ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលនឹងបន្តផ្តល់ឤទិភាពក្នុងការជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន 

សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលនឹងបន្តផ្តល់ឤទិភាពក្នុងការជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន

 

ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តផ្តល់ឤទិភាពក្នុងការជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន ដើម្បីបំពេញបន្ថែមនូវតម្រូវការគ្រូបង្រៀនប្រកបដោយគុណភាព។

 

ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន គឺក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នៅសាលសន្និសីទវិទ្យាស្ថានបច្ចេកទេសកម្ពុជា។

 

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «រាជរដ្ឋាភិបាលនឹងបន្តផ្តល់ឤទិភាពក្នុងការជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន ដើម្បីបំពេញបន្ថែមនូវតម្រូវការគ្រូបង្រៀនប្រកបដោយគុណភាព ការកៀរគរ និងការផ្តល់ធនធានបន្ថែមទៀតសម្រាប់គាំទ្រដល់ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការអនុវត្តការកែទម្រង់សាលារៀន ការអភិវឌ្ឍនិងលើកកម្ពស់បំណិនសតវត្សទី២១ ដល់យុវជនការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការជំរុញការអប់រំឌីជីថល ការកែទម្រង់សាលាគរុកោសល្យ ការលើកកម្ពស់សុខភាពសិក្សា និងការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា»។

 

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានឱ្យដឹងដែរថា ក្រសួងអប់រំបានរៀបចំគោលការណ៍នៃការគ្រប់គ្រងធនធានមនុស្ស និងដាក់ឱ្យអនុវត្តសេចក្តីណែនាំស្តីពីនិយាមប្រើប្រាស់បុគ្គលិក ដើម្បីដោះស្រាយបញ្ហាលើសខ្វះគ្រូបង្រៀន និងពង្រាយគ្រូបង្រៀនឱ្យដល់កន្លែងខ្វះគ្រូ និងបានបញ្ចូលគ្រូខ្មែរឥស្លាម ១,៤៤១នាក់ និងគ្រូជនជាតិដើមភាគតិច ២០នាក់ ទៅក្នុងក្របខណ្ឌរដ្ឋ៕

crt

Leave a Reply

Your email address will not be published.