ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត សមោ្ពធដាក់ឱ្យប្រើប្រាស់អគារចំនួន២នៅមណ្ឌលសុខភាពមរតក សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជុំគិរី ខេត្តកំពត

កំពត)៖ លោក ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសមោ្ពធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្ភព និងអគារផ្ទះបាយ នៅមណ្ឌលសុខភាពមរតក សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជុំគិរី ខេត្តកំពត នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។

 

លោក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំត្រពាំងរាំង ក៏ដូចជាអ្នកស្រុកជុំគិរី និងខេត្តកំពតទាំងមូល ចំពោះការទទួលបាននូវសមទ្ធិផលអគារថ្មីៗ រួមមាន អគារសម្ភព១ខ្នងកម្ពស់២ជាន់ និងអគាររោងបាយ១ខ្នង បន្ថែមលើសមិទ្ធផលដែលមានស្រាប់ ដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់បម្រើសេវាដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ។

 

លោក ហ៊ុន ម៉ាណែត បានគោរពថ្លែងអំណរគុណ និងកតញ្ញូតាចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយជានិច្ចជាកាលសម្តេចទាំងទ្វេតែងបានយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំអំពីសុខទុក្ខ ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការបង្កលក្ខណៈ និងជំរុញឱ្យកាន់តែកៀកខិតជិតមូលដ្ឋាននូវសេវាថែទាំសុខភាព និងពិនិត្យព្យាបាលជំងឺ សេវាអប់រំសម្រាប់កូនចៅប្រជាពលរដ្ឋ និងឱកាសការងារជាដើម។

 

លើសពីនេះ សម្តេចតេជោតែងតែនៅក្បែរប្រជាពលរដ្ឋក្នុងគ្រប់ស្ថានការណ៍លំបាក និងគ្រោះថ្នាក់ ដោយមិនមានពេលណាមួយដែលទុកប្រជាពលរដ្ឋចោលនោះទ្បើយ។ ជាក់ស្តែងក្នុងរបត់នៃប្រវត្តិសាស្ត្រកម្ពុជា សម្តេចតេជោគឺជាកូនខ្មែរមួយរូបដែលបានលះបង់ចូលរួមចំណែកបម្រើប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈពីដើមរហូតមក និងបានដឹកនាំប្រទេសជាតិសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន រួមមាន ការសង្គ្រោះជាតិចេញពីរបបប្រល័យពូជសាសន៍ ការទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេស ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងការឧបត្ថម្ភគាំពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ជាពិសេសសិទ្ធិរស់រានមានជីវិត ដោយក្នុងរយៈកាលកន្លងទៅថ្មីៗនេះ កម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់លើការការពារអាយុជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩។

 

លោក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រង ក្រុមគ្រូពេទ្យ និងបុគ្គលិករបស់មណ្ឌលសុខភាពមរតក សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជុំគិរី ដែលបានខិតខំយកចិត្តទុកដាក់រៀបចំដាក់ឱ្យដំណើរការមណ្ឌលសុខភាពមួយនេះ ដើម្បីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានស្រុកជុំគិរី ខេត្តកំពត ដោយឥតគិតថ្លៃ ដោយនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការថែទាំ និងលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

 

មួយវិញទៀត លោកក៏បានអរគុណចំពោះក្រុមប្រឹក្សា គណៈអភិបាលខេត្តកំពត មន្ទីរសុខាភិបាល អាជ្ញាធរស្រុក-ឃុំ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាសប្បុរសជនទាំងអស់ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រ និងការសម្របសម្រួលបង្កលក្ខណៈដល់ដំណើរការរបស់មណ្ឌលសុខភាពមរតក សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជុំគិរី ចាប់តាំងពីពេលដាក់ឱ្យដំណើរការពីឆ្នាំ២០១៧ រហូតសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ក្នុងបុព្វេហតុបម្រើប្រជាពលរដ្ឋ ដូចពេលបច្ចុប្បន្ននេះ។

 

លោកថា សុខភាព គឺជាទ្រព្យធនដ៏មានតម្លៃមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព ជាពិសេសការទ្រទ្រង់នូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ ការកាត់បន្ថយភាពក្រីក្រ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ដូច្នេះការគិតគូរយកចិត្តទុកដាក់ខ្ពស់ និងការផ្តល់អាទិភាពដល់វិស័យសុខាភិបាល គឺជាកិច្ចការដ៏ចាំបាច់ដែលត្រូវបន្តលើកកម្ពស់ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតរយៈពេលវែងទៅខាងមុខ។

 

ផ្តើមចេញពីគោលគំនិតទាំងនេះ រាជរដ្ឋាភិបាលតែងបានខិតខំជំរុញការអភិវឌ្ឍមូលដ្ឋាននៃប្រព័ន្ធសុខាភិបាល រួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស និងការបំពាក់ឧបករណ៍បរិក្ខារជាដើម ដែលបម្រើឱ្យការផ្តល់សេវាសុខាភិបាលនៅទូទាំងប្រទេស។

 

ជាលទ្ធផល កម្ពុជាអាចសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពសំខាន់ៗជាច្រើន ដោយក្នុងនេះស្ថានភាពសុខភាពសាធារណៈត្រូវបានកែលម្អជាលំដាប់ ហើយកម្ពុជាក៏សម្រេចបានមុនកាលកំណត់នូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍រួចមកហើយ ដូចជា ការកាត់បន្ថយអត្រាមរណកុមារ ការលើកកម្ពស់សុខភាពមាតា ការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ជំងឺអេដស៍ ជំងឺគ្រុនចាញ់ និលោក ហ៊ុន ម៉ាណែត សមោ្ពធដាក់ឱ្យប្រើប្រាស់អគារចំនួន២នៅមណ្ឌលសុខភាពមរតក សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជុំគិរី ខេត្តកំពតងជំងឺឆ្លងនានា៕

 

 

crt

Leave a Reply

Your email address will not be published.