ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំពិនិត្យករណីទីតាំងដីដែលរដ្ឋបាលខេត្ត ស្នើសុំកែសម្រួលព្រំប្រទល់តំបន់២ នៃតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសំណើរដ្ឋបាលខេត្ត ដែលស្នើសុំកែសម្រួលព្រំប្រទល់តំបន់២ នៃតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយបានការចូលរួមពីលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងលោក លោកស្រី ជាប្រតិភូអន្តរក្រសួង និងអាជ្ញាដែនដី ដែលមានការពាក់ព័ន្ធមួយចំនួនទៀត។

 

គួរជម្រាបថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ សម្តេចតេជោ ហ៊ុន សែន​ នៅក្នុងពេលបិទសន្និបាតប្រចាំឆ្នាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាឱ្យមន្ត្រីបន្តដោះស្រាយជូនប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាប ដោយធ្វើបច្ចុប្បន្នភាពផែនទីតាមខេត្តនីមួយៗ ស្របទៅតាមស្ថានភាពដែលរដ្ឋាភិបាលបានប្រែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ និងកាត់ឆ្វៀលទីតាំងដីដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់ទាំង២ ឱ្យបានចប់នៅត្រឹមខែឧសភាឆ្នាំ២ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំពិនិត្យករណីទីតាំងដីដែលរដ្ឋបាលខេត្ត ស្នើសុំកែសម្រួលព្រំប្រទល់តំបន់២ នៃតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់០២៣៕

crt

Leave a Reply

Your email address will not be published.