ជំរាបជូនលោកថ្នាក់ដឹកនាំឲ្យបានជ្រាបថា÷ ទីតាំងមួយមិនទាន់បង្ក្រាបបែរជាឥឡូវថែមមួយទីតាំងថែមទៀតនៅផ្លូវលេខ 90 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រីឯសមត្ថកិច្ចជាប់រវល់ការងារមមាញឹកច្រើនហើយបែរជាមិនដឹងទៅវិញ!

CRT

រាជធានីភ្នំពេញ÷ ទីតាំងល្បែងសុីសងតាមប្រពន្ធអនឡាញ ដែលមានល្បែងច្រើនប្រភេទ ស្ថិតនៅតាមបណ្តោយផ្លូវលេខ 90 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញបានកំពុងតែលួចលាក់បើកទទួលភ្ញៀវចូលលេងយ៉ាងកគ្រឹកកគ្រេង  រីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ!។


យោងតាមប្រភពរូបភាព វីដេអូដែលអង្គភាពសារព័ត៌មានយើងទទួលបាន  ពីទីតាំងដែលបានលួចលាក់តាមប្រព័ន្ធអនឡាញជាច្រើនប្រភេទ សូមលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនៃអធិការខណ្ឌដូនពេញ សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តន៏ ។


យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពី រសៀលថ្ងៃទី05 ខែធ្នូ ឆ្នាំ2024 លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។


សូមរំលឹកថា÷ កាលពីថ្ងៃ ទី18 ខែកុម្ភៈ ឆ្នាំ2024 សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង 25 ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។


សាធារណជនក៏ដូចជាអង្គការសង្គមស៊ីវិលនឹងមានជំនឿជឿជាក់ថា÷ សូម លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ  និង លោក 

វរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញនឹងចាត់វិធានការដើម្បីជៀសវាងមានការរិះគន់ពីសាធារណជនទូទៅ និងនាំឲ្យមានផលប៉ះពាល់ដល់សង្គមជាតិទាំងសន្តិសុខ សុវត្ថិភាព។


ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ សូមអគុណ ៕


សូមទំនាក់ទំនងការផ្សាយពាណិជ្ជកម្មតាមរយៈលេខ ÷ 017 240 250 / 095 4567 96









#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top