ខេត្តព្រះសីហនុ÷ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ (ហ្គេមបាញ់ត្រី) ជាច្រើនកន្លែង ស្ថិតនៅក្នុងសង្កាត់លេខ ៤ ក្រុង/ខេត្តព្រះសីហនុ លួចលាក់បើកដំណើការលេងជារៀងរាល់ថ្ងៃ មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចក្នងមូលដ្ឋានឡេីយ ដែលបងប្អូនប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែលត្រូវដងត្រូវផ្លែគ្នាហើយមិនដឹង?។
លោក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ ប្រហែលជាប់ភារកិច្ចសំខាន់ នៅក្នុងតំណាក់កាលនេះ ល្បែងស៊ីសងគ្រប់ប្រភេទ កំពុងរីកដូចផ្សិត ហើយអង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថា លោក អធិការ និងចុះបង្ក្រាប តាមអនុសាសន៍របស់ប្រមុខថ្នាក់ដឹកនាំ។
បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមជ្ឍដ្ឋានទូទៅស្នើសុំ ដល់លោក ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ សូមមេត្តាជួយចុះពិនិត្យទីតាំងខាងលើ ដោយក្តីអនុគ្រោះផងទាន!។
យោងគោលនយោបាយភូមិ.ឃុំ. សង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីខេត្តព្រះសីហនុ?ក្នុងនាមជាមន្ត្រីបំរើការងារជូនប្រជាពលរដ្ឋ មិនអនុវត្តតាមគោលនយោបាយរបស់ប្រមុខថ្នាក់ដឹកនាំនោះឡេីយ។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា÷ ឧត្តមសេនីយ៍ឯក សៀង សេន ប្រធានយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងចុះអធិការកិច្ច ចំពោះទីតាំងខាងលើផងទាន។
សូមរំលឹកថា÷ កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត.ក្រុង.រាជធានី ទូទាំងប្រទេស
តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន៕