ព័ត៌មានជាតិ

ចាប់ខ្លួន​បុរស​ម្នាក់ គំរាម​បង្ហោះ​រូបភាព និង​វី​ដេ​អូ​(​គ្មាន​ស្លៀកពាក់​)​របស់​នារី​ម្នាក់​ជា​សាធារណៈ

ចាប់ខ្លួន​បុរស​ម្នាក់ គំរាម​បង្ហោះ​រូបភាព និង​វី​ដេ​អូ​(​គ្មាន​ស្លៀកពាក់​)​របស់​នារី​ម្នាក់​ជា​សាធារណៈ

 

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ និង​កម្លាំង​ស្នងការ​ខេត្ត​ចំនួន​៣ (​បន្ទាយ​មាន​ជ័យ​, កំពង់ធំ និង​ខេត្តកណ្ដាល​) ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បុរស​ម្នាក់ ក្រោយ​ពី​គំរាមកំហែង​បង្ហោះ​វី​ដេ​អូ និង​រូបភាព​(​គ្មាន​ស្លៀកពាក់​)​របស់​នារី​ម្នាក់ ជា​សាធារណៈ ។

 

ករណី​ឃាត់ខ្លួន​ជនសង្ស័យ​មានឈ្មោះ នៅ ចិន្តា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Hea Da បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​ស្ថានីយ​ប្រេង PTT ព្រែក​អញ្ចាញ ភូមិ​ចំបក​មាស ឃុំ​ចំបក​ចាស់ ស្រុក​មុខកំពូល ខេត្តកណ្ដាល ខណៈ​ដែល​រូបគេ​កំពុង​ធ្វើ​ដំណើរ​ចេញពី​ទីក្រុង​ភ្នំពេញ ។

 

ជនសង្ស័យ​បាន​ឆ្លើយ​សារភាព ជាបឋម​ថា កាល​អំឡុង​ឆ្នាំ​២០២០ ជំនាន់​ជំងឺ​កូ​វី​ដ​កំពុង​រាយ​ត្បា​ត នារី​រង​គ្រោះ​(​អាយុ​១៤​ឆ្នាំ​) បាន​ស្គាល់​រូបគេ ដែល​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Hea Da ហ​លយ​បាន​ទាក់ទង​ស្គាល់គ្នា ព្រមទាំង​បាន​លេង​ឆាត​ជាមួយ​គ្នា​ផង​ដែរ ។ បន្ទាប់​មក រូបគេ​បាន​លួងលោម​អោយ​ជន​រង​គ្រោះ ថតរូប​ភាព និង​វី​ដេ​អូ (​គ្មាន​ស្លៀកពាក់​) ផ្ញើ​ឲ្យ​ខ្លួន​មើល​ជា​បន្តបន្ទាប់ ។ រហូត​មក​ដល់​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៣ ខ្លួន​បាន​គំរាម​ឲ្យ​ជន​រង​គ្រោះ ថត​ជា​វី​ដេ​អូ ជា​ថ្មី​ទៀត ផ្ញើ​ឲ្យ​ខ្លួន​មើល​បន្ថែម ប៉ុន្តែ​ត្រូវ​បាន​ជន​រង​គ្រោះ​បាន​បដិសេធ ។ នៅ​ពេល​នោះ ខ្លួន​បាន​គំរាម​ជន​រង​គ្រោះ​ថា (​បើ​មិន​ធ្វើ​តាម​សំណើ​របស់​ខ្លួន​នោះ​ទេ នឹង​យក​វី​ដេ​អូ​ចាស់​ៗ​របស់​ជន​រង​គ្រោះ បង្ហោះ​ជា​សាធារណៈ តែ​ម្ដង​) ។

 

លុះ​មក​ដល់​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៣ ក៏​ត្រូវ​សមត្ថកិច្ច ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នាំ​មក​កាន់​នាយកដ្ឋាន ដើម្បី​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ជា​ម្ចាស់​ករណី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

crt

Leave a Reply

Your email address will not be published.