កម្លាំងសមត្ថកិច្ចចម្រុះចុះឡោមព័ន្ធ ឃ្លាំងមួយកន្លែងនៅ ខណ្ឌមានជ័យ រកឃើញទំនិញគេចពន្ធ ចំនួនជាង៧៦តោន ដែលនាំចូលពីប្រទេសថៃ

CRT


រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ ចុះឡោមព័ន្ធ ឃ្លាំងស្តុកទំនិញមួយកន្លែង ដើម្បីត្រួតពិនិត្យ និងឆែកឆេរ ដោយរកឃើញទំនិញចំនួន ៧មុខ មានទម្ងន់ប្រមាណជាង ៧៦តោន មិនទាន់បានបង់ពន្ធត្រឹមត្រូវ ថែមទាំងជាផលិតផលប្រទេសថៃ ។


ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងនៅវេលាម៉ោង០២រសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ នៅចំណុចឃ្លាំងយីហោ៖ «ខេ.យូ.អេស ខូអិលធីឌី» តាមបណ្តោយផ្លូវលេខ៣៨ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។


តាមការបញ្ជាក់ពីប្រជាពលរដ្ឋ បានអោយដឹងថា៖ ជារៀងរាល់ថ្ងៃ គេបានឃើញឃ្លាំងខាងលើនេះ បានធ្វើសកម្មភាពដឹកទំនិញចេញចូល ។ ស្រាប់តែនៅថ្ងៃនេះ មានមន្ត្រីជំនាញគយចល័ត បានចុះមកកាន់ទីតាំងខាងលើធ្វើការឡោមព័ន្ធ ដើម្បីត្រួតពិនិត្យ និងឆែកឆេរ ។


បើតាមការបញ្ជាក់ពីមន្ត្រីជំនាញ បានលើកឡើងថា៖ សមត្ថកិច្ចចម្រុះដឹកនាំដោយមន្ត្រីគយចល័តតំបន់១ បានចុះត្រួតពិនិត្យ ឆែកឆេរ ទីតាំងឃ្លាំងលេខ១៦៦៩ បានរកឃើញទំនិញគ្មានបង់ពន្ធចំនួន៧មុខ ភាគច្រើនជាប្រហិត នាំមកពីប្រទេសថៃ និងផ្លែឈើនាំមកពីចិន សរុបទម្ងន់ប្រមាណជាង ៧៦តោន ។


បច្ចុប្បន្ន ទំនិញទាំង៧មុខ ខាងលើ ត្រូវបានមន្ត្រីជំនាញ (ក.ប.ប) នាំយកមួយចំនួន ទៅមន្ទីរពិសោធន៍ ដើម្បីពិនិត្យគុណភាពជាបន្ត ៕




















#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top