ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥
ខេត្តព្រៃវែង÷ ទីតាំងល្បែងសុីសងលំដាប់ (កាសុីណូ) មួយកន្លែងដ៏ធំដែលមានល្បែង ច្រើនប្រភេទមានដូចជា÷ ល្បែងជល់មាន់ដី, ល្បែងបៀរនិងអាប៉ោង និងល្បែងផ្សេងៗ...ជាច្រេីនទៀត ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ ៣១២ ភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលនៅមិនឆ្ងាយពីប៉ុស្តិ៍នគរបាលព្រំដែន និងច្រកព្រំដែនចក្រី បានកំពុងតែលួចលាក់បើកទទួលភ្ញៀវចូលលេងយ៉ាងកគ្រឹកកគ្រេង រីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ។
យោងតាមប្រភពរូបភាព វីដេអូដែលអង្គភាពសារព័ត៌មានយើងទទួលបាន ពីទីតាំងដែលបានលួចលាក់លេងល្បែងស៊ីសងលំដាប់(កាស៊ីណូ)ជាច្រើនប្រភេទប្រភេទ សូម ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង លោកវសេនីយ៍ឯក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍នគរបាល ច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តន៏ ។
យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
សូមរំលឹកថា÷ កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
សាធារណជនក៏ដូចជាអង្គការសង្គមស៊ីវិលនឹងមានជំនឿជឿជាក់ថា÷ សូម ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន
ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង លោកវសេនីយ៍ឯក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍នគរបាល ច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី នឹងចាត់វិធានការដើម្បីជៀសវាងមានការរិះគន់ពីសាធារណជនទូទៅ និងនាំឲ្យមានផលប៉ះពាល់ដល់សង្គមជាតិទាំងសន្តិសុខ សុវត្ថិភាព ការបាត់បង់ចំណូលរដ្ឋជាដើម។ល។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ សូមអគុណ ៕
សូមទំនាក់ទំនងការផ្សាយពាណិជ្ជកម្មតាមរយៈលេខ 017 240 250 / 012 676 287