ព័ត៌មានជាតិ

មិនធម្មតា! កក្កដា សោភ័ណ្ឌ ចាយលុយខ្ទង់ម៉ឺនដុល្លារកែដងខ្លួនឱ្យដូចមនុស្សស្រីពិតប្រាកដ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ដែល​និយាយ​អំពី កក្កដា សោ​ភ័​ណ្ឌ ប្រាកដជា​បងប្អូន​ប្រិ​យ​មាន​អ្នកគាំទ្រ​បាន​ស្គាល់​ហើយ បវ​កញ្ញា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​រូប​នេះ ហាក់​កំពុង​ទទួល​បានការ​គាំទ្រ​ជា​ខ្លាំង អំឡុង​ពេល​ប្រឡងប្រជែង​កម្មវិធី​បវរកញ្ញា​នៅ​ក្នុងស្រុក​មួយ ដោយ​នា​ពេល​បច្ចុប្បន្ន​កំពុង​តែ​មមាញឹក​ជាមួយនឹង​ការ​ប្រកួតប្រជែង​នោះ​។

 

កាលពី​ពេល​ថ្មី​ៗ​នេះ មាន​មហាជន​ជា​ច្រើន​ចាប់អារម្មណ៍​ទៅ​បវ​កញ្ញា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា កក្កដា សោ​ភ័​ណ្ឌ ដែល​បាន​បង្ហោះ​រូបភាព​របស់​ខ្លួន​ជា​ច្រើន​សន្លឹក​ទាក់ទង​ជាមួយ​ការ​កែ​ដងខ្លួន និង​ដើមទ្រូង ខណៈ​ពេល​ដែល​រូប​នាង​កំពុង​ប្រឡង​បវរកញ្ញា និង​កំពុង​ទទួល​បាន​ភាព​ល្បីល្បាញ​។

 

ប្រាកដ​ណាស់ ទន្ទឹម​ការ​ប្រឡងប្រជែង មាន​មហាជន​ជា​ច្រើន​បាន​ចោទសួរ​ថា ហេតុ​អ្វី​បានជា​នាង​បាន​ទៅ​កែ​រូបរាង​ទាំង​ដែល​ខ្លួន​កំពុង​ប្រកួត​អ​ញ្ជឹ​ង​ថា តើ​វា​ពិត​ឬទេ0x017d7 តើ​កត្តា​អ្វីខ្លះ​ដែល​បាន​បណ្តាល​ចិត្ត​អោយ​នាង​កែ​ដងខ្លួន​យ៉ាង​បង្ខំ​បែប​នេះ0x017d7

 

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​​នឹង​ធ្វើការ​សាកសួរ​អោយ​បងប្អូន​បាន​ជ្រាប ដោយ កក្កដា សោ​ភ័​ណ្ឌ បាន​និយាយ​យ៉ាង​ច្បាស់​ៗ​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន នាង​ពិត​បាន​ទៅ​កែ​ដងខ្លួន​ដោយ​ពិតប្រាកដ​មែន ហើយ​ការ​កែ​នេះ​ក៏​បាន​ចាយ​លុយ​ច្រើន​ដែរ ដោយ​គិត​ត្រួស​ៗ​ទៅ​ចាយ​លុយ​ខ្ទង់ ១១០០០​ដុល្លារ​។ ហើយ​ដើម្បី​កែ​ដើមទ្រូង​អោយ​ដូច​ជា​មនុស្ស​ស្រី​បាន ធ្វើការ​ចាយ​វា​.​យ​ប្រមាណ​ជា ៦០០០​ដុល្លារ និង​សម្រក​ដើមដៃ ក្បាលពោះ ដោយ​ចំណាយ​លុយ​បន្ថែម ៥០០០​ដុល្លារ​ទៀត ដូច្នេះ​គិត​សរុប​ទៅ ១១០០០​ដុល្លា​អា​មេ​រិ​ក ដែល​បាន​ធ្វើការ​វះកាត់​ដោយ​ក្រុម​គ្រូពេទ្យ​ដែល​ជំនាញ បាន​អញ្ជើញ​មក​ពី​ក្រៅប្រទេស​។

 

កក្កដា សោ​ភ័​ណ្ឌ បាន​ពោល​បន្ត​ថា ខ្លួន​ចង់​ចេញ​ទៅ​ខាងក្រៅ​ដែរ ប៉ុន្តែ​បើ​ចេញ​ទៅ​ខាងក្រៅ​ប្រទេស​ដើម្បី​ធ្វើការ​កែ​នោះ គឺ​មិន​ទាន់​នោះ​ទេ ព្រោះ​ថ្ងៃ​ទី​៨ នា​ខែ​នេះ មានការ​ប្រកួត​បវរកញ្ញា​ដើម្បី​ឈាន​ដល់​វគ្គ​បន្ត ម្ល៉ោះហើយ​ទើប​កែ​ក្នុងស្រុក​តែ​ម្តង​។ ហើយ​ម្យ៉ាងវិញទៀត នា​ពេល​បច្ចុប្បន្ន​ប្រទេស​យើង​ក៏​មានការ​អភិវឌ្ឍ​រីក​ចម្រើន​ផ្នែក​នេះ ដូច្នេះ​ការ​កែ​ក្នុង​ក៏​ជា​រឿង​មួយ​ដ៏​ល្អ​។

 

តារា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា កក្កដា សោ​ភ័​ណ្ឌ បាន​បន្ថែម​ថា មូលហេតុ​ដែល​ធ្វើការ​កែ​ទាំង​ដែល​ខ្លួន​កំពុង​ប្រឡង​បែប​នេះ គឺ​ដោយសារ​មាន​គេ​រិះគន់​ច្រើន​ពេក​ថា ខ្លួន​មិន​ដូច​ស្រី ទើប​តារា​រូប​នេះ​បាន​បញ្ចប់​ដងខ្លួន​ដែល​ជា​មនុស្ស​ប្រុស​ត្រឹមនេះ នឹង​មាន​រូប​រាងដូចជា​មនុស្ស​ស្រី​ចាប់ពី​ពេល​នេះ​តទៅ​។

 

ក្រោយ​ការ​កែ​ដើមទ្រូង សម្រក​ក្បាលពោះ​រួច កក្កដា សោ​ភ័​ណ្ឌ ក៏​បាន​បង្ហើប​ថា ពេល​ដែល​បាន​វះកាត់​បាន​១​ថ្ងៃ​ពិតជា​ពិបាក តែ​ក្រោយ​បាន​៣ ហាក់ដូចជា​កាន់តែ​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

 

ទាក់ទង​ជាមួយ​ការ​កែ​ដងខ្លួន​ក្តី ឬ​ការ​កែ​សម្រស់​ក្តី តារា​រូប​នេះ​បាន​និយាយ​ថា ត្រូវធ្វើ​អ្វី​ដែល​ខ្លួនឯង​ពេញចិត្ត ចង់​កែ​អ្វី​កែ​ទៅ សំខាន់​ត្រូវ​ជ្រើសរើស​គ្រូពេទ្យ​ដែល​ជំនាញ​ទើប​ពុំ​មាន​បញ្ហា​ទៅ​ថ្ងៃក្រោយ​។

 

បើ​ទាក់ទង​ជាមួយ​ដៃគូ​ជីវិត​វិញ នាង​ក៏​បាន​ទម្លាយ​ថា នា​ពេល​នេះ ខ្លួន​ពុំ​មាន​ដៃគូ​រណា​ម្នាក់​ច្បាស់លាស់​នៅឡើយ​ទេ ពោល​គឺ​មានការ​មមាញឹក​ជា​ខ្លាំង​ជាមួយ​ការងារ​សិល្បៈ និង​ការ​រកស៊ី​ជាដើម​។

 

ជា​ចុង​ក្រោយ​តារា​រូប​នេះ អគុណ​សម្រាប់​ការ​គាំទ្រ​នា​ពេល​កន្លង​មក ហើយ​ក៏​អគុណ​ដល់​មនុស្ស​ជុំវិញ​ដែល​តែងតែ​លើ​ទឹកចិត្ត​ផ្តល់​កម្លាំងចិត្ត លើស​ពី​បវ​កញ្ញា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា រូប​នេះ ក៏​ជូនពរ​អោយ​ហេ្វ​ន​ៗ​ជួប​ប្រទះ​អ្វី​ដែល​ល្អ​ក្នុង​ឆាកជីវិត​ផង​ដែរ​៕

crt

Leave a Reply

Your email address will not be published.