ព័ត៌មានជាតិ

ចាប់ខ្លួន​វៀតណាម​២​នាក់​បញ្ជូន​ទៅ​តុលាការ ជួល​ដី​ខ្មែរ​១​ហិ​កតា លួច​ដាំ​កញ្ឆា​នៅ​មណ្ឌល​គី​រី

ចាប់ខ្លួន​វៀតណាម​២​នាក់​បញ្ជូន​ទៅ​តុលាការ ជួល​ដី​ខ្មែរ​១​ហិ​កតា លួច​ដាំ​កញ្ឆា​នៅ​មណ្ឌល​គី​រី

ខេត្តមណ្ឌលគិរី ៖ ក្រោយ​ពី​ទទួល​ព័ត៌មាន​ពី​ក្មេង​ឃ្វាលគោ សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ទីតាំង​ដាំ​កញ្ឆា​មាន​ទំហំ​ប្រមាណ​១​ហិតា ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម ចំនួន​២​នាក់ ដែល​បាន​ជួល​ដី​ខ្មែរ លួចលាក់​ដាំ​កញ្ឆា ។

 

ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៣ ដោយ​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក អ៊ា​ង សុគន្ធ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី និង​មានការ​ចូលរួម​ពី​លោក​អភិបាល ស្រុក​ពេ​ជ្រា​ដា កម្លាំង​អធិការ​ស្រុក​ពេ​ជ្រា​ដា និង​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន បាន​ចុះ​បង្ក្រាប​ទីតាំង​ដាំ​កញ្ឆា ស្ថិត​នៅ​ភូមិ​ម៉េ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។

 

កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ រួម​មាន ៖

ទី​១. ឈ្មោះ ង្វៀ​ន វ៉ា​ន់​ហ្វា​ង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​វៀតណាម ទីលំនៅ​ភូម​វូ​យ​បា ឃុំ​ធុង​ដូរ ស្រុក​វិញ ខេត្ត​ងា​អាន ប្រទេស​វៀតណាម ។

និង​ទី​២. ឈ្មោះ ហ្វា​ម វ៉ា​ន់​ថា​យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​វូ​យ​បា ឃុំ​ធុង​ដូរ ស្រុក​វិញ ខេត្ត​ងា​អាន វៀតណាម ។

 

ចាប់​យក​បាន​វត្ថុ​តាង រួម​មាន ៖

១. កញ្ឆា​ស្ងួត​ចំនួន ០២​កញ្ចប់

២. ជីគីមី ចំនួន ៣០​ការុង

៣. ថ្នាំ​បំប៉ន​កញ្ឆា ២៧​កំប៉ុង

៤. កែវ​ជ័រ បណ្តុះ​កូន​កញ្ឆា ចំនួន ៥០០​កែវ

៥. ជញ្ជីង​ថ្លឹង​កញ្ឆា​ក្រៀម ចំនួន ០៣​គ្រឿង

៦. ម៉ាស៊ីន​អ៊ុត​កញ្ចប់​កញ្ឆា ចំនួន ០៣​គ្រឿង

៧. ថង់​វេច​ខ្ចប់​កញ្ឆា ចំនួន ៤៣៨​ថង់

៨. ជី​ម្សៅ​បំប៉ន​កញ្ឆា ចំនួន ០៨​កញ្ចប់

០៩. ថ្នាំ​ជ្រលក់​កញ្ឆា ចំនួន ១២​កំប៉ុង

១០. ថ្នាំ​បាញ់​ស្មៅ ចំនួន ០៤​កញ្ចប់

១១. ធុង​បាញ់ថ្នាំ ចំនួន ០១

១២. ស្លាក​លេខ​ម៉ូតូ​(​វៀតណាម​) ចំនួន ០២​សន្លឹក

១៣. ការុង​ចំនួន ១៧៦​ការុង

១៤. អាវ​សម្រាប់​ការពារ​បាញ់ថ្នាំ ១​ឈុត

១៥. ប្រអប់​ជ័រ​ដាក់​គ្រាប់​កញ្ឆា ចំនួន ០២​ប្រអប់

១៦. ថ្នាំ​ប៉ូវ​កញ្ឆា ០១​ធុង​២០​លី​ត្រ

១៧. ថូរ​ជ័រ​ដាំ​កញ្ឆា ចំនួន ៧២០​ថូ

១៨. សំឡី​សម្រាប់​បណ្តុះ​គ្រាប់​កញ្ឆា ចំនួន ១២​កញ្ចប់

១៩. លិខិតឆ្លងដែន​ចំនួន ០៣​ក្បាល

២០. ប័ណ្ណសំគាល់ខ្លួន ចំនួន ០២​សន្លឹក

២១. ឯកសារ​ចំនួន ៤២​សន្លឹក ។

 

កម្លាំង​សមត្ថកិច្ច បាន​កាប់​ដើម​កញ្ឆា​ស្រស់ នឹង​ដុត​កម្ទេច​ចោល​ចំនួន ១០,៦៧១​ដើម មាន​ទម្ងន់ ១,២០៥​គីឡូក្រាម ។

 

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី ចាត់ការ​តាម​នីតិវិធី​៕

 

«រក​ឃើញ​ទីតាំង​ដ៏​ធំ​ដាំ​រុក្ខជាតិ​ល្មើសច្បាប់​ជាង​១​ម៉ឺន​ដើម និង​ចាប់ខ្លួន​បុរស​វៀតណាម​២​នាក់»

crt

Leave a Reply

Your email address will not be published.