ព័ត៌មានជាតិ

ទស្សនារូបភាព! រថយន្ត Off Road ៦៧គ្រឿង ក្រាញននៀលខៃភក់ ស្វិតស្វាញបែកផ្សែងក្នុងការប្រណាំងនៅមណ្ឌលគិរី

ទស្សនារូបភាព! រថយន្ត Off Road ៦៧គ្រឿង ក្រាញននៀលខៃភក់ ស្វិតស្វាញបែកផ្សែងក្នុងការប្រណាំងនៅមណ្ឌលគិរី

(មណ្ឌលគិរី)៖ ក្នុងការប្រណាំងរថយន្ត Off Road ក្នុងព្រឹត្តិកាណ៍ប្រណាំងនៅទីលាន១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរី សរុបចំនួន៦៧គ្រឿង សុទ្ធតែខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញ កាត់ថ្ម ខៃភក់ ក្រាញននៀល ធ្លាក់ជ្រលងជ្រមុចទឹក សំឡេងម៉ាស៉ីនរោទិ៍គគ្រឹកបែកផ្សែង ខណៈកីឡាករបើកបរ និងជំនួយការអ្នកបើកបរ (Co-Driver) ក៏ត្រដាបត្រដុសយ៉ាងម៉ឺងម៉ាត់រៀងៗខ្លួន ប្រៀបដូចសមរភូមិប្រយុទ្ធកណ្ដាលខ្ពង់រាប។
គួរជម្រាបថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ២០២៣ នៅទីលាន១២ម៉ូទ័រផាកនេះ បានឈានដល់ថ្ងៃទី២ហើយ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីបើកព្រឹត្តិការណ៍ជាផ្លូវការនៅថ្ងៃទី១៣ ខែមករាម្សិលមិញ ដែលមានអ្នកចូលរួមមិនក្រោមពី២៥០០នាក់ឡើយ។

ការប្រណាំងរថយន្ត Off Road នេះដែរ ត្រូវបានបែងចែកជា ៣ Class រួមមាន៖
* Class A មានរថយន្តចូលរួមប្រណាំងចំនួន២២គ្រឿង។
* Class B មានរថយន្តចូលរួមប្រណាំងចំនួន១១គ្រឿង។
* Class C មានរថយន្តចូលរួមប្រណាំងចំនួន១១គ្រឿង។

សម្រាប់លទ្ធផលបឋមក្នុងចំណោមការប្រកួតនៅថ្ងៃដំបូងនោះ រួមមាន៖
* ការប្រកួតនៅ Class A៖ រថយន្ត Off Road ដែលឈរលើកំពូលតារាង គឺរថយន្តលេខ១០២។
* ការប្រកួតនៅ Class B៖ រថយន្ត Off Road ដែលឈរលើកំពូលតារាង គឺរថយន្តលេខ២០៩។
* ការប្រកួតនៅ Class C៖ រថយន្ត Off Road ដែលឈរលើកំពូលតារាង គឺរថយន្តលេខ៣០៥។

នេះគ្រាន់តែលទ្ធផលថ្នាក់បឋមនៅក្នុងដំបូងប៉ុណ្ណោះ ចំពោះលទ្ធផលចុងក្រោយយ៉ាងណានោះ គណៈកម្មការរៀបចំការប្រកួតកីឡាប្រណាំងរថយន្ត Off Road នឹងបង្ហាញជូនបន្ទាប់ពីបញ្ចប់ប្រកួតនេះ៕

crt

Leave a Reply

Your email address will not be published.