ខេត្តតាកែវ ៖ ទីតាំងផលិតបារីមួយកន្លែងរបស់ជនជាតិចិនស្ថិតនៅក្នុង ភូមិព្រហូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលសាធារណជនទូទៅមានការភ្ញាក់ផ្អើលដោយលាន់មាត់តៗគ្នាថា៖ រោងចក្រនេះមិនគួរបើកនៅទីនេះទេ គួរតែត្រូវបើកនៅទីតាំងឆ្ងាយពីទីក្រុងគឺជារឿងប្រសើរបំផុត។
ប្រជាពលរដ្ឋមួយចំនួន (សុំមិនបញ្ចេញឈ្មោះ) បានលើកឡើងបាននិយាយប្រាប់មកភ្នាក់ងារនៃអង្គភាពសារព័ត៌មានយើងថា ៖ ពួកគេមិនពេញចិត្តនៅក្នុងទីតាំងខាងលើនោះសោះ គួរតែត្រូវយកទីកន្លែងណាមួយឆ្ងាយពីពលរដ្ឋរស់នៅក៏ព្រោះតែប្រជាពលរដ្ឋរស់នៅក្នុងបរិវេណក្នុងខេត្តតាកែវមានច្រើន រាប់ទាំង ពលរដ្ឋដែលជាអាជីវករ, ពលរដ្ឋដែលជាព្រះសង្ឃ ,ពលរដ្ឋដែលជាមន្ត្រីរាជការ, ពលរដ្ឋដែលជាសិស្សានុសិស្ស- និស្សិត រួមទាំងសាស្ត្រាចារ្យ ។ជាដើម។ ដែលត្រូវការនៅដោយទទួលបានបរិយាកាសបរិសុទ្ធ ក្លិនល្អ បរិស្ថានល្អ និងអ្វីៗដែលប្រសើរសម្រាប់ជីវិតរស់នៅរបស់ពួកគេ។
សម្រាប់ពលរដ្ឋទាំងអស់នោះ ក៏បានលើកទឹកចិត្ត និងមានការកោតសរសើរចំពោះ ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការ ដឹកនាំក្នុងខេត្តដែលនាំឲ្យមានការអភិវឌ្ឍបានប្រសើរស្ទើរតែគ្រប់វិស័យនៅទឹកដីខេត្តជាប់ព្រំដែនកម្ពុជាវៀតណាមមួយនេះ។
អ្នកខ្លះមួយចំនួនក៏លួចកោតសរសើរមិនដាច់មាត់ថា៖ រោងចក្រកាត់ដេរក៏មានច្រើនកន្លែង សេវាសាធារណៈ ការអភិវឌ្ឍន៍ថ្មីមួយចំនួនទៀតកំពុងតែលេចធ្លោដ៏អស្ចារ្យរបស់ធៀបទៅនឹងតាមបណ្ដាខេត្តមួយចំនួនគឺខេត្តតាកែវមានការរៀបចំបានល្អស្ទើរតែគ្រប់វិស័យក្រុមការដឹកនាំរបស់ ឯកឧត្តមអភិបាលខេត្ត ដែលមានតួនាទីកាន់ក្នុងខេត្តនេះមិនបានប៉ុន្មានខែឆ្នាំផងនោះ។
តែទោះជាយ៉ាងណាក៏ដោយមតិសាធារណៈក៏ដូចជា៖ អង្គការសង្គមស៊ីវិលក៏នៅតែផ្ដល់ជាយោបល់ក្នុងកិច្ចការងារចូលរួមអភិវឌ្ឍន៍ជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាដោយសង្ឃឹមថា៖ ឯកឧត្តម វុី សំណាងអភិបាលនៃគណៈអភិបាលខេត្តតាកែវ នឹងពិចារណាជុំវិញរឿងរោងចក្រផលិតបារីចិន មួយនេះ (ដែលយើងមិនដឹងថា តេីមានច្បាប់ឬក៏អត់ច្បាប់នោះទ?) កំពុងតែបង្ហាញនៅការបង្កើនសមត្ថភាពទាក់ទាញលើផលិតភាពក្នុងការផលិតជាសារធាតុញៀន ដែលអាចបង្កជះក្លិនមិនល្អ ចំពោះបរិយាកាសនៅក្នុងភូមិសាស្ត្រ ភូមិប្រហូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនា ញុះញង់,បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ ៖ 017 240 250 / 012 676 287 សូមអរគុណ