ព័ត៌មានជាតិ

មហាជន​រិះគន់​កប់​ៗមាត់ក្រោយលោក ម៉ៃ សុគន្ធ ហ៊ានប្រើភាសាមិនសមរម្យ​ដាក់អ្នក​នាង​ មាស សុខ​សោភា

មហាជន​រិះគន់​កប់​ៗមាត់ក្រោយលោក ម៉ៃ សុគន្ធ ហ៊ានប្រើភាសាមិនសមរម្យ​ដាក់អ្នក​នាង​ មាស សុខ​សោភា

 

រាជធានី​ភ្នំពេញ ៖ ផ្ទុះ​ការ​រិះគន់​ដូច​ទឹកបាក់​ទំនប់ ក្រោយ​ឃើញ​តារាចម្រៀង​មហា​ទើស គឺ​លោក ម៉ៃ សុគន្ធ រិះគន់​លើ​តារា ចម្រៀង​ស្រី​ជួរ​មុខ អ្នក​នាង មាស សុខ​សោភា ទៅ​លើ​ការ​ស្លៀ កពាក់​របស់​តារាចម្រៀង​ស្រី​រូប​នេះ​។ អ្វី​ដែល​មហាជន​អ្នកគាំ ទ្រ​ពិបាក​ទទួលយក​បាន​នោះ គឺ​លោក ម៉ៃ សុគន្ធ បែរជា​ធ្វើការ​ប្រៀបធៀប​ការ​ស្លៀកពាក់​របស់​អ្នក​នាង មាស សុខ​សោភា ជា មួយនឹង​រូបភាព​ក្មេង​ស្រី​មួយ​រូប ដែល​ជិះ​ម៉ូតូ​សឹងតែ​ព្រ​លែ ងខ្លួន​ទទេ​នោះ​។

 

ប្រាកដ​ណាស់និយាយ​ដល់​ឈ្មោះ មាស សុខ​សោភា អ្នក​ណា​មិន​ស្គាល់​នៅ​តារាចម្រៀង​ស្រី​ដ៏​មាន​ទេព​កោសល្យ សមត្ថភាព សំឡេង​ផ្អែម​ស្រទន់ ដែល​កន្លង​មក តារាចម្រៀង​ស្រី​រូប​នេះ​ច្រើន​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការ​ថែរក្សា​បរិស្ថាន និង​ព្រៃឈើ និង​ការ​អភិរក្ស​សត្វព្រៃ ក្រោយ​ពី​អ្នក​នាង​បាន​បោះ​ជំហាន​ឈា ន​ ជើង​ចូល​ប្រឡូក​នៅ​ក្នុង​វិស័យ​សិល្ប​:​នេះ​មក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ មិនតែប៉ុណ្ណោះឃើញ​ថា តារា​ស្រី​រូប​នេះ កាន់តែ​ទទួ ល​បាន​នៅ​ការ​គាំទ្រ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​សំណាក់​មហាជន​ជា​ច្រើន​មិន​ថា ក្មេង​ចាស់​ប្រុស​ស្រី​នោះ​ឡើយ​។

 

ដោយឡែក បើ​យើង​នាំ​គ្នា​ងាក​ក្រឡេក​មក​ឃើញ​ថា ក្រោយ​ពេ ល​រៀប​ការ​បញ្ចប់​ភាព​នៅ​លីវ រួច​មក អ្នក​នាង មាស សុខ​សោ ភា និង​ស្វាមី​បាន​សាង​គ្រួសារ​មក​ជាមួយ​គ្នា​មក​អស់​រយៈពេល ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​តារា​ស្រី​រូប​នេះ​ថែម​ទាំង​មានកូន​ប្រុស​ម្នាក់ ដែល​មានមុខមាត់​រូបរាង​ស្រស់​សង្ហា​មិន​ណ​យ​នោះ​ឡើយ​។ ហើយ​ពេល​នេះ ក៏​កាន់តែ​ធំ​ពេញរូបពេញរាង កំលោះ​ស្ដូក​បាត់​ទៅ​ ហើយដែល​ទើប​តែ​បាន​បញ្ជូន​ទៅ​រៀន​នៅ​

បរទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​។

 

ងាក​មក​ប្រតិកម្ម​របស់​មហាជន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជាមួយនឹង​លោក ម៉ៃ សុគន្ធ វិញ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម ក៏​ដូច​ជា​អ្នកគាំទ្រ​តារាចម្រៀង មាស សុខ​សោភា បាន​នាំ​គ្នា​សម្ដែង​ការ​មិន​ពេញចិត្ត និង​ខឹងសម្បារ រហូត​ទប់ចិត្ត​មិន​ជាប់​ក៏​បាន​ផ្ទុះ​ប្រតិកម្ម​គ្រប់​ៗ​គ្នា​នោះ ស្រាប់តែ​នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៣គេ​ក៏​បាន​ប្រទះ​ឃើញ​លោក ម៉ៃ សុគន្ធ បានបង្ហោះ រូប​ពីរ​សន្លឹក ដោយ​បាន​និយាយ​ភ្ជាប់​ជាមួយ​តារា​ស្រី​មួយ​ដួង​។

 

ភ្លាម​ៗ​នោះ លោក​ក៏​បាន​ចេញ​មុខ​មក​សរសេរ​រិះគន់​ អ្នក​នាង មាស សុខ​សោភា ដោយ​បាន​ត​ភ្ជាប់​ជាមួយនឹង​ក្មេង​ស្រី​ម្នាក់ ចំ ពោះ​រឿង​ដែល​សម្លៀក​បំពាក់ ដោយ​ក្នុង​នោះ​លោក​បាន​រៀប រាប់​ប្រកាស​ក្ដែ​ង​ៗ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្ទាល់ខ្លួន​របស់​លោក​បែប​នេះ​ថា «​ចាស់​អោយ​ដឹង​ចាស់ ធ្វើ​ដូច​ខ្លួន​ទើប​ពេញ ក្រមុំ បែក​សាច់ បែប​ស្ទាវ ជា​អ្នកចម្រៀង​ចាស់វស្សា​មួយ​រូបមិនសាង​គំរូ​ល្អ​ៗ​អោយ​ច្រើន​ទេ ធ្វើ​ដូច​កូន​ក្មេង​ស្ទាវ​ទើប​ចេះ​ច្រៀង ថត​លេច​លើ​លេច​ក្រោម ទាក់ភ្នែក គោ​ឡើង​.​ក (​គោស្ទាវ​) វា​មិន​អាច​ទៅ​រួច​ទេ ខំ​សរសើរ ទាំង​ទឹកដម​សំឡេង ទាំង​ការ​រាប់ អាន​គ្នា​ដល់​ឃើញ​ចឹ​ង ចប់​ដោយ​គ្មាន​វាចា ឈប់​ទៅ ខំ​ម៉េ​ស មាន​ប្តី​ហើយ ខំ​អី​ទៀត​ពាក់​អោយ​តែ​ប្តី​មើលទៅ​បាន​ហើយ សំ ឡេង​ពីរោះ​ពី​ធម្មជាតិ​ហើយ ទោះ​មិន​ស្លៀកពាក់​បែប​ខ្វះ​សាច់​ក្រណាត់ ក៏​ល្បី​ជួរ​មុខ​ដែរ យល់​នៅ? មក​ពី​អាយ​ដល ធ្វើ​បាន ទើប​ហ្វេ​ន​មួយ​ចំនួន​ធ្វើ​តាម គ្រប់​កាលៈទេសៈ គ្រប់ពេលវេលា ខុស​ត្រង់​តែ​ខោ និង​សំពត់​តិច​ទេ​»​។

 

បន្ទាប់​ពី​បានឃើញ​លោក ម៉ៃ សុគន្ធ បង្ហោះ​សារ​និយាយ​ដូច្នេះ​រួច​មក ក៏​ឃើញ​ថា មាន​អ្នក​នៅ​ក្នុង​រង្វង់​សិល្បៈ​ជា​ច្រើន​ទាំង ប្រុ សទាំងស្រីបាន​នាំ​គ្នា​ចូល​ទៅ​ខ​មិន​ថា «2023 ហើយ​បងរៀន​មើល​គេ​ជិតខាង​យើង​ផង គេ​ដល់​ណា​អស់ហើយ ល្មម​អើត​.​ក​ចេញពី​អណ្ដូង​ហើយ គេ​ដល់​ណា​ណី​ហើយ អែង​នៅ​មិន​ទាន់​ងើប​ពី​ដំណេក​ទេ បារមី​អោយ Comment»​។

 

ហ្វេ​ន​ៗ​ដែល​តែងតែ​ស្រលាញ់​ចូល​ចិត្ត និង​គាំទ្រ​តារាចម្រៀង​ស្រី​អ្នក​នាង មាស សុខ​សោភា មិន​តិច​នាក់​នោះ​ឡើយ ក៏​បាន​នាំ​គ្នា​ចូល​ទៅ​បញ្ចេញមតិ​រិះគន់​ដាក់​ទៅ​ចំ​ៗ​គ្មាន​សំចៃមាត់​បែប​នេះ​ថា «​សុំ​សួរ​ពូ​ដូច​ឆ្ងល់ ទើស​គាត់​ចឹ​ង​ហើយ ពូ​ជួប​គាត់​នៅ​ក្រៅ ពូ​ធ្វើ​មុខ​មិច ឬ​ក៏​ដើរ​គេច?​» «​ចុះ​ពូ​ឯង​កាល​ចូល​វត្ត មិន​គិត​សាង​បុណ្យ ឃើញ​តែ​សាង​បាប​» «​កុំ​យក​អ្នក​ផ្សេង​មក​បៀ​ប​ធៀប​ជាមួយ Idol ខ្ញុំ ចឹ​ង​បាន​ច្រៀង​យូរ​ឆ្នាំ​ហើយ មិន​ងា​.​ប់​ល្បី​ទៅ​ណា​ផង​» «​ទើស​គេ​សល់​ម៉ា​ន​ហើយ បើ​សល់​យក​ទៅ​កែ​ច្រមុះ​ចេញ​ទៅ ស្ថាបនា​» «​គាត់​ស្លៀក​ចឹ​ង​ស្អាត​បែប​ទាន់ សម័យ សង្គម​ឥឡូវ​គេ​មិន​វា​.​យ​តម្លៃ​មនុស្ស​លើ​ការ​ស្លៀកពាក់​ទេ​ពូ​អើយ ទាល់តែ​មារយាទ​អន់ ចាំតែ​ទើស​គេ បាន​គេ​ហៅ​មនុស្ស​អត់​ខួរ​ដើរ​ទើស​គេ​» «​ធ្វើខ្លួន​មក​ដូច​បណ្ឌិត ប៉ុន្តែ​ពាក្យ​សម្ដី​និយាយ​មក​ដូច​មនុស្ស​មិន​ដែល​ចូល​សាលា​»​។

 

មួយ​ចំនួន​ទៀត​បាន​និយាយ​ថា «​វា​អត់​ត្រូវ​រឿង ដែល​យក​តារា​សុភាព​រាបសា មាន​សីលធម៌​ក្នុង​ការ​និយាយ ទៅ​ប្រៀបធៀប​ទៅ​នឹង​ក្មេង​បែក​ស្លុយ ពូ​អត់​ឈឺចិត្ត​ទេ ឬ​ព្រោះ​នៅ​ក្នុង​ខ​មិន គេ​និយាយ ហើយ​ដៀល​ជេរប្រទេច ពូ​ដូច​ម្តេច​ខ្លះ?​»៕

crt

Leave a Reply

Your email address will not be published.