Related Articles
បញ្ជូនជនជាតិចិនតៃវ៉ាន់ម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ជាប់ពាក់ពន្ធករណីជួញដូរ និងដឹកជញ្ជូននូវសារធាតុញៀន ដោយខុសច្បាប់
ភ្នំពេញ ៖ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បញ្ជូនជនជាតិចិនតៃវ៉ាន់ម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដោយជាប់ពាក់ពន្ធករណីជួញដូរ និងដឹកជញ្ជូននូវសារធាតុញៀនដោយខុសច្បាប់ ។ ជនសង្ស័យឈ្មោះ YANG CHIN CHUNG ភេទ ប្រុស អាយុ៤៦ ឆ្នាំ ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 360672244 ។ ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនី យ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនការងារប្រយុទ្ធប្រឆាំបទ ល្មើសគ្រឿងញៀន ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ កម្លាំងសមត្តកិច្ចនគរបាលជំនាញ(ក១០)ដឹក នាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកឧត្ត មសេនីយ៍ត្រី យឹម សែនឧត្តម នាយករងមន្ទីរ បានចុះទៅសហ ការជាមួយសមត្ថកិច្ចគយ ប្រចាំនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ(ច្រកអ្នកដំណើរចេញ)ត្រួតពិនិត្យ និងឆែកឆេរអ្នកដំណើរ មិនប្រក្រតី ។ក្នុងនោះក៏បានរកឃើញជនជាតិចិនតៃវ៉ាន់ម្នាក់ ពាក់ពន្ធករណីដឹកជញ្ជូនសារធាតុញៀនដោយខុសច្បាប់ […]
ក្រសួងសុខាភិបាល ណែនាំដល់ម្ចាស់គ្រឹះស្ថានលក់ឱសថ អាជីវករ និងពលរដ្ឋទាំងអស់ បញ្ឈប់ការប្រើប្រាស់ឱសថ AMBRONOL SYRUP ជាបន្ទាន់
ក្រសួងសុខាភិបាល ណែនាំដល់ម្ចាស់គ្រឹះស្ថានលក់ឱសថ អាជីវករ និងពលរដ្ឋទាំងអស់ បញ្ឈប់ការប្រើប្រាស់ឱសថ AMBRONOL SYRUP ជាបន្ទាន់ (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានណែនាំដល់វេជ្ជបណ្ឌិត ឱសថការី ម្ចាស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រឹះស្ថានលក់ឱសថ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ ឱ្យបញ្ឈប់ការប្រើប្រាស់ឱសថ AMBRONOL SYRUP ជាបន្ទាន់។ នេះបើយោងតាមសេចក្តិជូនព័ត៌មាន ដែលបណ្តាញព័ត៌មានទទួលបាននៅព្រលប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ តាមរយៈសេចក្តីជូនព័ត៌មានដដែល ក្រសួងសុខាភិបាល បានឱ្យថា៖ យោងតាម RAPID ALERT SYSTEM របស់អង្គការសុខភាពពិភពលោក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានរកឃើញថាឱសថ AMBRONOL SYRUP ដែលមានផ្ទុកសារធាតុសកម្មឱសថ Ambroxol Hydrochloride 15mg/5mL ផលិតដោយរោងចក្រផលិតឱសថ MARION BIOTECH PVT. LTD, India (មានលេខឡូតិ៍ AAS2103, AAS2201, AAS2202 និង AAS2204 […]
អាណិតក្មេងណាស់ មិនគួរណាមក វាស់កំពស់ជាមួយឪពុក!
អាណិតក្មេងណាស់ មិនគួរណាមក វាស់កំពស់ជាមួយឪពុក! អភិបាលស្រុកលើកដែក លោក ចាប ច័ន្ទវិទ្យា បានធ្វើការបង្ហោះនិងចែកចាយរូបភាពវាស់កំពស់ ដែលមើលទៅគួរឲ្យសង្វេគខ្លាំងណាស់ ខណៈដែលយើងមើលទៅក្មេងប្រុសម្នាក់ ដែលមានអាយុក្រោម១៨ឆ្នាំត្រូវបានមកជាប់ចោទជាមួយឪពុកយ៉ាងសង្វេគបំផុត។ នៅថ្ងៃទី២៧ធ្នូ២០២៣នេះ អ្នកទិញអេតចាយពីរនាក់ឪពុកកូន ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅវាស់ម៉ែត្រនិងថតបង្ហោះ ចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក យ៉ាងទូលំទូលាយ ពីសំណាក់លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ខេត្តកណ្តាល។ សូមជម្រាបឲ្យដឹងថា៖ «កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ មានករណីបាត់បង្គោលភ្លើងសូឡាចំនួន២ដើម តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល» ។ ក្រោយមកសមត្ថកិច្ចធ្វើការស្រាវជ្រាវ រហូតឈានដល់ថ្ងៃទី២៧ខែធ្នូ២០២៣នេះ ទើបធ្វើការឃាត់ខ្លួនបានអ្នកទិញអេតចាយពីរនាក់ឪពុកកូន ពាក់ព័ន្ធទៅនឹងករណីទទួលផលចោរកម្ម (ទិញបង្គោលភ្លើងពីចោរ)។ ទោះបីជាយ៉ាងណាក្តីការឃាត់ខ្លួនអ្នកទិញអេតចាយពីរនាក់ឪពុកកូនខាងលើនេះ មើលទៅហាក់ដូចជាសោកសង្រេងចិត្តខ្លាំងណាស់ មិនគួរណាកូនមកជាប់ពាក់ព័ន្ធបទល្មើសជាមួយឪពុកទាំងវ័យក្មេងបែបនេះ៕