ព័ត៌មានជាតិ

ប៉ែន ចំ​រ៉ុ​ង បាន​សម្រេច​ដាក់​ពាក្យបណ្តឹង​ឧទ្ធរណ៍​លើ​សាលក្រម​ព្រហ្មទណ្ឌ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ

ប៉ែន ចំ​រ៉ុ​ង បាន​សម្រេច​ដាក់​ពាក្យបណ្តឹង​ឧទ្ធរណ៍​លើ​សាលក្រម​ព្រហ្មទណ្ឌ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ ផ្ទុះ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​ពិភព​សិល្បៈ ក្រោយ​ពី​តារា​សម្តែង​និង​ពិធីករ​ដ៏​ល្បីឈ្មោះ លោក ប៉ែន ចំ​រ៉ុ​ង ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​នៅ​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​ឱ្យ​រូប​លោក​ជាប់​ពន្ធនាគារ​១០​ខែ និង​ពិន័យ​ជា​ទឹកប្រាក់ ៦០ លាន​រៀល​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​។ តែ​យ៉ាងណាមិញ បើ​តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​ពិធីករ​រូប​នេះ បាន​ថ្លែងប្រាប់​ឱ្យ​ដឹង​ថា ករណី​នេះ លោក ប៉ែន ចំ​រ៉ុ​ង បាន​ដាក់​ពាក្យបណ្តឹង​ឧទ្ធរណ៍​លើ​សាលក្រម​ព្រហ្មទណ្ឌ​នេះ​ហើយ​។

សូម​បញ្ជាក់​ថា លោក ស៊ិ​ន សុវណ្ណ​រ័​ត្ន ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្តន្ទាទោស​តារា​សម្តែង និង​ជា​ពិធីករ លោក ប៉ែន ចំរុង និង​បុគ្គល​មួយ​រូប​ទៀត​ឈ្មោះ ង៉ា​ន់ ពិសី ដែល​មានមុខរ​បរជា «​អ្នកនិពន្ធ​បទ​ចម្រៀង​» របស់​ផលិតកម្ម​មួយ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​កំណត់​រយៈពេល​១០​ខែ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់​ៗ​ចំនួន ១ លាន​រៀល ចូល​ជា​ថវិការដ្ឋ​ពី​បទ «​បរិហា​.​រ​បង្កាច់​កេរ្តិ៍​» ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០២១ បទល្មើស​ដែល​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៣១១ និង មាត្រា ៣១២ នៃ​ក្រមព្រហ្មទណ្ឌ​។ តុលាការ​ក៏​បាន​បង្គាប់​ឱ្យឈ្មោះ ប៉ែន ចំ​រ៉ុ​ង និង​ឈ្មោះ ង៉ា​ន់ ពិសី រួម​គ្នា​សង​សំណង​ទៅ​ឱ្យ​ដើមបណ្តឹង​ឈ្មោះ គាន ណា​រិ​ត ចំនួន ៦០ លាន​រៀល នៅ​ពេល​សាលក្រម​នេះ​ចូល​ស្ថាពរ​។

យោង​តាម​សាលក្រម​ព្រហ្មទណ្ឌ​ចុះ​ថ្ងៃ​ទី ០៧ ខែកញ្ញា ឆ្នាំ​២០២២ បានឱ្យ​ដឹង​ថា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជំនុំជម្រះ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ ២០២២ នៅ​ចំពោះ​មុខ​មេធាវី​តំណាង​ឱ្យ​ដើមបណ្តឹង​រដ្ឋប្បវេណី តែ​កំបាំង​មុខ​ជនជាប់ចោទ​ឈ្មោះ ប៉ែន ចំ​រ៉ុ​ង និង​ឈ្មោះ ង៉ា​ន់ ពិសី​។ សាលក្រម​នេះ ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ កាលពី​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ ២០២២ ទុក​សិទ្ធិ​ឱ្យ​ប្តឹង​ទាស់ និង​ប្តឹង​ឧទ្ទ​រណ៍​តាម​កំណត់​ច្បាប់​។

ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ លោក ប៉ែន ចំ​រ៉ុ​ង គិត​ត្រឹម​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២២ នៅ​តែ​បន្ត​ភាព​ស្ងាត់ស្ងៀម​មិន​ចេញ​មុខ​បកស្រាយ​ណាមួយ​ពាក់ព័ន្ធ​ទៅ​នឹង​សាលក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​មក​លើ​រូប​លោក​ដែល​បាន​បែកធ្លាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​។ តារា​សម្តែង​រូប​នេះ​មិន​បាន​បកស្រាយ​ជា​វិជ្ជមាន​ណាមួយ​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​នៅឡើយ​ទេ នៅ​ពេល​ដែល​មានការ​សាកសួរ​ពី​បណ្តាសារ​ព័ត៌មាន​នានា ដោយនៅ​ក្នុង​នោះ លោក​គ្រាន់តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា «​លោក​កំពុង​ដោះស្រាយ​រឿង​នេះ​»​។ បើ​ទោះបីជា​កំពុង​ជាប់​បណ្តឹង​ខាងលើ​នេះ​ក៏​ដោយ លោក ប៉ែន ចំ​រ៉ុ​ង នៅ​តែ​បន្តសកម្មភាព​សិល្បៈ​របស់​លោក​ជា​ធម្មតា ពោល​គឺ​តារា​រូប​នេះ តែងតែ​បង្ហោះ​សកម្មភាព​របស់​ខ្លួន​នៅ​លើ​បណ្តាញ​សង្គម​ជា​បន្តបន្ទាប់​។

បើ​តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ប៉ែន ចំ​រ៉ុ​ង បានឱ្យ​ដឹង​ថា រឿងរ៉ាវ​ដំបូង​ឡើយ គឺ​ពាក់ព័ន្ធ​នឹង​ការ​រកស៊ី​ជួញដូរ​ដី​លក់​ដី​ឡូ​តិ៍​ជាមួយ​ឧកញ៉ា​មួយ​រូប ហើយ​បន្ទាប់​មក​ក៏​មាន​បញ្ហា​ចែក​លុយ​កម្រៃជើងសារ (​លុយ​កំ​ម៉ុង​សុង​)​។ ដោយសារ​តែ​បញ្ហា​លុយ​នោះ លោក ប៉ែន ចំ​រ៉ុ​ង ក៏​បាន​ប្តឹង​ឧកញ៉ា​រូប​នោះ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។ ប្តឹង​ចុះ​ប្តឹង​ឡើង ក៏​ស្រាប់តែ​លោក ប៉ែន ចំ​រ៉ុ​ង ចាញ់ក្តី​។

យោង​តាម​សាលក្រម​ព្រហ្មទណ្ឌ​លេខ ២៧៦៨ (​អ​) របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី ០៧ ខែកញ្ញា ឆ្នាំ​២០២២ ដែល​ចៅក្រម​ជំនុំជម្រះ​បាន​សម្រេច​ផ្តន្ទាទោស លោក ប៉ែន ចំរុង និង បុគ្គល​មួយ​រូប​ទៀត ឈ្មោះ ង៉ា​ន់ ពិសី ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​កំណត់​រយៈពេល​១០​ខែ និង ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់​ៗ​ចំនួន​១​លាន​រៀល និង​រួម​គ្នា​សង​សំណង​ទៅ​ឱ្យ​ដើមបណ្តឹង​ឈ្មោះ គាន ណា​រិ​ត ចំនួន​៦០​លាន​រៀល​នោះ ក៏​បាន​បញ្ជាក់​ថា អង្គហេតុ​នៃ​រឿង គឺ​កាលពី​ថ្ងៃ​ទី ២៣ ខែកុម្ភៈ ឆ្នាំ​២០២១ ឈ្មោះ ប៉ែន ចំ​រ៉ុ​ង និង​ឈ្មោះ ង៉ា​ន់ ពិសេស បាន​ធ្វើការ​ដាក់​ពាក្យបណ្តឹង​ឈ្មោះ គាន ណា​រិ​ត ភេទ​ប្រុស មក​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ «​រំ​លោ​.​ភលើ​ទំនុកចិត្ត ពិសេស​ដោយ​អភិបាល​»៕

crt

Leave a Reply

Your email address will not be published.