ល្បែងស៊ីសងភ្នាល់អនឡាញខុសច្បាប់នៅខាងត្បូងផ្សារទួលគោក សង្កាត់បឹងកក់២ សូមអាជ្ញាធរខណ្ឌទួលគោក មេត្តាចុះបង្ក្រាបផងទាន! គឺស្របតាមគោលនយោបាយភូមិ/សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល!!!

CRT

រាជធានីភ្នំពេញ៖ ទីតាំងល្បែងសុីសងភ្នាល់តាមប្រពន្ធអនឡាញ ខុសច្បាប់ ដែលមានល្បែងសុីសងជាច្រើនប្រភេទ ស្ថិតនៅតាមបណ្តោយផ្លូវលេខ 230 សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានកំពុងតែលួចលាក់បើកទទួលភ្ញៀវចូលលេងយ៉ាងកគ្រឹកកគ្រេង  រីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ!។


យោងតាមប្រភពរូបភាពជាវីដេអូរ ដែលអង្គភាពសារព័ត៌មានយើងទទួលបាន ពីទីតាំងដែលបានលួចលាក់ភ្នាល់លេងតាមប្រព័ន្ធអនឡាញ ជាច្រើនប្រភេទ សូម លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក និង លោក វរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការ នៃអធិការខណ្ឌទួលគោក សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះពិនិត្យទីតាំងខាងលើនេះផងទាន! ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ ជាពិសេសរក្សានៅពាក្យស្លោក ភូមិ/សង្កាត់មានសុវត្ថិភាព គ្មានអំពើលួច, ឆក់ប្លន់និងករណីផ្សេងៗទៀត ដែលប្រមុខរាជរដ្ឋាភិបាល លោកបានដាក់ឱ្យមន្ត្រីថ្នាក់មូលដ្ឋាន

អនុវត្តន៏នោះ ។


យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពី រសៀលថ្ងៃទី 05 ខែធ្នូ ឆ្នាំ 2024 លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និង លោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងស៊ីសង តាមដងផ្លូវ និងទីសាធារណៈ លើកលែងបដាស្របច្បាប់។  លើសពីនេះ លោកឧបនាយករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ។


សូមរំលឹកថា៖ កាលពីថ្ងៃ ទី18 ខែកុម្ភៈ ឆ្នាំ2024 សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង 25 ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំញៀន ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែងនោះឡើយ។


សាធារណជនក៏ដូចជាអង្គការសង្គមស៊ីវិល នឹងមានជំនឿជឿជាក់ថា៖ សូមលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក  និង លោក វរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នឹងចាត់វិធានការដើម្បីជៀសវាងមានការរិះគន់ ពីសាធារណជនទូទៅ និងនាំឲ្យមានផលប៉ះពាល់ដល់សង្គមជាតិទាំងបញ្ហាសន្តិសុខនិង សុវត្ថិភាព។


ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយនោះឡើយ! ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន៕ សូមអគុណ ។


សូមទំនាក់ទំនងការផ្សាយពាណិជ្ជកម្ម តាមរយៈលេខ ៖ 017 240 250 / 095 4567 96








#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top