ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី និងភរិយា ជួយសម្របសម្រួលព្យាបាលជំងឺត្បៀតប្រើសបេះដូងដល់ស្ដ្រីម្នាក់ នៅខេត្តកំពង់ធំ

លោក ហ៊ុន ម៉ានី និងភរិយា ជួយសម្របសម្រួលព្យាបាលជំងឺត្បៀតប្រើសបេះដូងដល់ស្ដ្រីម្នាក់ នៅខេត្តកំពង់ធំ   ភ្នំពេញ)៖ ស្ដ្រីម្នាក់ឈ្មោះ សុទ្ធ ស្រីមុំ អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិពោធិបាក់ក ឃុំដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានជំងឺត្បៀតប្រើសបេះដូង ហើយធ្លាប់បានទទួលការវះកាត់ម្ដងរួចហើយកាលពី៦ឆ្នាំមុន ប៉ុន្តែអាការៈរោគមិនទាន់ជាសះស្បើយបានល្អឡើយ ទើបវេជ្ជបណ្ឌិតផ្នែកជំងឺបេះដូង តម្រូវឲ្យធ្វើការវះកាត់ម្ដងទៀត គ្រាដែលគាត់មិនមានលទ្ធភាពគ្រប់គ្រាន់នោះឡើយ។   ដោយមានការសម្របសម្រួលពីសំណាក់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ជាមួយមន្ទីរពេទ្យកាល់ម៉ែត ដើម្បីបានទទួលការវះកាត់ជំងឺត្បៀតប្រើសបេះដូង ដោយឥតគិតថ្លៃជូនដល់ស្ដ្រីឈ្មោះ សុទ្ធ ស្រីមុំ ឲ្យបានជាសះស្បើយឡើងវិញសារជាថ្មីម្ដងទៀត។   ក្រោយពីទទួលបានការវះកាត់ដោយជោគជ័យ ស្ដ្រីវ័យ៣២ឆ្នាំរូបនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ហ៊ុន ម៉ានី និងលោកស្រី ព្រមទាំងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ ដែលបានជួយសម្របសម្រួល ព្រមទាំងជួយវះកាត់ និងព្យាបាលជំងឺនេះជូនគាត់ បានជាសះស្បើយរស់រានមានជីវិតសារជាថ្មីម្ដងទៀត ដើម្បីមានឱកាសបន្ដជបជុំជាកូន […]

ព័ត៌មានជាតិ

បណ្ឌិត ហ៊ុន ម៉ាណែត ៖ មានកត្តាសំខាន់៤ យ៉ាង សម្រាប់​នាំបុគ្គលគ្រប់រូប និងប្រទេសជាតិ​ទាំងមូល​ឆ្ពោះទៅរកភាពជោគជ័យ

បណ្ឌិត ហ៊ុន ម៉ាណែត ៖ មានកត្តាសំខាន់៤ យ៉ាង សម្រាប់​នាំបុគ្គលគ្រប់រូប និងប្រទេសជាតិ​ទាំងមូល​ឆ្ពោះទៅរកភាពជោគជ័យ   ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈ​កម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្ររបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា មានកត្តាសំខាន់ ០៤ យ៉ាង សម្រាប់នាំបុគ្គលគ្រប់រូប និងប្រទេសជាតិទាំងមូលឆ្ពោះទៅរកភាពជោគជ័យ។ កត្តាដែលនាំបុគ្គលទទួលបានជោគជ័យ មានជាអាទិ៍៖ ទី១. សមត្ថភាព និងចំណេះដឹងពិតប្រាកដ។ ទី២. មានប្រៀបក្នុងការប្រកួតប្រជែងក្នុងបរិបទទីផ្សារសេរី។ ទី៣. ចេះចាប់ឱកាស ហើយបន្តអភិវឌ្ឍខ្លួន និងទី៤. មានភាពឯករាជ្យម្ចាស់​ក្នុងការបំប្លែងគំនិតឱ្យទៅជាលទ្ធផលជាក់ស្តែង ដែលនេះស្របទៅនឹងទស្សនៈរបស់ សម្តេចតេជោ គឺ “ខ្មែរធ្វើបាន”។ ការបញ្ជាក់នេះ ក្នុងពិធីប្រគល់​សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣។

ព័ត៌មានជាតិ

បណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ប្រកាន់ខ្ជាប់ការកសាងអំពើបុណ្យ ដែលជាមូលដ្ឋានចម្បងសម្រេចបានការរួបរួមជាតិ

បណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ប្រកាន់ខ្ជាប់ការកសាងអំពើបុណ្យ ដែលជាមូលដ្ឋានចម្បងសម្រេចបានការរួបរួមជាតិ   ព្រះវិហារ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តែងបានប្រកាន់ខ្ជាប់នូវការខិតខំកសាងអំពើបុណ្យជាមួយប្រជាពលរដ្ឋខ្មែរ ដោយក្តីអាណិតអាសូរ និងមិនមានការរើសអើង ដែលនេះគឺជាមូលដ្ឋានចម្បងក្នុងការសម្រេចបាននូវការផ្សះផ្សាររួបរួមជាតិខ្មែរ រហូតឈានមកដល់ការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅលើទឹកដីអង្គរដ៏បវរនៃយើង។   លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អំពើជាកុសលទាំងនេះ បានផ្តល់ផលបុណ្យតបស្នងជូនដល់ សម្តេចតេជោវិញ តាមរយៈការទទួលបាននូវក្តីស្រឡាញ់ស្មោះស្ម័គ្រ និងជំនឿទុកចិត្តពីសំណាក់ប្រជាជនកម្ពុជា គ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស។   ការលើកឡើងបែបនេះរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ់ានី ហ៊ុនសែន ក្នុងពិធីសម្ពោធឆ្លងអគារសាលារៀន អគារសាលាវិបស្សនា និងសមិទ្ធផលនានា ក្នុងវត្តព្រះបរមរាជមហាពោធិបញ្ចសហស្សារាម (ហៅវត្តពោធិ៍ ៥.០០០ដើម) និងបញ្ចុះបឋមសិលាសាងសង់អគារចិញ្ចឹម និងថែទាំមនុស្សចាស់ជរា នៅមជ្ឈមណ្ឌលវិបស្សនាធុរៈភូមិភាគឦសាននៃកម្ពុជា ក្នុងខេត្តព្រះវិហារ […]

ព័ត៌មានជាតិ

ឃុំកណ្ដឹង ថ្ងៃស្រុក១២កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៣ ខែមិនា ឆ្នាំ ២០២៣។

ឃុំកណ្ដឹង   ថ្ងៃស្រុក១២កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៣ ខែមិនា ឆ្នាំ ២០២៣។   ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាបុណ្យមួយខ្នង (សីវលីមហាថេរះ)ស្ថិតនៅភូមិឧិភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ក្រោមអធីបតីភាព លោក លី សុធីរ័ត្ន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជាប សត្ថារតន៍ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំកណ្ដឹង។ លោក ភួន ឈឹម អភិបាលនៃគណៈអភិបាលស្រុកបាទី លោក ស្រី សំបូរ មេឃុំកណ្ដឹង សមាជិកក្រុមប្រឹក្សាឃុំ មេភូមិទាំង៨ភូមិ និងប្រជាពលរដ្ឋជាច្រើននាក់ទៀត។

ព័ត៌មានជាតិ

បងប្រុស​តារាចម្រៀង មាស សុខ​សោភា ចេញ​មុខ​បញ្ជាក់​ហេតុផល​ចំពោះ​ការ​រិះគន់​រឿង​ស្លៀកពាក់​សិច​ស៊ី

បងប្រុស​តារាចម្រៀង មាស សុខ​សោភា ចេញ​មុខ​បញ្ជាក់​ហេតុផល​ចំពោះ​ការ​រិះគន់​រឿង​ស្លៀកពាក់​សិច​ស៊ី   រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃនេះ មហាជន​មួយ​ចំនួន​បាន​នាំ​គ្នា​រិះគន់​យ៉ាង​ចាស់ដៃ​ទៅ​លើ​ការ​ស្លៀកពាក់​យ៉ាង​សិច​ស៊ី​ពី​តារាចម្រៀង​នាង មាស សុខ​សោភា នៅ​ក្នុង​កម្មវិធី​ដែល​នាង​រៀបចំ​សម្ពោធ​ផលិតផល​គ្រឿងសម្អាង​ដែល​ជា​ម៉ាក​ផ្ទាល់ខ្លួន​របស់​នាង​កាលពី​ពេល​ថ្មី​ៗ​នេះ​។   មហាជន​មួយ​ចំនួន​តូច​បាន​ចូល​ទៅ​រិះគន់​ចំ​ៗ ដោយសារ​ឃើញ​តារា​រូប​នេះ​ស្លៀក​.​ស វាល​ខ្នង​ស្ទើរតែ​បញ្ចេញរាង​កាយ​ទាំងមូល​មក​ក្រៅ ដែល​ពួក​គេ​ចាត់​ទុក​ថា ជា​ការ​មិន​សមរម្យ​ក្នុង​នាម​នាង​ជាតា​រា​គំរូ និង​ល្បីល្បាញ​មួយ​រូប​។   យ៉ាងណា​ទន្ទឹម​នឹង​ការ​រិះគន់​នេះ បងប្រុស​របស់​តារា​រូប​នេះ គឺ​លោក មាស សុខ​រត​នះ បាន​ចេញ​មុខ​បញ្ជាក់​ដោយ​លោក​ចាត់​ទុក​ការ​រិះគន់​នេះ​ហាក់​មិន​សម​ហេតុផល ត្បិត​ការ​ស្លៀកពាក់​របស់ មាស សុខ​សោភា នា​អំឡុង​ពេល​នោះ គឺ​មិនជា​ការ​សិច​ស៊ូ​ខ្លាំង​ហួសហេតុ​នោះ​ឡើយ​។   លោក មាស សុខ​រត​នះ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា តាម​ការ​យល់​ឃើញ​របស់​លោក​ចំពោះ​ការ​ស្លៀកពាក់​របស់​ប្អូនស្រី​លោក​នា​ពេល​នោះ គឺ​ហាក់​មិន​សិច​ស៊ី​អ្វី​ខ្លាំង​នោះ​ទេ ប៉ុន្តែ​សម្រាប់​ការ​មើលឃើញ​ពី​មហាជន​មួយ​ចំនួន​តាម​រយៈ​ប្រភព​ផ្សព្វផ្សាយ​នានា​ឃើញ​សិច​ស៊ី​នោះ លោក​ក៏​មិន​បានដឹង​ដែរ​។   លោក​បញ្ជាក់​ថា លោក​មិន​អាច​ហាមឃាត់​ការ​គិត និង​ការ​និយាយ​ពី​មហាជន​មួយ​ចំនួន​តូច​ដែល​បាន​រិះគន់​នេះ​ឡើយ ដោយ​លោក​យល់​ថា ប្រសិនបើ​យើង​គិតតែ​រឿង​អវិជ្ជមាន​នោះ​រូបភាព​ចេញ​មក គឺ​នៅ​តែ​អវិជ្ជមាន នោះ​ជា​ការ​គិត​របស់​មនុស្ស​ម្នាក់​ៗ​។ លោក​បន្ថែម​ថា សម្លៀក​បំពាក់​ដែល មាស សុខ​សោភា បាន​ស្លៀក​នោះ​ក៏​ជា​ការ​រៀបចំ​ពី​លោក​ផង​ដែរ ហើយ​លោក​យល់​ថា វា​សមរម្យ​ទទួលយក​បាន […]

ព័ត៌មានជាតិ

ស្ថាប័ន:អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាស៖ តុលាការផន្ទាទោស កឹម សុខា ចំនួន២៧ឆ្នាំ ព្រមទាំងដកហូត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងដកហូតសិទ្ធិធ្វើនយោបាយ ប៉ុន្តែអនុញ្ញាតឲ្យនៅផ្ទះ មិនឲ្យទាក់ទងមនុស្សគ្រប់រូប លើកលែងតែក្រុមគ្រួសារ

ស្ថាប័ន:អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាស៖ តុលាការផន្ទាទោស កឹម សុខា ចំនួន២៧ឆ្នាំ ព្រមទាំងដកហូត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងដកហូតសិទ្ធិធ្វើនយោបាយ ប៉ុន្តែអនុញ្ញាតឲ្យនៅផ្ទះ មិនឲ្យទាក់ទងមនុស្សគ្រប់រូប លើកលែងតែក្រុមគ្រួសារ   រាជធានីភ្នំពេញ៖ អយ្យការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសអំពីសាលក្រមផ្តន្ទាទោស លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន២៧ឆ្នាំ ក្នុងសំណុំរឿង «សន្ទិដ្ឋភាពជាមួយបរទេស» ព្រមទាំងដកជាស្ថាពរនូវ សិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញាត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។ ក្រៅពីនោះតុលាការបានដាក់ជនជាប់ចោទឲ្យស្ថិតក្រោមវិធានការត្រួតពិនិត្យតាមផ្លូវការ មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន, មិនត្រូវឲ្យជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែក្រុមគ្រួសារ។   យោងតាមសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា ក្រោយពីបានធ្វើសវនាការ​ពិភាក្សាដេញដោលចំនួន ៦៦លើក ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ក្រុមប្រឹក្សាជំនុំជម្រះ​នៃសាលាដំបូងរាជ​ធានីភ្នំពេញ បានប្រកាសសាលក្រមព្រហ្មទណ្ឌនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដោយបានសម្រេចសេចក្តីដូចខាងក្រោម៖   […]

ព័ត៌មានជាតិ

សម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសម្ពោធឆ្លងអគារសាលារៀន អគារសាលាវិបស្សនា និងសមិទ្ធផលនានា ក្នុងវត្តព្រះបរមរាជមហាពោធិបញ្ចសហស្សារាម (ហៅវត្តពោធិ៍ ៥.០០០ ដើម) និងបញ្ចុះបឋមសិលាសាងសង់អគារចិញ្ចឹម និងថែទាំមនុស្សចាស់ជរា នៅមជ្ឈមណ្ឌលវិបស្សនាធុរៈភូមិភាគឦសាននៃកម្ពុជា (ខេត្តព្រះវិហារ, ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣)៖

សម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសម្ពោធឆ្លងអគារសាលារៀន អគារសាលាវិបស្សនា និងសមិទ្ធផលនានា ក្នុងវត្តព្រះបរមរាជមហាពោធិបញ្ចសហស្សារាម (ហៅវត្តពោធិ៍ ៥.០០០ ដើម) និងបញ្ចុះបឋមសិលាសាងសង់អគារចិញ្ចឹម និងថែទាំមនុស្សចាស់ជរា នៅមជ្ឈមណ្ឌលវិបស្សនាធុរៈភូមិភាគឦសាននៃកម្ពុជា (ខេត្តព្រះវិហារ, ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣)៖ ១. សូមចូលរួមអបអរសាទរចំពោះសមិទ្ធផលជាច្រើនដែលកើតមាននៅក្នុងទីអារាមទើបមានអាយុកាលប្រមាណជាង ០៦ ឆ្នាំ មួយនេះ និងសូមកោតសរសើរចំពោះចក្ខុវិស័យវែងឆ្ងាយរបស់ព្រះចៅអធិការវត្ត ដែលបានផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត ក្នុងការកសាងសមិទ្ធផលទាំងអស់នេះឱុ្យចេញជារូបរាងទ្បើង ដោយមានការចូលរួមពីសប្បុរសជនជិតឆ្ងាយ ដើម្បីជាប្រយោជន៍ដល់ពុទ្ធបរិស័ទគ្រប់រូប ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ។ វឌ្ឍនភាពនេះ ក៏មិនអាចកាត់ផ្តាច់បានឡើងពីបរិយាកាសគ្របដណ្តប់នៃកត្តាសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ដែលជាបច្ច័យដ៏មានតម្លៃមហាសាលនាំឱ្យមានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះ។ ២. គ្រប់សាសនាទាំងអស់បានអប់រំមនុស្សឱ្យប្រកាន់ខ្ជាប់នូវការប្រព្រឹត្តអំពើបុណ្យ និងកិរិយាមាយាទប្រកបដោយសីលធម៌ និងគុណធម៌ ដែលរួមចំណែកដល់ការធានានូវភាពសុខដុមរមនា ការយល់យោគអត់ឱនអធ្យាស្រ័យ និងសុចរិតធម៌ក្នុងសង្គម។ ជាមួយនឹងជំនឿយ៉ាងមុតមាំនេះ សម្តេចតេជោ តែងបានប្រកាន់ខ្ជាប់នូវការខិតខំកសាងអំពើបុណ្យជាមួយប្រជាពលរដ្ឋខ្មែរដោយក្តីអាណិតអាសូរ និងមិនមានការរើសអើង ដែលនេះគឺជាមូលដ្ឋានចម្បងក្នុងការសម្រេចបាននូវការផ្សះផ្សាររួបរួមជាតិខ្មែរ រហូតឈានមកដល់ការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅលើទឹកដីអង្គរដ៏បវរនៃយើង។ អំពើជាកុសលទាំងនេះ បានផ្តល់ផលបុណ្យតបស្នងជូនដល់ សម្តេចតេជោវិញ តាមរយៈការទទួលបាននូវក្តីស្រឡាញ់ស្មោះស្ម័គ្រ […]

ព័ត៌មានជាតិ

​កាយ​ផ្លូវ​ទូកចេញ-ចូល​ឡើង​វិញ ក្រោយម្ចាស់​រមណីយដ្ឋាន២កន្លែងបិទជាយូរឆ្នាំមកហើយ

​កាយ​ផ្លូវ​ទូកចេញ-ចូល​ឡើង​វិញ ក្រោយម្ចាស់​រមណីយដ្ឋាន២កន្លែងបិទជាយូរឆ្នាំមកហើយ   ខេត្តកំពត ៖ អាជ្ញាធរ​ខេត្តកំពត មាន​លោក​សេង សិរី​បុត្រ អភិបាលរង​, លោក​ង៉ា​ន់ ថា​រិ​ទ្ធ អភិ​បាលរង​ខេត្ត និងមន្ត្រី​រៀបចំ​ដែនដី រួម​ទាំង​មន្ត្រី​សាលាក្រុង​បូកគោ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកុម្ភៈ បាន​យក​គ្រឿងចក្រ​វាយ​របង​បេតុង​និង​កាយ​ផ្លូវ​ទូក សម្រាប់​ចេញ​-​ចូល​របស់​ប្រជា​អ្នកនេសាទ​នៅ​ភូមិ​ព្រែក​អំពិល​សង្កាត់​កោះ​តូច ក្រុង​បូកគោ ។   បន្ទាប់​ពី​ម្ចាស់​រមណីយដ្ឋាន​«​ណា​តា​យ៉ា​»​និង​ម្ចាស់​មួយ​កន្លែង​ទៀត នៅ​ជាប់មាត់​សមុទ្រ បាន​ចាក់​ដី​លុប​មិន​ឱ្យ​ទូក​ចេញ​-​ចូល​បាន និង​បិទ​ប្រជា​នេសាទ​មិន​អោយ​ដើរ​ឆ្លងកាត់​បាន​។ អ្នកនេសាទ​ម្នាក់​ឈ្មោះ​ទូច សុធា ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ព្រែក​អំពិល ក្រុង​បូកគោ​និយាយ​ថា ការ​បិទផ្លូវ​ដើរ​និង​មិន​ចាក់​ដី​លុប​ផ្លូវ​ទូក​មិន​អាច​ឡើង​ពីសមុទ្រ​មក​ទុក​ចត​នៅ​លើ​នេះ​បាន គឺ​កើត​មាន​ជា​យូរ​ឆ្នាំ​មក​ហើយ រវាង​ម្ចាស់​រឺ​ហ្សត​ណា​តា​យ៉ា និង​ប្រជា​អ្នកនេសាទ​ចំនួន​៥២​គ្រួសារ​   អ្នកនេសាទ​ទូច​សុធា​និយាយ​ថា ដោយសារ​មិន​មាន​ដំណោះស្រាយ អ្នកនេសាទ​ភូមិ​ព្រែក​អំពិល​បាន​លើកគ្នា​ទៅ​ស្កាត់​ជួប​ឯកឧត្តម​អភិបាល​ខេត្តកំពត​តែ​ម្ដង ប៉ុន្តែ​ពេល​អ្នកនេសាទ​ស្វែងរក​ឯក​ឧត្តម​អភិបាល​កំពត​ឱ្យ​ជួយ​អន្តរាគមន៍​គឺ​មិន​បាន​ជួប​ឯកឧត្តម​អភិបាលខេត្ត​ទេ ជួប​តែ​លោក​អភិបាលរង​។ លោក​ង៉ា​ន់ ថា​រិ​ទ្ធ អភិបាលរង​ខេត្តកំពត​បាន​ប្រាប់​អ្នកនេសាទ​ថា ទោះជា​មានការ​យឺត​ពេល​បន្តិច​ក៏​​មិន​អី​ដែរ ចំពោះ​ការ​ទាមទារ​បស់បង​ប្អូន​ប្រជា​នេសាទ ឱ្យ​មានការ​បើកផ្លូវ​និង​កាយ​ផ្លូវ​ទូក សម្រាប់​ចេញ​-​ចូល​ពី​សមុទ្រ​អោយ​ភាព​ដូច​ដើម​វិញ ។ លោក​អភិបាលរង​ខេត្ត​មាន​ប្រសាសន៍​ទៀត​ថា នេះ​ជា​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ខេត្ត​បាន​យក​គ្រឿងចក្រ​កាយ​ផ្លូវ​ដើរ និង​ផ្លូវ​ទូក​របស់​អ្នកនេសាទ​ពី​សមុទ្រ​មក​ដល់​ដៃ​ព្រែក​ខាងលើ ជា​កន្លែង​ដាក់​ទូក​របស់​បងប្អូន​អ្នកនេសាទ​។​ដែល​មាន​ចម្ងាយ​ជាប់​200​ម៉ែត្រ​។   អ្នកនេសាទមានការសារទរយ៉ាងខ្លាំង ចំពោះចំណាត់ការអាជ្ញាធរខេត្តកំពតបានចុះអន្តរាគមន៍បើកផ្លូវដើរ […]

ព័ត៌មានជាតិ

មិនធម្មតា! កក្កដា សោភ័ណ្ឌ ចាយលុយខ្ទង់ម៉ឺនដុល្លារកែដងខ្លួនឱ្យដូចមនុស្សស្រីពិតប្រាកដ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ដែល​និយាយ​អំពី កក្កដា សោ​ភ័​ណ្ឌ ប្រាកដជា​បងប្អូន​ប្រិ​យ​មាន​អ្នកគាំទ្រ​បាន​ស្គាល់​ហើយ បវ​កញ្ញា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​រូប​នេះ ហាក់​កំពុង​ទទួល​បានការ​គាំទ្រ​ជា​ខ្លាំង អំឡុង​ពេល​ប្រឡងប្រជែង​កម្មវិធី​បវរកញ្ញា​នៅ​ក្នុងស្រុក​មួយ ដោយ​នា​ពេល​បច្ចុប្បន្ន​កំពុង​តែ​មមាញឹក​ជាមួយនឹង​ការ​ប្រកួតប្រជែង​នោះ​។   កាលពី​ពេល​ថ្មី​ៗ​នេះ មាន​មហាជន​ជា​ច្រើន​ចាប់អារម្មណ៍​ទៅ​បវ​កញ្ញា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា កក្កដា សោ​ភ័​ណ្ឌ ដែល​បាន​បង្ហោះ​រូបភាព​របស់​ខ្លួន​ជា​ច្រើន​សន្លឹក​ទាក់ទង​ជាមួយ​ការ​កែ​ដងខ្លួន និង​ដើមទ្រូង ខណៈ​ពេល​ដែល​រូប​នាង​កំពុង​ប្រឡង​បវរកញ្ញា និង​កំពុង​ទទួល​បាន​ភាព​ល្បីល្បាញ​។   ប្រាកដ​ណាស់ ទន្ទឹម​ការ​ប្រឡងប្រជែង មាន​មហាជន​ជា​ច្រើន​បាន​ចោទសួរ​ថា ហេតុ​អ្វី​បានជា​នាង​បាន​ទៅ​កែ​រូបរាង​ទាំង​ដែល​ខ្លួន​កំពុង​ប្រកួត​អ​ញ្ជឹ​ង​ថា តើ​វា​ពិត​ឬទេ0x017d7 តើ​កត្តា​អ្វីខ្លះ​ដែល​បាន​បណ្តាល​ចិត្ត​អោយ​នាង​កែ​ដងខ្លួន​យ៉ាង​បង្ខំ​បែប​នេះ0x017d7   តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​​នឹង​ធ្វើការ​សាកសួរ​អោយ​បងប្អូន​បាន​ជ្រាប ដោយ កក្កដា សោ​ភ័​ណ្ឌ បាន​និយាយ​យ៉ាង​ច្បាស់​ៗ​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន នាង​ពិត​បាន​ទៅ​កែ​ដងខ្លួន​ដោយ​ពិតប្រាកដ​មែន ហើយ​ការ​កែ​នេះ​ក៏​បាន​ចាយ​លុយ​ច្រើន​ដែរ ដោយ​គិត​ត្រួស​ៗ​ទៅ​ចាយ​លុយ​ខ្ទង់ ១១០០០​ដុល្លារ​។ ហើយ​ដើម្បី​កែ​ដើមទ្រូង​អោយ​ដូច​ជា​មនុស្ស​ស្រី​បាន ធ្វើការ​ចាយ​វា​.​យ​ប្រមាណ​ជា ៦០០០​ដុល្លារ និង​សម្រក​ដើមដៃ ក្បាលពោះ ដោយ​ចំណាយ​លុយ​បន្ថែម ៥០០០​ដុល្លារ​ទៀត ដូច្នេះ​គិត​សរុប​ទៅ ១១០០០​ដុល្លា​អា​មេ​រិ​ក ដែល​បាន​ធ្វើការ​វះកាត់​ដោយ​ក្រុម​គ្រូពេទ្យ​ដែល​ជំនាញ បាន​អញ្ជើញ​មក​ពី​ក្រៅប្រទេស​។   កក្កដា សោ​ភ័​ណ្ឌ បាន​ពោល​បន្ត​ថា ខ្លួន​ចង់​ចេញ​ទៅ​ខាងក្រៅ​ដែរ ប៉ុន្តែ​បើ​ចេញ​ទៅ​ខាងក្រៅ​ប្រទេស​ដើម្បី​ធ្វើការ​កែ​នោះ គឺ​មិន​ទាន់​នោះ​ទេ […]

ព័ត៌មានជាតិ

ដំណើររឿង​ចាប់​រំ​លោ​.​ភ​គួរ​ឱ្យ​ចង់​ដឹង​អាន​… ស្ត្រី​ម្នាក់​កំពុង​ចោទប្រកាន់ ប្រុស​កំពុង​ប្រកែក

ដំណើររឿង​ចាប់​រំ​លោ​.​ភ​គួរ​ឱ្យ​ចង់​ដឹង​អាន​… ស្ត្រី​ម្នាក់​កំពុង​ចោទប្រកាន់ ប្រុស​កំពុង​ប្រកែក   រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ស្រែក​ដ​ង្ហើ​យ​ហៅរក​យុត្តិធម៌ ដោយ​គាត់​បាន​អះអាង​ថា រូប​គាត់​ត្រូវ​បាន​បុរស​ជា​ជាងដែក​ម្នាក់​ចាប់​រំ​លោ​.​ភ​សេពសន្ថវៈ​ចំនួន​៣​លើក​ជា​បន្តបន្ទាប់ ហើយ​ប៉ុនប៉ង​ស​ម្លា​.​ប់​ចោល​ទៀត​។ បច្ចុប្បន្ន សំណុំរឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​កណ្ដាប់ដៃ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ហើយ​ជា​ច្រើន​ខែ​កន្លង​មក​ហើយ តុលាការ​បាន​ផ្អឹប​សំណុំរឿង​នេះ​ចោល ពុំ​ចាត់ការ​ជូន​គាត់​ឡើយ​។ ទើប​គាត់​អស់សង្ឃឹម ហើយ​បាន​ទទូច​សុំ​ក្ដី​សណ្ដោស​ប្រណី​ពី​ក្រសួង​កិច្ចការ​នារី ជា​ពិសេស​បំផុត​នោះ សុំ​ក្ដី​មេត្តា​ពី​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន មេត្តា​ជួយ​រក​យុ​ត្ត​ធម៌​ជូន​រូប​គាត់​ផង​។   ហើយ​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៣ ជន​រង​គ្រោះ​រួម​នឹង​ប្ដី​របស់​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រាជធានី​ភ្នំពេញ ហើយ​បាន​ទៅ​ដល់​សាលាសង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្វែងរក​ជួប​ក្រុម​អ្នក​សារព័ត៌មាន ដើម្បី​ឲ្យ​ជួយ​ផ្សព្វផ្សាយ​នូវ​រឿង​ដែល​ជនសង្ស័យ​បំពាន​មក​លើ​រូប​គាត់ ខណៈ​​​ពេល​ដែល​សំណុំរឿង​មួយ​នេះ កំពុង​ត្រូវ​បាន​លាក់បាំង​ជិត​ស្ងាត់ឈឹង ដើម្បី​ជូន​ដល់​សម្ដេច​ទាំង​ទ្វេ​ជ្រាប និង​ជួយ​រក​យុ​ត្ត​ធម៌​ជូន​គាត់​។   ស្ត្រី​ខាងលើ​នេះ បាន​និយាយ​ថា ពេល​នេះ​គាត់​បាន​សម្លឹង​ឃើញ​យុត្តិធម៌​សម្រាប់​រូប​គាត់ កំពុង​តែ​ស្ថិត​នៅ​ឆ្ងាយ​សែន​ឆ្ងាយ​បំផុត បើ​គ្មាន​សម្ដេច​ទាំង​ទ្វេ ព្រមទាំង​ក្រសួង​កិច្ចការ​នារី​ជួយ​ទេ​នោះ ពន្លឺយុត្តិធម៌​សម្រាប់​រូប​គាត់ ប្រាកដជា​គ្មាន​ជា​រៀង​រហូត​។ គាត់​បន្ត​ថា តុលាការ​ជឿ​តែ​ទៅ​លើ​ការ​បកស្រាយ​របស់​ជនល្មើស តែ​បោះចោល​នូវ​អ្វី​ដែល​ជា​ពិត​ដែល​បាន​កើតឡើង​ទាំង​អាម៉ាស់​មក​លើ​រូប​គាត់​។ ដោយឡែក​លោក ឡុ​ង ហុ​ក​ម៉េ​ង […]