ព័ត៌មានជាតិ

ករណីរលំស្លាកប៉ានណូ នៅក្រុងសៀមរាប បណ្តាលឲ្យមនុស្សស្លាប់ម្នាក់, លោក ហ៊ុន ម៉ានី ចូលរួមរំលែកទុក្ខជាមួយគ្រួសារសព

ករណីរលំស្លាកប៉ានណូ នៅក្រុងសៀមរាប បណ្តាលឲ្យមនុស្សស្លាប់ម្នាក់, លោក ហ៊ុន ម៉ានី ចូលរួមរំលែកទុក្ខជាមួយគ្រួសារសព

 

សៀមរាប)៖ ករណីរលំស្លាកប៉ានណូ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលមកពីភ្លៀងលាយលំជាមួយខ្យល់កន្ដ្រាក់ នៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសម្នាក់។

 

យោងតាមរបាយការណ៍ បានឲ្យដឹងថា នៅវេលាម៉ោង១៧៖៣០នាទីថ្ងៃទី២៩ខែមិនា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រ ក្រុងសៀមរាប មានករណីភ្លៀងខ្យល់លាយកន្រ្តាក់ បណ្តាលឲ្យមានករណីរលំបាក់ផ្ទាំងប៉ាន់ណូ ទទឹងផ្លូវ នៅចំណុចស្តុបស្មាយលីង​ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសម្នាក់។

 

ជនរងគ្រោះ ឈ្មោះផេង ចន្ធូ ប្រុស អាយុ ៤៤ឆ្នាំ (ស្លាប់នឹងកន្លែង) ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាមក្រុងសៀមរាប និងជនរងគ្រោះម្នាក់ទៀត ឈ្មោះ​ ជា​ ណារ៉ាត់​ ភេទប្រុស​ អាយុ៣៣ឆ្នាំ​ មុខរបរ​ បុគ្គលិកក្រុមហ៊ុន​ LG ទីលំនៅភូមិតាអី​ ឃុំត្រពាំងធំ​ ស្រុកប្រាសាទបាគង​ ក្រុងខេត្តសៀមរាប​ បច្ចុប្បន្នត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្កែកខេត្ត។

 

ដោយឡែក នៅចំណុចភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប គ្រោងដែកតែងលម្អផ្កាភ្ញីភ្លើងចំរុះ លើស្ពាននៅក្បែរព្រះរាជដំណាក់ បានបាក់ចុះមកក្រោមដែរ តែពុំបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់មនុស្សឡើយ។

 

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈ Facebook បានបង្ហាញនូវការសោកស្ដាយជាខ្លាំង ចំពោះហេតុការណ៍ដែលកើតមានឡើងដោយកត្តាធម្មជាតិនេះ និងសូមចូលរួមរំលែកមរណទុក្ខចំពោះក្រុមគ្រួសារអ្នកស្លាប់។

 

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមចូលរួមសោកស្តាយចំពោះការខូចខាត និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងសូមជូនពរដល់អ្នករងរបួសសូមឆ្លងផុតគ្រោះថ្នាក់។ យើងខ្ញុំសង្ឃឹមថា អាជ្ញាធរមូលដ្ឋាននឹងមានចំណាត់ការសមស្រប និងទាន់ពេលវេលាចំពោះបញ្ហាខាងលើ»។

 

លោក ហ៊ុន ម៉ានី បានអះអាងទៀតថា នឹងនៅបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនូវស្ថានភាពអាកាសធាតុ និងត្រៀមលក្ខណៈដើម្បីបញ្ចៀសហានិភ័យជាយថាហេតុណាមួយកើតឡើង។ សូមជនរួមជាតិទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នលើសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកជាទីស្រលាញ់

 

សូមរំលឹកថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែមីនាម្សិលមិញ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលដូចតទៅ៖

 

* ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី១ ខែមេសា បន្តទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប និងខ្យល់ប្រែប្រួល។

crt

Leave a Reply

Your email address will not be published.