ការរំលោភបំពានលើចំណីផ្លូវសាធារណះរបស់រដ្ឋត្រូវបានអាជ្ញាធរខណ្ឌមានជ័យបានចុះស្រាវជ្រាវស្វែងរកការពិតចំពោះសំណង់រឹងមួយចំនួនដែលបានសាងសង់ចេញជារូបរាងផ្ទះជាច្រើនថ្ងៃខែកន្លងមកនោះបន្ទាប់ពីមានសាធារណៈជនបាននិយាយពីមួយទៅមួយដើម្បីឲ្យអាជ្ញាធរក៏ដូចជាមន្ត្រីបានដឹងហើយទីបំផុតអាជ្ញាធរថាត្រូវមានចំណាត់ការ!

CRT

 


ការរំលោភបំពានលើចំណីផ្លូវសាធារណះរបស់រដ្ឋត្រូវបានអាជ្ញាធរខណ្ឌមានជ័យបានចុះស្រាវជ្រាវស្វែងរកការពិតចំពោះសំណង់រឹងមួយចំនួនដែលបានសាងសង់ចេញជារូបរាងផ្ទះជាច្រើនថ្ងៃខែកន្លងមកនោះបន្ទាប់ពីមានសាធារណៈជនបាននិយាយពីមួយទៅមួយដើម្បីឲ្យអាជ្ញាធរក៏ដូចជាមន្ត្រីបានដឹងហើយទីបំផុតអាជ្ញាធរថាត្រូវមានចំណាត់ការ!

រាជធានីភ្នំពេញ :បើយោងតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌមានជ័យដែលបានផ្ញើជាដំណឹងជូនសាធារណៈជនស្ដីអំពីកំំត់ហេតុនៃការអនុវត្តកាតព្វកិច្ចការងារ និងភាពជាអ្នកទទួលខុសត្រូវធ្វើមុខងារសាធារណៈនោះផងដែរគឺនៅរសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥នេះ អាជ្ញាធរខណ្ឌមានជ័យបានដឹកនាំក្រុមការងារថ្នាក់ក្រោម និងមន្ត្រីសោរិយោដីមួយចំនួនចុះធ្វើការពិនិត្យស្រាវជ្រាវដើម្បីស្វែងរកការពិតក្រុមការបញ្ជាឱ្យចុះអនុវត្តឱ្យមានប្រសិទ្ធិភាពបំផុត ដើម្បីធ្វើការឆ្លើយតបត្រឡប់មកវិញជូនដល់អ្នកសារព័ត៌មានដែលធ្វើការចេញផ្សាយចំនួនពីរលើករួចមកហើយស្តីអំពីទីតាំងដែលជាចំណីផ្លូវសាធារណៈរបស់រដ្ឋស្ថិតនៅក្នុងភូមិសាស្ត្រចំណុចលូប្រាំ ជាប់និងផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីពេលថ្មីៗក៏នាំមកនេះ។

កំណត់ហេតុដែលត្រូវបានរកឃើញថាសំណង់ដែលបានសាងសង់ជាច្រើនថ្ងៃខែ និងជាច្រើនជាន់ចំនួនមួយក្នុងចំណោមសំណង់រឹងទាំងបីកន្លែងគឺពិតជាមានការរំលោភលើចំណីផ្លូវសាធារណៈរបស់រដ្ឋពិតប្រាកដមែននោះ។

ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើងបានសង្កេតឃើញថាបន្ទាប់ពីមានសេចក្តីរាយការណ៍ពីបណ្តាប្រភពមួយចំនួននៅព័ត៌មានទាំងនោះអំពីការរំលោភយកចំណីផ្លូវជាសាធារណៈរបស់រដ្ឋដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ ឥឡូវត្រូវបានអាជ្ញាធរធ្វើការហាមឃាត់ដើម្បីឲ្យម្ចាស់ទីតាំងទាំងបីនោះធ្វើកិច្ចសន្យាដោយផ្តិតមេដៃជាភស្តុតាងក្នុងការទុកពេលវេលាឲ្យរុះរើចេញ បើពុំដូច្នេះទេអាជ្ញាធរនឹងធ្វើការរុះរើដោយពុំមានសំណងសងនោះឡើយ។




ជាងនេះទៅទៀតចំពោះរបាយការណ៍នៃកំណត់ហេតុយ៉ាងច្បាស់លាស់របស់រដ្ឋបាលខណ្ឌមានជ័យក្រោមការដឹកនាំរបស់លោក សេង គន្ធ ដែលជាអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យដើម្បីបញ្ជាក់ជូនដល់សាធារណជនទូទៅឲ្យបានជ្រាបជាដំណឹងអំពីសកម្មភាពចុះពិនិត្យ និងធ្វើកំណត់ហេតុប្រកបដោយភាពទទួលខុសត្រូវដែលមិនសរសើរមិនបាន បើទោះបីជាមន្ត្រីក៏ដូចជាអាជ្ញាធរមូលដ្ឋានផ្ទាល់មិនបានផ្ដល់ដំណឹងឲ្យលោកពិតមែនក៏ដោយក៏ដំណឹងនេះមិនទាន់មានពេលវេលាដើម្បីជម្រាបជូនលោកពីអាជ្ញាធរឬមន្ត្រីអ្នកក្រោម ដែលបណ្ដែតបណ្ដោយទុកឲ្យសំណង់មួយដែលសាងសង់ជាច្រើនជាន់ និងខ្ពស់ជាងគេ ក៏នៅមានសាធារណជនទូទៅផ្ដល់មកអង្គភាពព័ត៌មានដើម្បីធ្វើការជម្រាបដំណឹងគោះជូនចំពោះលោក សេង គន្អ ក្នុងនាមជាអភិបាលខណ្ឌមានជ័យឱ្យទទួលបានជ្រាបផងដែរ។

ដោយឡែកអង្គការសង្គមស៊ីវិលក៏ដូចជាសាធារណជនទូទៅនៅតែមានជំនឿជឿជាក់ទៅលើរដ្ឋបាលខណ្ឌមានជ័យចំពោះការអនុវត្តច្បាប់គ្រប់គ្រងចំណីផ្លូវសាធារណៈដែលជាសម្បត្តិរបស់រដ្ឋនឹងត្រូវរុសរើចេញតាមកាលកំណត់។

ខ្លឹមសារសង្ខេបនៃកំណត់ហេតុនោះត្រូវបានចុះហត្ថលេខានិងផ្ដិតស្មាមមេដៃដូចខាងក្រោម :

កំណត់ហេតុ : ស្តីពីការ ចុះត្រួតពិនិត្យការដ្ឋានសាងសង់ : ដោយបានការអនុញ្ញាតិពីលោក អភិបាលនៃគណៈអភិបាលខណ្ឌ និងប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ក្រុមការងាររដ្ឋបាលខណ្ឌដឹកនាំដោយលោក កែវ សំណាង អភិបាលរងខណ្ឌមានជ័យ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងការដ្ឋានសាងសង់របស់ឈ្មោះទាំងបីគឺ :

ទី១:គឹម ឈួង ភេទប្រុស សញ្ជាតិខ្មែរ ផ្ទះលេខភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ទី២:ឈ្មោះ តឹប វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ផ្ទះលេខ៩ ផ្លូវលូប្រាំ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ទី៣ :(គ្មានឈ្មោះ ដោយមិនមានការចូលរួម)។

សមាសភាពចូលរួម
១-លោក ឡាយ ភិរុណ : ប្រធានការិយាល័យ ដ.ន.ស.ក ។
២-លោក កែវ ជីវ័ន្ដ ; ប្រធានការិយាល័យនីតិកម្ម ។
៣-លោក សាំង សុីណា ; ចៅសង្កាត់ស្ទឹងមានជ័យ៣។
៤-លោក ភន់ ផល : ចៅសង្កាត់រងទី២ ស្ទឹងមានជ័យ៣។
៥-លោក យ៉ាន់ សាប៊ន : មេភូមិដំណាក់ធំ៣។
៦-លោក ប៉ែន សុីពៅ : ប្រធានការពារសង្កាត់ស្ទឹងមានជ័យ៣។
៧-លោក អាត សិត : សណ្ដាប់ធ្នាប់ខណ្ឌមានជ័យ។
៨-លោក ពុំ គិបឡេង :សណ្ដាប់ធ្នាប់ខណ្ឌមានជ័យ។

ដោយក្រុមការងារទាំង៨រូប បានធ្វើការណែនាំ និងមានការទួលស្គាល់ពីម្ចាស់ទីតាំង ហើយដោយឲ្យម្ចាស់ទីតាំងនីមួយៗធ្វើការរុះរើសំណង់ដែលមានផលប៉ះពាល់ដល់ចំណីផ្លូវនោះគឺ សំណង់របស់លោក តឹប វាសនា ត្រូវរុសរើបហរវែង ១.២០ម៉ែត្រ ទុករយៈពេលឱ្យ៥ថ្ងៃដោយគិតចាប់ពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ជាថ្ងៃនៃកំណត់ហេតុ។សំណង់កំពុងសាងសង់របស់លោក គឹម ឈួង ជាសំណង់ដែលសាងសង់ចំនួន៥ជាន់(Eo-E5) បានសម្រេច៦៥%ដោយគ្មានច្បាប់អនុញ្ញាត ហើយក្នុងនោះដែរម្ចាស់បានទទួលប្រាក់សំណងពីក្រសួងសេដ្ឋកិច្ចរួចរាល់ ស្តីពីការស្ថាបនាផ្លូវលូប្រាំ ហើយម្ចាស់បានសាងសង់រំលោភលើគោលនយោបាយ ដោះស្រាយផលប៉ះពាល់ប្រវែង ១.៥០ម៉ែត្រ និងទុករយៈពេលចំនួន២១ថ្ងៃជាកំហិតដោយគិតចាប់ពីថ្ងៃ២៨ ខែតុលា ឆ្នាំ២០២៥។
និងសំណង់របស់ឈ្មោះ(មិនចូលរួមសហការ) ត្រូវបានក្រុមការងាររដ្ឋបាលខណ្ឌ ទុក្ខរយៈពេលចំនួន០៥ថ្ងៃបើគិតចាប់ពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។

យ៉ាងណាមុិញប្រសិទ្ធភាពសម្រាប់គ្រប់មជ្ឈដ្ឋានគឺរាល់បុគ្គលនីមួយៗត្រូវគោរពច្បាប់ឲ្យមានភាពស្មើៗគ្នាចំពោះមុខច្បាប់ ពិសេសច្បាប់ស្ដីអំពីភូមិបាលដែលត្រូវបានចែងមានចំនួន ជុំវិញការរំលោភលើចំណីផ្លូវសាធារណៈរបស់រដ្ឋដូចមានចែងព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់ភូមិបាលដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០១ ដែលមានចំនួន២៦៨មាត្រា។ ចំពោះមាត្រា២៥៩បានចែងថា :

(ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ដល់ ៥០.០០០.០០០ (ហាសិបលាន) រៀល ឬ/និង ផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ ។

ចាវីត្រូវមានកាតព្វកិច្ចចាកចេញពីទ្រព្យសម្បត្តិសាធារណៈនោះជាបន្ទាន់ ។ ចារី គ្មានសិទ្ធិទារកំរៃអំពីពលកម្មឬការរៀបចំដែលបានធ្វើលើទ្រព្យនោះឡើយ ។

ក្នុងករណីដែលអ្នកកំពុងកាន់កាប់ទ្រព្យសម្បត្តិសាធារណៈ មុនច្បាប់នេះចូលជា ធរមាន ហើយមានឯកសារសំអាងនិងបញ្ជាក់ជាក់លាក់ថា ខ្លួនបានទិញពីជនណាម្នាក់ អាចរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តតាមវិធានច្បាប់ចំពោះបុគ្គល ដែលបានលក់ទ្រព្យសម្បត្តិសាធារណៈនេះដោយខុសច្បាប់ និងដើម្បីជាប្រយោជន៍របស់ ខ្លួនដែលបានរងគ្រោះដោយសារទង្វើនេះ ។ ទោះជាយ៉ាងណាក៏ដោយ ក៏ជនរងគ្រោះនេះ ពុំមានសិទ្ធិកាន់កាប់បន្តលើទ្រព្យសម្បត្តិសាធារណៈបានឡើយ)។

ស្ថាប័នអង្គភាពសារព័ត៌មានរបស់យើងគឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីសង្គម និងរាល់ការរាយការណ៍គឺសុទ្ធសឹងតែជាដំណឹងដើម្បីជម្រាបជូនដល់អាជ្ញាធរឬមន្ត្រីពាក់ព័ន្ធដែលមានកាតព្វកិច្ចការទទួលខុសត្រូវ និងភារកិច្ចចាំបាច់អនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីទប់ស្កាត់ជៀសវាងមានការរិះគន់ដ៏ធ្ងន់ធ្ងរនៅថ្ងៃណាមួយខណៈពេលដែលមានដំណឹងជាដំបូងគឺជាដំណឹងតូចតាចក៏មែនពិតបតែក៏អាចជាដំណឹងអាក្រក់នៅថ្ងៃក្រោយ គឺប្រៀបបានដូចពាក្យចាស់លោកថា (ទប់ស្កាត់ប្រសើរជាងព្យាបាល)។

អង្គភាពសារព័ត៌មានរបស់យើងក៏នៅតែបន្តរង់ចាំទទួលព័ត៌មានចេញពីប្រភពពាក់ព័ន្ធជាបន្តទៅទៀតនឹងមានការចុះផ្សាយជុំវិញករណីខាងលើនេះបន្ថែមទៀតផងដែរក្នុងករណីដែលទទួលបានព័ត៌មានជាបន្តបន្ទាប់នៅពេលក្រោយហើយយើងនឹងរង់ចាំទទួលដំណឹងគ្រប់ពេលវេលា និងនៅក្នុងម៉ោងធ្វើការ សូមអរគុណ។




 













#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top