ព័ត៌មានជាតិ

រាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាតុលមូលស្តីពី «សារៈសំខាន់ នៃការបណ្តុះបណ្តាលវិជ្ជាជីវៈ» ដើម្បីឆ្លុះបញ្ជាំងពីសក្តានុពល នៃវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់យុវជន

រាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាតុលមូលស្តីពី «សារៈសំខាន់ នៃការបណ្តុះបណ្តាលវិជ្ជាជីវៈ» ដើម្បីឆ្លុះបញ្ជាំងពីសក្តានុពល នៃវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់យុវជន ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចពិភាក្សាតុលមូលស្តីពី «សារៈសំខាន់នៃការបណ្តុះបណ្តាលវិជ្ជាជីវៈ» ដើម្បីឆ្លុះបញ្ជាំងពីសក្តានុពលនៃវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់យុវជន នៅកម្ពុជា។   កិច្ចពិភាក្សានេះបានធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត សុខ ទូត ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមានការចូលរួមពីសំណាក់វាគ្មិនកិត្តិយសមកពីក្រសួងស្ថាប័នពាក់ព័ន្ធ និងសិក្សានុសិស្សមួយចំនួនផងដែរ។   លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ជាការពិតណាស់ការបណ្តុះបណ្តាលវិជ្ជាជីវដើរតួនាទីសំខាន់ខ្លាំងណាស់។ ហើយការធ្វើលើកិច្ចការងារនេះមិនមែនគ្រាន់តែមានក្រសួង ឬស្ថាប័នមួយអាចធ្វើទៅបាននោះទេ។   ជុំវិញចំណុចនេះ លោកបណ្ឌិត សុខ ទូច បានឱ្យដឹងថា សម្រាប់នៅបរទេស គឺមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ ជូនដល់សិស្សានុសិស្សតាំងពីសិក្សានៅសាលាមកម្ល៉េះ ហើយជំនាញវិជ្ជាជីវៈ ត្រូវតែបណ្តុះនៅក្នុងវិស័យអប់រំ ដើម្បីផ្តល់គ្រឹះរឹងមាំដល់យុវជន។   ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានបញ្ជាក់ថា ការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ គឺមិនអាចយកមនុស្សដែលមានអាយុច្រើនទៅបណ្តុះបណ្តាលនោះទេ គឺត្រូវការបញ្ជ្រាបជំនាញវិជ្ជាជីវៈនេះដល់កុមារ និងយុវជន ឱ្យចេះស្រឡាញ់នូវជំនាញដែលពួកគេពេញចិត្ត។   លោកបណ្ឌិត យង់ […]

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សម្ពោធស្ថានីយបញ្ចូលថាមពលយានយន្ដអគ្គិសនីចំនួន៣ ក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ស្ថានីយបញ្ចូលថាមពលយានយន្ដអគ្គិសនី EV STATION PLUZ របស់ស្ថានីយប្រេងឥន្ធនៈ PTT ចំនួន ៣ទីតាំងស្ថិត ក្នុងរាជធានីភ្នំពេញ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ។   ការដាក់សម្ពោធឲ្យប្រើប្រាស់ធ្វើឡើងក្រោមការចូលរួមពី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាលោក Cherdkiat Atthakor, លោក Nuttapong Kaewtrakulpong អគ្គនាយកក្រុមហ៊ុន PTT ប្រចាំកម្ពុជា។   លោក ស៊ុន ចាន់ថុល បានថ្លែងអបអរសារទរ ចំពោះការបើកសម្ពោធជាផ្លូវការ នៃស្ថានីយបញ្ចូលថាមពលយានយន្ដអគ្គិសនី EV STATION PLUZ របស់ស្ថានីយប្រេងឥន្ធនៈ PTT ចំនួន៣ទីតាំងក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ។   លោកទេសរដ្ឋមន្រ្ដីបានថ្លែងថា «ការដាក់សម្ពោធឲ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពល យានយន្ដអគ្គិសនី EV STATION PLUZ ជាការចូលរួមចំណែកពីវិស័យឯកជន ក្នុងការកសាងប្រទេសជាតិរបស់កម្ពុជា ក្នុងនោះសង្ឃឹមថា […]

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន៖ មន្ត្រីរាជការ គ្រប់រូបត្រូវពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍស្ថាប័ន ក្នុងយុគ្គសម័យឌីជីថល

(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ពិធីរំលឹកខួបទី១១២ ទិវាអន្តរជាតិ ៨ មីនា ឆ្នាំ២០២៣ ក្រោមមូលបទ «ស្រ្តីរួមគ្នារក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នៅក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ។   ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ ការនឹករលឹក និងផ្ញើនូវសារជូនពរសព្វសាធុការពររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។   ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន […]

ព័ត៌មានជាតិ

ឃាត់​រថយន្ដ​ស៊េរី​ទំនើប​មួយ​គ្រឿង ជ្រក​ក្រោម​ពាក់​ស្លាក​លេខ​នគរបាល សង្ស័យ​គ្មាន​ពន្ធ

ឃាត់​រថយន្ដ​ស៊េរី​ទំនើប​មួយ​គ្រឿង ជ្រក​ក្រោម​ពាក់​ស្លាក​លេខ​នគរបាល សង្ស័យ​គ្មាន​ពន្ធ   រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ចុះ​ឃាត់​រថយន្ដ​ស៊េរី​ទំនើប​មួយ​គ្រឿង ពាក់​ស្លាក​លេខ​នគរបាល ដែល​ម្ចាស់​ចត​ទុក​នៅផ្ទះ លុះ​សួរ​រក​ឯកសារ​ពាក់ព័ន្ធ​នឹង​រថយន្ដ ប៉ុន្តែ​ម្ចាស់​រថយន្ត​មិន​មាន​ឯកសារ​គ្រប់គ្រាន់​នោះ​ទេ មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​គយ ក៏​សម្រេច​ធ្វើការ​ឃាត់​រថយន្ដ​នោះ​តែ​ម្តង ដោយ​សង្ស័យ​ថា ជា​រថយន្ដ​អត់​ពន្ធ​។   សេចក្តីរាយការណ៍​បន្ត​ថា នៅ​ក្នុង​រង្វង់​ប្រតិបត្តិការ​ឃាត់​រថយន្ដ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​តាម​បណ្ដោយ​ផ្លូវ​១៣៦ ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ ដែល​នៅ​ជាប់​នឹង​ឱសថស្ថាន « ហេង ហេង​» ចំណុច​ផ្សារ​តា​ប៉ា​ង ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។   បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា រថយន្ត​ខាងលើ​ម៉ាក Cadillac escalade ពណ៌​ខ្មៅ ពាក់​ស្លាក នគរបាល 2-7898 ដែល​ម្ចាស់​រថយន្ត​តែងតែ​យក​មក​ចត​នៅ​ទីនោះ​ជា​ប្រចាំ ហើយ​ម្ចាស់​រថយន្ត គឺជា​មន្ត្រី​នគរបាល​នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ផង​ដែរ​។   តាម​ប្រភព​ពី​អ្នក​ជិត​ស្និទ្ធ​នៃ​ម្ចាស់​រថយន្ត​ខាងលើ​បាន​ប្រាប់​អោយ​ដឹង​ថា រថយន្ត​ខាងលើ ជា​រថយន្ត​មាន​ឯកសារ​ត្រឹមត្រូវ គ្រាន់តែ​ម្ចាស់​រថយន្ត​បំពាក់​ស្លាក​នគរបាល ដើម្បី​បម្រើ​នៅ​អង្គភាព​ប៉ុណ្ណោះ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា រថយន្ដ​ខាងលើ […]

ព័ត៌មានជាតិ

BREAKING: ទីបំផុត ! មានបុគ្គលិក VOD ចំនួន២៨នាក់ បានដាក់ពាក្យស្នើសុំចូលក្របខណ្ឌរដ្ឋ

BREAKING: ទីបំផុត ! មានបុគ្គលិក VOD ចំនួន២៨នាក់ បានដាក់ពាក្យស្នើសុំចូលក្របខណ្ឌរដ្ឋ   ភ្នំពេញ)៖ ឱសានវាទ នៃការអនុញ្ញាតឱ្យបុគ្គលិក VOD ស្នើសុំចូលបម្រើការងារក្របខណ្ឌរដ្ឋ បានបិទបញ្ចប់ហើយ នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ខណៈដែល មានបុគ្គលិក VOD សរុប២៨នាក់ បានដាក់ពាក្យស្នើសុំចូលបម្រើការងារក្របខណ្ឌរដ្ឋ តាមរយៈក្រសួងមុខងារសាធារណៈ។   នេះបើតាមលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្រាប់បណ្តាញព័ត៌មាន នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ។   ការអនុញ្ញាតឱ្យបុគ្គលិក VOD ដាក់ពាក្យសុំបម្រើការងារក្របខណ្ឌរដ្ឋនេះ ធ្វើឡើងតាមបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិវានៃក្តីស្រឡាញ់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ដែលសម្រេចផ្តល់ការងារក្របខណ្ឌមន្ត្រីរាជការជូនដល់អតីតបុគ្គលិករបស់វិទ្យុ VOD ដើម្បីដោះស្រាយការលំបាកក្នុងជីវភាព បន្ទាប់ពីវិទ្យុ VOD ត្រូវបានក្រសួង​ព័ត៌មាន​បិទការផ្សាយ ព្រោះការផ្សាយព័ត៌មានខុស និងមិនព្រមកែតម្រូវ ឬសូមទោស​ជាសាធារណៈចំពោះកំហុសលើការផ្សាយនេះ។   អតីត​បុគ្គលិក​របស់វិទ្យុ […]

ព័ត៌មានជាតិ

សម្ពោធអគារទីបញ្ជាការ និងសមិទ្ធផលនានារបស់បញ្ជាការដ្ឋានកាំភ្លើងធំ នៅខេត្តកំពង់ឆ្នាំង, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រកាសប្រឆាំងដាច់ខាត ចំពោះរាល់អំពើខុសច្បាប់ទាំងឡាយ ដែលញុះញង់ឱ្យបែកបាក់សាមគ្គីភាពជាតិ

ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងប្រកាសប្រឆាំងដាច់ខាត ចំពោះរាល់អំពើខុសច្បាប់ទាំងឡាយណា ដែលញុះញង់ឱ្យបែកបាក់សាមគ្គីភាពជាតិ។ លោកថ្លែងបែបនេះ ក្នុងពិធីសម្ពោធអគារទីបញ្ជាការ និងសមិទ្ធផលនានា របស់បញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក នៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ការប្រមាថលើអង្គព្រះមហាក្សត្រ គឺជាទង្វើខុសច្បាប់ អសីលធម៌ និងមិនមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋ។ ដូច្នេះ ក្នុងនាមជាកងកម្លាំងដែលមានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ កងទ័ពជើងគោកសូមប្តេជ្ញាការពារអង្គព្រះមហាក្សត្រ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ សន្តិភាព និងការបង្រួបបង្រួមជាតិ ដើម្បីធានាការពារនិរន្តរភាព និងផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ជាតិ ដោយប្រឆាំងដាច់ខាតចំពោះរាល់អំពើខុសច្បាប់ទាំងឡាយណា ដែលញុះញង់ឱ្យបែកបាក់សាមគ្គីភាពជាតិ។ ពិតណាស់ តាមរយៈប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា គឺបានសបញ្ជាក់ហើយថា ការបែកបាក់សាមគ្គីបាននាំមកនូវសង្រ្គាម ដែលជាសត្រូវរួមរបស់ប្រជាជាតិខែ្មរទាំងមូល»។ បើតាមលោកឧត្តមសេនីយ៍ឯក អនុលោមតាមរដ្ឋធម្មនុញ្ញ, គោលការណ៍ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺកងយោធពលខេមរភូមិន្ទ៖ ១៖ ត្រូវរក្សាភាពស្មោះត្រង់ និងភាពដាច់ខាតនៅក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ, ការពាររដ្ឋធម្មនុញ្ញ […]

ព័ត៌មានជាតិ

សម្តេចតេជោ លើកទឹកចិត្តដល់ពលរដ្ឋចិញ្ចឹមសត្វជិតផុតពូជសម្រាប់ភ្ញៀវទេសចរទស្សនា

សម្តេចតេជោ លើកទឹកចិត្តដល់ពលរដ្ឋចិញ្ចឹមសត្វជិតផុតពូជសម្រាប់ភ្ញៀវទេសចរទស្សនា   រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ចិញ្ចឹមសត្វ​កម្រ​ជិត​ផុត​ពូជ​សម្រាប់​ភ្ញៀវ​ទេសចរ​ទស្សនា ដើម្បី​ទទួល​កម្រៃ​ពី​ទេសចរណ៍​ផង​ដែរ​។     ការ​លើកទឹកចិត្ត​នេះ សម្តេច​ក៏​បាន​ស្នើ​ឲ្យ​អ្នក​ច្បាប់​ធ្វើ​សិក្សា​ច្បាប់​ដែល​ពាក់ព័ន្ធ​ហើយ​ចែង​ហាម​ប្រជាពលរដ្ឋ​ចិញ្ចឹមសត្វ​កម្រ​ក​ជិត​ផុត​ពូជ​ដើម្បី​វិសោធនកម្ម​ចំណុច​នោះ​បើក​ឲ្យ​ប្រជាពលរដ្ឋ​ចិញ្ចឹម​វិញ​។   ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារសិក្សា​ចំនួន​២​ខ្នង និង​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ជិត​៥​ពាន់​នាក់ នា​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២៣ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ចិញ្ចឹមសត្វ​ដែល​ជិត​ផុត​ពូជ​ជា​ជាង​ទៅ​ចាប់​យក​សត្វ​ដែល​ប្រជាពលរដ្ឋ​ខំ​ចិញ្ចឹម​មក​ទុក​។សម្ដេច​បាន​លើក​ឡើង​ថា បើ​យកទោស​ចំពោះ​អ្នក​ចិញ្ចឹមសត្វ​ក្ងោក​នោះ​អ្នក​មានទោស​មុនគេ គឺ​សម្តេច​បន្ទាប់​មក​លោក ហ៊ុន ម៉ា​និ​ត​, លោក ហ៊ុន តូ និង​លោកស្រី ហ៊ុន ម៉ា​លី​ស តែ​ម្តង​។   សម្ដេច​តេ​ជោ បញ្ជាក់​ថា «​ប្រភព​សត្វ​ជិត​ផុត​ពូជ​នេះ គឺ​យើង​បក​ពី​ការ​រឹតត្បិត​ឲ្យ​ទៅ​ជា​ចលនា​ច​ញ្ចឹ​ម​សត្វ​ដែល​ជិត​ផុត​ពូជ​នេះ​ព្រោះ​អាហ្នឹង​អត់​មាន​ខាត​អី​ទាល់តែ​សោះ ហើយ​ច​ញ្ចឹ​ម ដើម្បី​យក​សាច់ យក​សាច់​ទៅ​ធ្វើ​អី អាណា​ស៊ីសាច់​ក្ងោក​។​នាំ​គ្នា​ចិញ្ចឹម ហើយ​ប្រជាពលរដ្ឋ​អាច​ដាក់​ទីតាំង​មួយ​សម្រាប់​មើល​របស់​ប្រជាជន ហើយ​អាច​ទទួល​កម្រៃ​ពី​ទេសចរណ៍​ដែល​ចង់​មើល​។​ខ្ញុំ​ចង់​បង្វែរ​ប្រជាពលរដ្ឋ​របស់​យើង​ចិញ្ចឹមសត្វ​ដែល​ជិត​ផុត​ពូជ​ទៅ​វិញ​»​។   លើស​ពី​នេះ​សម្ដេច នាយក​រដ្ឋមន្ដ្រី​ក៏​មិន​បន្ទោស​មន្ត្រី​អនុវត្តន៍​ច្បាប់ រឿង​ចាប់​យក​សត្វ​ក្ងោក​អ្នក​ភូមិ​ចិញ្ចឹម​ឡើយ​ប្រហែលជា​មន្ត្រី​អនុវត្តន៍​ច្បាប់​សំអាង​លើ​ហេតុផល​ដែល​មាននៅ​ក្នុង​ច្បាប់​។​ចំណុច​នេះ សម្តេច បញ្ជាក់​ទៀត​ថា «​បើ​មាន​មាត្រា​ណាមួយ​និយាយ​អំពី​ការ​រឹត​ត្បឹ​ត​នេះ សូម​ធ្វើការ​កែប្រែ […]

ព័ត៌មានជាតិ

ថ្ងៃ​នេះ! ស្ពាន​អាកាស​​ថ្មី​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ឫ​ស្សី​កែវ​បើក​ដំណើរការ​ហើយ​

ថ្ងៃ​នេះ! ស្ពាន​អាកាស​​ថ្មី​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ឫ​ស្សី​កែវ​បើក​ដំណើរការ​ហើយ​   ​រាជធានី​ភ្នំពេញ​ ៖ កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ឬ​ស្សី​កែវ លែង​មានការ​កកស្ទះ​ដូច​មុន​ទៀត​ហើយ​ ក្រោយ​ពី​ស្ពាន​អាកាស​ឬ​ស្សី​កែវ ស្ថិត​នៅ​ក្នុងភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ​បាន​ស្ថាបនា​ស្ទើ​រ​តែ​រួចរាល់​១០០​ភាគរយ​ហើយ ​ត្រូវ​បាន​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ជា​គោលការណ៍​ដាក់​ឲ្យ​ប្រើ​​ប្រាស់​ជា​បណ្តោះអាសន្ន នា​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ ២០២៣​នេះ​។   នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត ក្រោម​ម្លប់​សុខ​សន្តិភាព ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ «អរគុណ​សន្តិភាព​​»។   គេ​បាន​មើលឃើញ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២៣​នេះ ចរាចរណ៍​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ មាន​ភាពល្អ​ប្រសើរ​ខ្លាំង ដោយ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​ដោយ​រលូន​មិន​ស្ទះចរាចរណ៍​។   រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​ទទួល​បាន​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ នាយក​​រដ្ឋមន្ត្រី បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​បណ្តោះអាសន្ន​នូវ​ស្ពាន​អាកាស​ឬ​ស្សី​កែវ ។ ស្ពាន​អាកាស​នេះ បានបើក​ការដ្ឋាន​ស្ថាបនា​កាលពី​ថ្ងៃ​ទី​៣១​ខែមករា​ឆ្នាំ​២០២២ មាន​បណ្ដោយ​៤៨៣​ម៉ែត្រ ទទឹង​១៥,៨​ម៉ែត្រ​កំពស់ ៥​ម៉ែត្រ ដោយ​ហោះ​នៅ​លើ​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ នៅ ចន្លោះ​ស្ពានបេតុង​ឆ្លងកាត់​ទន្លេសាប​ថ្មី​ដែល​បាន​នឹង​កំពុង​សាងសង់​បាន​ជិត​រួចរាល់​។   […]

ព័ត៌មានជាតិ

រដ្ឋាភិបាលនឹងពិចារណាតម្លៃប៉ាស្ពរ ក្រោយប្រជាពលរដ្ឋត្អូញត្អែរ រឿងតម្លៃថ្លៃ

រដ្ឋាភិបាលនឹងពិចារណាតម្លៃប៉ាស្ពរ ក្រោយប្រជាពលរដ្ឋត្អូញត្អែរ រឿងតម្លៃថ្លៃ   រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​នឹង​ពិចារណា​នូវ​តម្លៃ​លិខិតឆ្លងដែន (​ប៉ា​ស្ព​រ​) ឲ្យ​មាន​តម្លៃ​សម​ស្រប​ណាមួយ​ព្រោះ​មាន​ប្រជាពលរដ្ឋ​ត្អូញត្អែរ​ថា​មាន​តម្លៃ​ថ្លៃ​ពេក​។   ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​កម្រិត​បរិញ្ញាបត្រ​រង​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជូន​និស្សិត​នៃ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា សាខា​ខេត្តបាត់ដំបង និង​សាខា​ខេត្តបន្ទាយមានជ័យ សម្តេច ស ខេ​ង បាន​ថ្លែង​ថា «​អ្នកខ្លះ​ស្រែ​ថា ប៉ា​ស្ព​រ​​ថ្លៃ​ពេក​ដែរ រដ្ឋាភិបាល​នឹង​ពិចារណា​ទៀត​តម្លៃ​ប៉ុណ្ណា​ដែល​ស្រប រដ្ឋាភិបាល​យើង​នេះ គឺ​កើត​ចេញពី​ការ​បោះ​ឆ្នោត​»​។   ឆ្លៀតឱកាស​នោះ សម្ដេច ស ខេ​ង លើក​ឡើង​ថា ក្រសួង​បាន​បញ្ជូន​បញ្ជី​ឈ្មោះ​អ្នក​ហួស​សុពលភាព​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទៅ​តាម​ឃុំ​-​សង្កាត់ រួចរាល់​ហើយ ដូច្នេះ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ត្រូវ​អញ្ជើញ​ប្រជាពលរដ្ឋ​ដែល​បាន​កាត់​អត្តសញ្ញាណប័ណ្ណ​ផុត​សុពលភាព​ឲ្យ​ពួក​គាត់​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​។   សម្ដេច បញ្ជាក់​ទៀត​ថា «​អាជ្ញាធរ​ដឹង​ថា អ្នក​ណា​ផុត​សុពលភាព​អត្តសញ្ញាណប័ណ្ណ​ព្រោះ​យើង​បាន​ចុះបញ្ជី​ត្រឹមត្រូវ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​របស់​យើង ដូច្នេះ​ត្រូវ​អញ្ជើញ​គាត់​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​»​។សម្ដេច សង្កេត​ឃើញ​ថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​មិន​អញ្ជើញ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី ដោយសារ​ជាប់​ធ្វើ​ក្រៅ​ស្រុក​របស់​ខ្លួន​រស់នៅ​មួយវិញទៀត​ដាក់​អត្តសញ្ញាណប័ណ្ណ​នៅ​កន្លែង​បញ្ចាំ​។ សម្ដេច ថា ច្បាប់​ថ្មី​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ដាក់​អត្តសញ្ញាណប័ណ្ណ​បញ្ចាំ ហើយ​អ្នក​ទទួល​អត្តសញ្ញាណប័ណ្ណ​បញ្ចាំ គឺ​ខុសច្បាប់​ដូច​គ្នា​ដែរ​។   លើស​ពី​នេះ សម្ដេច ស […]

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា

ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា (ក.យ.គ.)។   ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា (ក.យ.គ.) ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ព្រមទាំងប្រធាន អនុប្រធាន សមាជិកនៃគណៈដឹកនាំចលនាយុវជនស្មគ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន សរុបចំនួន៤៧៥នាក់ នៅសណ្ឋាគារសុខាភ្នំពេញ។   យោងតាមរបាយការណ៍ ក.យ.គ. ទោះបីជួបបញ្ហាប្រឈមមួយចំនួនបង្កឡើងដោយជំងឺកូវីដ១៩ ក៏ដោយ ក៏ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាបានបំពេញបេសកកម្មទទួលបានលទ្ធផលជោគជ័យជាង ៨១ភាគរយ នៃផែនការសកម្មភាពប្រចាំឆ្នាំ២០២២។   អង្គសន្និបាតជាមានជំនឿថាកត្តាដែលនាំឱ្យក្រុមប្រឹក្សាទទួលបានលទ្ធផលល្អបែបនេះ គឺដោយសារតែមានការគាំទ្រយ៉ាងមុតមាំពីសំណាក់លោក ហ៊ុន ម៉ានី ព្រមទាំងមានការខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ក្រុមប្រឹក្សា ការចូលរួមសហការយ៉ាងល្អពីគណៈគ្រប់គ្រងគ្រឹះស្ថានឧត្ដមសិក្សា គណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្ដមសិក្សារដ្ឋនិងឯកជនទាំងអស់ ដោយប្រកាន់ខ្ជាប់នូវស្មារតី២ធ្នូ និងគោលការណ៍ស្ម័គ្រចិត្ត។   របាយការណ៍ឱ្យដឹងថា […]