ព័ត៌មានជាតិ

លោក សាន សុខសីហា ថាមានអ្នកប្រឌិតរឿងដើម្បីបង្ខូចឈ្មោះប៉ូលិស ដោយចោទថាពុករលួយ!

លោក សាន សុខសីហា ថាមានអ្នកប្រឌិតរឿងដើម្បីបង្ខូចឈ្មោះប៉ូលិស ដោយចោទថាពុករលួយ!

 

ភ្នំពេញ)៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបដិសេធនិងច្រានចោល ចំពោះព័ត៌មាន។

ដែលចោទប្រកាន់លើមន្ត្រីនគរបាលមួយចំនួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ។

ដោយកំពុងតែស្រាវជ្រាវ រកក្រុមអ្នកដែលប្រឌិតព័ត៌មាននេះទៀតផង។

 

ការបដិសេធនេះ បន្ទាប់ពីមានការចែករំលែកព័ត៌មាន នៅក្នុងគ្រុបតេឡេក្រាមឈ្មោះ«ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ»នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

 

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា លោក ហេង ហ៊ុយ លោក អ៊ិន សុវិជ្ជា រួមទាំងមន្ត្រីមួយចំនួនទៀត។ បានរង់ការចោទប្រកាន់ក្នុងការប្រព្រឹត្តអំពើពុករលួយ ហើយក៏មានការស្នើឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យមើលករណីនេះថែមទៀត។

 

ជាការឆ្លើយតបអ្នកនាំពាក្យស្នងការដ្ឋាននគរបារាជធានីភ្នំពេញ បានបញ្ជាក់ថា”ជារឿងពិតមិន មានក្រុមមួយកំពុងព្យាយាមបង្កើតរឿងបង្ខូចកិត្តិយស កំពុងស្រាវជ្រាវរកមុខក្រុមទាំងនេះ”៕

crt

Leave a Reply

Your email address will not be published.