ព័ត៌មានជាតិ

ថ្ងៃអង្គារ ៤រោជ ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៤៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ មូលនិធិ NMR ដេីម្បីប្រជាជនសន្តិភាព បានរៀបចំកម្មវិធីជួបជុំប្រជុំ និងអាហារសាមគ្គីសមាជិក សមាជិកា តាមបណ្តាខេត្តនិងរាជធានី ក្រោមអធិបតីភាព ឯកឧត្តមរឹមវិរ: ប្រធានមូលនិធិ ឯកឧត្តម លៀង សុភក្ត័ អនុប្រធាន ឯកឧត្តម កាន់ ប៊ុនធូ អនុប្រធាន ឯកឧត្តម ស៊ិន គឹមលី អនុប្រធាន មូលនិធិ និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា នៃមូលនិធិ NMR ដេីម្បីប្រជាជនសន្តិភាព។

ថ្ងៃអង្គារ ៤រោជ ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៤៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ មូលនិធិ NMR ដេីម្បីប្រជាជនសន្តិភាព បានរៀបចំកម្មវិធីជួបជុំប្រជុំ និងអាហារសាមគ្គីសមាជិក សមាជិកា តាមបណ្តាខេត្តនិងរាជធានី ក្រោមអធិបតីភាព ឯកឧត្តមរឹមវិរ: ប្រធានមូលនិធិ ឯកឧត្តម លៀង សុភក្ត័ អនុប្រធាន ឯកឧត្តម កាន់ ប៊ុនធូ អនុប្រធាន ឯកឧត្តម ស៊ិន គឹមលី អនុប្រធាន មូលនិធិ និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា នៃមូលនិធិ NMR ដេីម្បីប្រជាជនសន្តិភាព។

 


ឯកឧត្តម រឹម វិរ: ប្រធានមូលនិធិ MNR ដេីម្បីប្រជាជនសន្តិភាព មានប្រសាសន៍ថ្លែងក្នុងកម្មវិធីថា ដោយប្រទេសកម្ពុជាយើងមាន សន្តិភាព សេរីភាព និងការអភិវឌ្ឍន៍ ដូចសព្វថ្ងៃនេះគឺក្រោមការដឹកនាំរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ។
លោកថ្លែងបន្តទៀតថា កន្លងមកមូនិធិ NMR ដេីម្បីប្រជាជនសន្តិភាពចុះជួយចែករំលែក ដល់ចាស់ជរាគ្មានទីពឹង កុមារកំព្រា ទុគតជន។ល។ ហើយនេះក៏ជាចំណែកមួយជួយដល់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។ ជាការពិតណាស់ ទីណាដែលមានការខ្វះ ខាត គឺតែងតែមានកាកបាទក្រហម ដែលលោកតែងតែ គិតគូរជានិច្ច នូវសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងនោះផងដែរ ក៏មានមូនិធិ NMR ដេីម្បីប្រជាជនសន្តិភាពចូលរួមចំណែកផងដែរ។ អរគុណសន្តិភាព!
ឯកឧត្តម កាន់ ប៊ុនធូ អនុប្រធាន មូនិធិ NMR ដេីម្បីប្រជាជនសន្តិភាព បានថ្លែងក្នុងនេះថា ÷
ពិតណាស់! ក្រោមការដឹកនាំរបស់សម្ដេចទាំងទ្វេ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា គឺលោកតែងយកចិត្តទុក្ខដាក់ណា ដែលនូវការខូចខាត កូនៗកុមារកំព្រាទាំងឡាយណា ដែលគ្មានទីពឹង ដែលរងការរំលោភបំពាន ផ្សេងៗ ចាស់ជរាគ្មានញ្ញាតិសន្តាន និងផលប៉ះពាល់ដោយគ្រោះធម្មជាតិផ្សេងៗ គឺតែងតែមានមុខកាកបាទក្រហមជានិច្ច។
ឯកឧត្តម កាន់ ប៊ុនធូ លោកក៏បាន អរគុណដល់ប្រមុខដឹកនាំ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានយកជីវិតទៅប្តូរ ដេីម្បីរំដោះប្រទេសពីរបបវាលពិឃាត ប្រល័យពូជសាសន៍ ប៉ុល ពត ដែលរបបនេះគ្មានទេ ការអភិវឌ្ឍន៍ គ្មានសាសនា គ្មានវត្តអារាម គ្មានមន្ទីរពេទ្យ សូម្បីកូនក៏អត់ស្គាល់ឪពុកម្តាយដែរ ។
គឺបានគុណ ៧មករា ១៩៧៩ របស់សម្តេចតេជោ នេះហើយដែលធ្វេីអោយប្រជាពលរដ្ឋរស់រានមានជីវិតរស់នៅដល់សព្វថ្ងៃ ប្រទេសមានការអភិវឌ្ឍន៍គ្រប់ទីកន្លែង ប្រទេសមានសន្តិភាព មានសាលារៀន មានមន្ទីរពេទ្យ គ្រប់ទីកន្លែងពោរពេញដោយអ្នកវិនិយោគទុនពីបណ្តាប្រទេសនានាលើពិភពលោក។អរគុណសន្តិភាព!!!

ឯកឧត្តម លៀង សុភ័ក អនុប្រធានមូនិធិ NMR ដេីម្បីប្រជាជនសន្តិភាព បានថ្លែងក្នុងកម្មវិធី នេះដែរថា ÷ សមាជិក សមាជិកា ត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់មូលនិធិ ។ ឯកឧត្តម ក៏បានប្តេជ្ញាគោរពតាម ការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។
អរគុណសន្តិភាព!

ឯកឧត្តម ស៊ិន គឹមលី អនុប្រធានមូនិធិ NMR ដេីម្បីប្រជាជនសន្តិភាព បានថ្លែងក្នុងកម្មវិធី នេះដែរថា ÷
សូមអរគុណបងប្អូនសមាជិក សមាជិកា របស់មូលនិធិ ដែលបានពេលវេលា ក៏ដូចជាធនធានផ្ទាល់ខ្លួនផងដែរ ក្នុងការជួយឧបត្ថម្ភដល់ ចាស់ជារា គ្មានទីពឹង ទុគតជន ក្មេងកំព្រា។ល។ និងចូលរួមចំណែកក្នុងកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធាន។ឯកឧត្តម ក៏បានប្តេជ្ញាគោរពតាម និងដេីរតាមមាគ៌ា ការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។
អរគុណសន្តិភាព!

ជាទីបព្ចាប់នៃការបិទកម្មវិធី ឯកឧត្តម រឹម វិរ: ប្រធានមូនិធិ NMR ដេីម្បីប្រជាជនសន្តិភាព ក៏សូមជូនពរដល់សមាជិកសមាជិកា តាមបណ្តារាជធានី ខេត្ត ទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ ខុខ: ពល កុំបី ឃ្លៀង ឃ្លាតឡើយ ។

crt

Leave a Reply

Your email address will not be published.