ព័ត៌មានជាតិ

អាជ្ញាធរ​ស្រុក​ថ្មគោល​ប្រមូល​ជនអនាថា​និង​ញៀ.ន​ថ្នាំ​អុកឡុក​មូលដ្ឋាន​យក​ទៅ​មណ្ឌល​កែប្រែ

អាជ្ញាធរ​ស្រុក​ថ្មគោល​ប្រមូល​ជនអនាថា​និង​ញៀ.ន​ថ្នាំ​អុកឡុក​មូលដ្ឋាន​យក​ទៅ​មណ្ឌល​កែប្រែ

 

ខេត្តបាត់ដំបង​៖ ជនអនាថា​ជន​ញៀន​ថ្នាំ និង​ជន​សរសៃប្រសាទ ដែល​តែង​អុកឡុក និង​បង្ក​បញ្ជា​នៅ​ក្នុង​មូល​ដ្ឋាន​យ៉ាងតិច​ជិត​៣០​នាក់ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​កងឯកភាព​ស្រុក​ថ្មគោល ប្រមូល​នាំ​យក​ទៅ​ដាក់​នៅ​មណ្ឌល​កែប្រែ និង​មួយ​ចំនួន​ទៀត​នាំ​យក​ទៅ​ប្រគល់​ជូន មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង យុវ​នីតិ​សប្ប​ទា​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ មីនា​ ។

 

​យោង​តាម​របាយ​ការ​ណ៍សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​មនុស្ស​ចំនួន​២៧​នាក់ មាន​០៤​នាក់​មាន​ជំងឺ​សរសៃប្រសាទ​ ។ បើ​តាម​គោល​ការ​ណ៏​គណៈ​បញ្ជាការ​កងឯកភាព​ស្រុក​ថ្មគោល ជនអនាថា​ចំនួន​២៣​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​អប់រំ​កែប្រែ​(​ពិភព​នៃ​ក្ដី​សង្ឃឹម​) ស្រុក​ប​វេ​ល រីឯ​ចំនួន​០៤​នាក់​ដែល​មាន​រោគ​សរសៃប្រសាទ នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រគល់​ឲ្យ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សប្ប​ទា​ខេត្ត ដើម្បី​ចាត់ការ​បន្ត ​។

 

លោក សេង លុ​ច បាន​បញ្ជាក់​ថា នេះ​ជា​លើក​ទី​១ ដែល​គណៈ​បញ្ជាការ​កងឯកភាព​ស្រុក​ថ្មគោល ដើរ​ប្រមូល​ជនអនាថា​តាម​មូលដ្ឋាន បញ្ជូន​ទៅ​មណ្ឌល​កែប្រែ ហើយ​យើង​នឹង​ស្នើ​សុំ​គោល​ការ​ថ្នាក់លើ​ជា​ថ្មី​ទៀត ប្រសិនបើ​មាន​ជនអនាថា និង​ជន​សរសៃប្រសាទ​នៅ​តាម​មូលដ្ឋាន ​៕​

crt

Leave a Reply

Your email address will not be published.