ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌដូនពេញ បានចេញសេចក្ដីប្រកាស ដោយកំណត់តម្លៃផ្ញើម៉ូតូ និងរថយន្ត

រដ្ឋបាលខណ្ឌដូនពេញ បានចេញសេចក្ដីប្រកាស ដោយកំណត់តម្លៃផ្ញើម៉ូតូ និងរថយន្ត

 

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះ រដ្ឋបាលខណ្ឌដូនពេញ បានចេញសេចក្ដីប្រកាស ដោយកំណត់តម្លៃផ្ញើម៉ូតូ និងរថយន្ត ក្នុងពេលប្រារព្ធសង្រ្កាន្តវត្តភ្នំ ពេលចូលឆ្នាំនេះ គឺម៉ូតូ តម្លៃ១,០០០រៀល ក្នុង ១គ្រឿង និងផ្ញើរថយន្ត តម្លៃត្រឹមតែ ២,០០០រៀលប៉ុណ្ណោះ ក្នុង ១គ្រឿង។ ក្នុងនោះ រាល់ការបាត់បង់ ឬខូចខាតម៉ូតូ រថយន្ត ដែលបានផ្ញើនៅចំណតរបស់ខ្លួន ម្ចាស់ចំណត ត្រូវទទួលខុសត្រូវទាំងស្រុង។

 

ប៉ុន្មានថ្ងៃនេះ តម្លៃផ្ញើម៉ូតូ និងរថយន្ត បានហក់ឡើងខ្ពស់ នៅអំឡុងពេលរៀបចំសង្ក្រាន្តវត្តភ្នំ ខណៈដែលតម្លៃផ្ញើម៉ូតូ នៅថ្ងៃធម្មតា នៅវត្តភ្នំ ថ្លៃ ១៥០០រៀល ទៅ ២០០០រៀល ក្នុងម៉ូតូ ១គ្រឿង។ ចំណែកនៅថ្ងៃចូលឆ្នាំនេះ តម្លៃផ្ញើម៉ូតូ នៅវត្តភ្នំ ក្នុងរាជធានីភ្នំពេញ គឺ ១គ្រឿង ៥០០០រៀល ហើយសរសេរដាក់ក្នុងសំបុត្រផ្ញើម៉ូតូ គឺបាត់បង់ មិនទទួលខុសត្រូវថែមទៀត។

 

រដ្ឋបាលខណ្ឌដូនពេញ ក៏បានប្រកាសថា ក្នុងករណីម្ចាស់ចំណត មិនអនុវត្តតាមការកំណត់ លើតម្លៃផ្ញើម៉ូតូឡាន រួមទាំងការទទួលខុសត្រូវនេះទេ សូមសាធារណជន ទាក់ទងមករដ្ឋបាលខណ្ឌដូនពេញ តាមរយៈទូរស័ព្ទលេខ 017 884 888 / 011 377 666៕

crt

Leave a Reply

Your email address will not be published.