Related Articles
សម្ដេចតេជោ ប្រកាសលុបអនុក្រឹត្យថ្មីស្ដីពីអភិរក្សសត្វផ្សោត តែឲ្យគ្រប់គ្រងមងក្រឡាធំ ឬឧបករណ៍ឆ.ក់
សម្ដេចតេជោ ប្រកាសលុបអនុក្រឹត្យថ្មីស្ដីពីអភិរក្សសត្វផ្សោត តែឲ្យគ្រប់គ្រងមងក្រឡាធំ ឬឧបករណ៍ឆ.ក់ រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសសម្រេចលុបអនុក្រឹត្យស្តីពីការអភិរក្សសត្វផ្សោតចេញកាលពីខែកុម្ភៈ ឆ្នាំ២០២៣ តែឲ្យមានការគ្រប់គ្រងមិនអនុញ្ញាតមងក្រឡាធំ ឬឧបករណ៍ឆ.ក់ ។ ថ្លែងនាឱកាសអញ្ជើញបិទវគ្គបណ្តុះបណ្តាល ឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា ពាក់ព័ន្ធទៅនឹងការអភិ រក្សសត្វផ្សោតនេះ គឺសម្ដេចអនុញ្ញាតប្រើប្រាស់អនុក្រឹត្យ កាលពីឆ្នាំ២០១២វិញផងដែរ ។ សម្ដេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖«ដើម្បីរក្សាសុវត្ថិភាពសម្រាប់សត្វផ្សោត និងការជៀសវាងប៉ះពាល់នូវផលប្រយោជន៍ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ រាជរដ្ឋាភិបាលនឹងលុបអនុក្រឹត្យថ្មីចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ និងទុកឲ្យអនុវត្តអនុក្រឹត្យចាស់ដែលចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ ជាពិសេសត្រូវពង្រឹងការគ្រប់គ្រងមិនអនុញ្ញាតឲ្យប្រើប្រាស់នៅមងក្រឡាធំ និងការប្រើឧបករណ៍ឆ.ក់ត្រី»។ នាយករដ្ឋមន្ដ្រី បានលើកឡើងថា ការគិតគូរឡើងវិញពាក់ព័ន្ធអនុក្រឹត្យចាស់នេះក៏ចាត់ទុកជាការងារមួយថា ជាកិច្ចការកំណែទម្រង់មួយ ជាពិសេសការសម្រេចចិត្តប៉ះពាល់ប្រជាពលរដ្ឋ គឺត្រូវកែឡើងវិញ ។ សម្តេចថា ការធ្វើបែបនេះ ដើម្បីឲ្យប្រជាពលរដ្ឋអាចប្រកបរបរកស៊ីបាននៅតំបន់នោះ តែមិនអនុញ្ញាតឲ្យដាក់មងក្រឡាធំ […]
បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនបានជនសង្ស័យម្នាក់ រឹបអូសថ្នាំញៀនជាង ៥គីឡូក្រាម
បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនបានជនសង្ស័យម្នាក់ រឹបអូសថ្នាំញៀនជាង ៥គីឡូក្រាម ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការចុះង្ក្រាបករណីជួញដូរគ្រឿងញៀនមួយកន្លែង នៅចំណុចផ្ទះជួលលេខ អេ៤៨ ផ្លូវលេខ៦ ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ខ្លួនបានជនសង្ស័យម្នាក់ រឹបអូសគ្រឿងញៀនបានជាង ៥គីឡូក្រាម។ ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ ប្រតិបត្តការនេះបានធ្វើឡើងនៅយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ដោយកម្លាំងជំនាញ (ក១១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា នាយករងមន្ទីរ លោក វរសេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ និងលោក សេង ឃុនណាង នាយការិយាល័យ (ក១១) និងមានការចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមាន ការសម្របសម្រួលពីលោក […]
បង្ក្រាបការផលិតទឹកឃ្មុំក្លែងក្លាយ ផលិតរួចប្រមាណ២០០លីត្រ នៅខេត្តរតនគីរី
បង្ក្រាបការផលិតទឹកឃ្មុំក្លែងក្លាយ ផលិតរួចប្រមាណ២០០លីត្រ នៅខេត្តរតនគីរី ខេត្តរតនគិរី៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងអន្តរាគមន៍ពិសេសចុះបង្ក្រាបការផលិតទឹកឃ្មុំក្លែងក្លាយផលិតរួចប្រមាណ២០០លិត្រ លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងក្រោមឱវាទ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស ចុះបង្ក្រាបការផលិតទឹកឃ្មុំក្លែងក្លាយ នៅចំណុចផ្ទះសំណាក់មិត្តភាពសំណាងល្អ ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី។ ក្នុងនោះដោយមានការសម្របសម្រួលពីឯកឧត្តម ងិន ពេជ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា បានបញ្ជាក់ថាក្រោមកិច្ចចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្ត កម្លាំងជំនាញបង្ក្រាបករណីនេះដោយឃាត់ខ្លួនជនសង្ស័យបានចំនួន១៥នាក់ និងដករហូតវត្ថុតាង មួយចំនួន ដូចជា: ១.ម៉ូតូចំនួន១៥គ្រឿង ២.ទឹកឃ្មុំផលិតរួចប្រមាណ២០០លីត្រ ៣.វត្ថុធាតុដើមសម្រាប់ការផលិតមួយចំនួន។ ជនសង្ស័យ រួមទាំងវត្ថុតាងបានឃាត់ខ្លួននិងរក្សាទុកនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕