា​រ​វាង​លោក អ៊​ង ស៊ឹង​ទ្រី ក្រឡាបញ្ជី និង​លោក​ឧត្តមសេនីយ៍ទោ យិ​ន លី​ម ខណៈ​ពេល​ដែល​ខ្លួន (​ក្រឡាបញ្ជី​) កំពុង​សាកសួរ​ឈ្មោះ ប៉ាក ម៉ា​ប់ ចូល​ឆ្លើយ​តាម​ការ​កោះហៅ​របស់​លោក​ព្រះរាជអាជ្ញា រស់ សា​រាំ ហើយ​បើក​សម្លេង​គំ​រា​.​ម​តាម​ទូរស័ព្ទ​របស់​លោក យិ​ន លី​ម អោយ​លោកប៉ា​ក ម៉ា​ប់​ស្តាប់ ។ ហើយ ACU តម្រូវ​អោយ​លោក​ប្រធាន​សាលាដំបូង​ខេត្តកោះកុង បំភ្លឺ​ករណី​នេះ និង​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ខាងលើ​មក ACU អោយ​បាន​ទាន់​ពេលវេលា ដើម្បី ACU មាន​មូលដ្ឋាន​បន្ត​និ​តិ​វិធី​។

លោក ប៉ាក ម៉ា​ប់ បាន​បញ្ជាក់​ចុង​ក្រោយ​ថា លោក​ពិតជា​មានការ​ជឿជាក់​យ៉ាង​មុតមាំ​ទៅ​លើ​ស្ថាប័ន​​សាលាដំបូង​ខេត្តកោះកុង ក្រសួង​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម​សំណង់ និង​សុរិយោដី និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​រក​សាវតា​អ្នកកាន់កា​.​ប់​ដី​ពិតប្រាកដ​យ៉ាង​ច្បាស់លាស់ និង​យុត្តិធម៌​៕

crt

Leave a Reply

Your email address will not be published.