ល្បែងស៊ីសងចាក់បាល់ និងអនឡាញ ដុះស្លែ បើកលេងយ៉ាងរលូននៅផ្លូវ 474 សង្កាត់បឹងត្របែក ខណ្ឌចំការមន មានខ្សែក្រាស សូម្បីតែមន្ត្រីប្រចាំតំបន់ ក៏មិនហ៊ានបង្រ្កាបដោយខ្លាចឥទ្ធិពលម្ចាស់ទីតាំង, សូមអាជ្ញាធរខណ្ទចំការមន ចុះបង្កាបផងទាន! ឯណាភូមិ/សង្កាត់មានសុវត្ថភាព!!!

CRT


រាជធានីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងភ្នាល់បាល់ និងអនឡាញខុសច្បាប់ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ 474 កែង105 សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មួយកន្លែងនេះលេងដុះស្លែ ទោះបីកំលាំងមន្ត្រីនគរបាលប្រចាំតំបន់ ធ្លាប់បានចុះបង្ក្រាបកន្លងមកហើយក្តី! ក៏នៅតែបើកដំណើរការជាធម្មតា។


ចំពោះសាធារណជន ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងអស់នោះ សូមគោរពចូលមក លោក កៀង ល័ក្ស អភិបាលនិងជាគណៈបញ្ជាការឯកភាពខណ្ឌចំការមន និង លោក វរសេនីយ៍ទោ ហួរ ម៉េងហួន អធិការនគរបាលខណ្ឌចំការមន សូមចាត់កម្លាំងដើម្បីចុះអធិការកិច្ចពិនិត្យមើលទីតាំងល្បែងស៊ីសង (ភ្នាល់បាល) ខាងលេីនេះផ្លូវលេខ 474 ដែលស្ថិតនៅក្នុងទីតាំង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ សូមចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមិ/ឃុំ មានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តន៏ ។


យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។


សូមរំលឹកថា៖ កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញ គ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។


ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនា ញុះញង់,បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕ 


សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ៖ 017 240 250 / 012 676 287 សូមអរគុណ










#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top