ព័ត៌មានជាតិ

ថ្ងៃ​នេះ! ស្ពាន​អាកាស​​ថ្មី​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ឫ​ស្សី​កែវ​បើក​ដំណើរការ​ហើយ​

ថ្ងៃ​នេះ! ស្ពាន​អាកាស​​ថ្មី​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ឫ​ស្សី​កែវ​បើក​ដំណើរការ​ហើយ​   ​រាជធានី​ភ្នំពេញ​ ៖ កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ឬ​ស្សី​កែវ លែង​មានការ​កកស្ទះ​ដូច​មុន​ទៀត​ហើយ​ ក្រោយ​ពី​ស្ពាន​អាកាស​ឬ​ស្សី​កែវ ស្ថិត​នៅ​ក្នុងភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ​បាន​ស្ថាបនា​ស្ទើ​រ​តែ​រួចរាល់​១០០​ភាគរយ​ហើយ ​ត្រូវ​បាន​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ជា​គោលការណ៍​ដាក់​ឲ្យ​ប្រើ​​ប្រាស់​ជា​បណ្តោះអាសន្ន នា​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ ២០២៣​នេះ​។   នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត ក្រោម​ម្លប់​សុខ​សន្តិភាព ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ «អរគុណ​សន្តិភាព​​»។   គេ​បាន​មើលឃើញ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២៣​នេះ ចរាចរណ៍​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ មាន​ភាពល្អ​ប្រសើរ​ខ្លាំង ដោយ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​ដោយ​រលូន​មិន​ស្ទះចរាចរណ៍​។   រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​ទទួល​បាន​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ នាយក​​រដ្ឋមន្ត្រី បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​បណ្តោះអាសន្ន​នូវ​ស្ពាន​អាកាស​ឬ​ស្សី​កែវ ។ ស្ពាន​អាកាស​នេះ បានបើក​ការដ្ឋាន​ស្ថាបនា​កាលពី​ថ្ងៃ​ទី​៣១​ខែមករា​ឆ្នាំ​២០២២ មាន​បណ្ដោយ​៤៨៣​ម៉ែត្រ ទទឹង​១៥,៨​ម៉ែត្រ​កំពស់ ៥​ម៉ែត្រ ដោយ​ហោះ​នៅ​លើ​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ នៅ ចន្លោះ​ស្ពានបេតុង​ឆ្លងកាត់​ទន្លេសាប​ថ្មី​ដែល​បាន​នឹង​កំពុង​សាងសង់​បាន​ជិត​រួចរាល់​។   […]

ព័ត៌មានជាតិ

រដ្ឋាភិបាលនឹងពិចារណាតម្លៃប៉ាស្ពរ ក្រោយប្រជាពលរដ្ឋត្អូញត្អែរ រឿងតម្លៃថ្លៃ

រដ្ឋាភិបាលនឹងពិចារណាតម្លៃប៉ាស្ពរ ក្រោយប្រជាពលរដ្ឋត្អូញត្អែរ រឿងតម្លៃថ្លៃ   រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​នឹង​ពិចារណា​នូវ​តម្លៃ​លិខិតឆ្លងដែន (​ប៉ា​ស្ព​រ​) ឲ្យ​មាន​តម្លៃ​សម​ស្រប​ណាមួយ​ព្រោះ​មាន​ប្រជាពលរដ្ឋ​ត្អូញត្អែរ​ថា​មាន​តម្លៃ​ថ្លៃ​ពេក​។   ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​កម្រិត​បរិញ្ញាបត្រ​រង​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជូន​និស្សិត​នៃ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា សាខា​ខេត្តបាត់ដំបង និង​សាខា​ខេត្តបន្ទាយមានជ័យ សម្តេច ស ខេ​ង បាន​ថ្លែង​ថា «​អ្នកខ្លះ​ស្រែ​ថា ប៉ា​ស្ព​រ​​ថ្លៃ​ពេក​ដែរ រដ្ឋាភិបាល​នឹង​ពិចារណា​ទៀត​តម្លៃ​ប៉ុណ្ណា​ដែល​ស្រប រដ្ឋាភិបាល​យើង​នេះ គឺ​កើត​ចេញពី​ការ​បោះ​ឆ្នោត​»​។   ឆ្លៀតឱកាស​នោះ សម្ដេច ស ខេ​ង លើក​ឡើង​ថា ក្រសួង​បាន​បញ្ជូន​បញ្ជី​ឈ្មោះ​អ្នក​ហួស​សុពលភាព​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទៅ​តាម​ឃុំ​-​សង្កាត់ រួចរាល់​ហើយ ដូច្នេះ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ត្រូវ​អញ្ជើញ​ប្រជាពលរដ្ឋ​ដែល​បាន​កាត់​អត្តសញ្ញាណប័ណ្ណ​ផុត​សុពលភាព​ឲ្យ​ពួក​គាត់​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​។   សម្ដេច បញ្ជាក់​ទៀត​ថា «​អាជ្ញាធរ​ដឹង​ថា អ្នក​ណា​ផុត​សុពលភាព​អត្តសញ្ញាណប័ណ្ណ​ព្រោះ​យើង​បាន​ចុះបញ្ជី​ត្រឹមត្រូវ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​របស់​យើង ដូច្នេះ​ត្រូវ​អញ្ជើញ​គាត់​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​»​។សម្ដេច សង្កេត​ឃើញ​ថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​មិន​អញ្ជើញ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី ដោយសារ​ជាប់​ធ្វើ​ក្រៅ​ស្រុក​របស់​ខ្លួន​រស់នៅ​មួយវិញទៀត​ដាក់​អត្តសញ្ញាណប័ណ្ណ​នៅ​កន្លែង​បញ្ចាំ​។ សម្ដេច ថា ច្បាប់​ថ្មី​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ដាក់​អត្តសញ្ញាណប័ណ្ណ​បញ្ចាំ ហើយ​អ្នក​ទទួល​អត្តសញ្ញាណប័ណ្ណ​បញ្ចាំ គឺ​ខុសច្បាប់​ដូច​គ្នា​ដែរ​។   លើស​ពី​នេះ សម្ដេច ស […]

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា

ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា (ក.យ.គ.)។   ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា (ក.យ.គ.) ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ព្រមទាំងប្រធាន អនុប្រធាន សមាជិកនៃគណៈដឹកនាំចលនាយុវជនស្មគ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន សរុបចំនួន៤៧៥នាក់ នៅសណ្ឋាគារសុខាភ្នំពេញ។   យោងតាមរបាយការណ៍ ក.យ.គ. ទោះបីជួបបញ្ហាប្រឈមមួយចំនួនបង្កឡើងដោយជំងឺកូវីដ១៩ ក៏ដោយ ក៏ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាបានបំពេញបេសកកម្មទទួលបានលទ្ធផលជោគជ័យជាង ៨១ភាគរយ នៃផែនការសកម្មភាពប្រចាំឆ្នាំ២០២២។   អង្គសន្និបាតជាមានជំនឿថាកត្តាដែលនាំឱ្យក្រុមប្រឹក្សាទទួលបានលទ្ធផលល្អបែបនេះ គឺដោយសារតែមានការគាំទ្រយ៉ាងមុតមាំពីសំណាក់លោក ហ៊ុន ម៉ានី ព្រមទាំងមានការខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ក្រុមប្រឹក្សា ការចូលរួមសហការយ៉ាងល្អពីគណៈគ្រប់គ្រងគ្រឹះស្ថានឧត្ដមសិក្សា គណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្ដមសិក្សារដ្ឋនិងឯកជនទាំងអស់ ដោយប្រកាន់ខ្ជាប់នូវស្មារតី២ធ្នូ និងគោលការណ៍ស្ម័គ្រចិត្ត។   របាយការណ៍ឱ្យដឹងថា […]

ព័ត៌មានជាតិ

ក្រោយដោះស្រាយពីអាជ្ញាធរ, ក្រុមហ៊ុន «ថាកូអាគ្រី» យល់ព្រមលុបផ្លូវដែលកាយដាច់អនុញ្ញាតឲ្យប្រជាពលរដ្ឋ និងកូនសិស្សអាចធ្វើដំណើរឆ្លងកាត់បានវិញនៅស្រុកកូនមុំ ខេត្តរតនគិរី

ក្រោយដោះស្រាយពីអាជ្ញាធរ, ក្រុមហ៊ុន «ថាកូអាគ្រី» យល់ព្រមលុបផ្លូវដែលកាយដាច់អនុញ្ញាតឲ្យប្រជាពលរដ្ឋ និងកូនសិស្សអាចធ្វើដំណើរឆ្លងកាត់បានវិញនៅស្រុកកូនមុំ ខេត្តរតនគិរី   អាវុធហត្ថមូលដ្ឋានស្រុក, កម្លាំងនគរបាលស្រុកកូនមុំ និងអាជ្ញាធរមូលដ្ឋានឃុំស្រែអង្ក្រង នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះដោះស្រាយជាមួយក្រុមហ៊ុន «ថាកូអាគ្រី (THACO AGRI)» អតីតក្រុមហ៊ុនហ័ងអាញ់ នៅភូមិ៣ ឃុំស្រែអង្ក្រង ដែលបិទផ្លូវប្រជាពលរដ្ឋប្រមាណ៧០០គ្រួសារ មិនឲ្យឆ្លងកាត់, ដឹកកសិផល និងកូនសិស្សមិនអាចទៅរៀនបាន។   ក្រុមការងារដែលចុះដោះស្រាយបញ្ហានេះ បានប្រាប់ភ្នាក់ងារ ប្រចាំខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ថា លទ្ធផលគឺវិជ្ជមាន ដោយក្រុមហ៊ុនបានយល់ព្រមលុបផ្លូវ ដែលកាយផ្តាច់ និងណពំនូកដីទួលត្រូវពង្រាបឲ្យស្មើធម្មតាវិញ អនុញ្ញាតឲ្យរថយន្តដឹកកសិផល, រថយន្តចូលដឹកសិស្ស, អ្នកលក់បន្លែ ត្រីសាច់ ផ្លែឈើ នំចំណីចេញ-ចូលជាធម្មតាឡើងវិញ។   ជាងនេះទៀតក្រុមការងារ និងខាងក្រុមហ៊ុនបានឯកភាពគ្នាជាគោលការណ៍ថា ក្រុមហ៊ុន មុននឹងសម្រេចចិត្តធ្វើអ្វីមួយត្រូវមានការឯកភាពពីរដ្ឋបាលខេត្តជាមុនសិន។ បើសិនធ្វើផ្លូវវៀងសម្រាប់ពួកគាត់ធ្វើដំណើរ, ដឹកកសិផល, សិស្សានុសិស្សរៀនសូត្រ, ប្រកបរបរផ្សេងៗ ត្រូវមានការឯកភាពគ្នា ហើយលទ្ធផលនៅថ្ងៃនេះល្អប្រសើរ ដោយមានការយោគយល់គ្នាក្នុងស្មារតីទទួលខុសត្រូវខ្ពស់។   ចំណែកលោក […]

ព័ត៌មានជាតិ

អ្នកជំងឺផ្ដាសាយបក្សី H5N1 ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយលទ្ធផលតេស្ដលើកទី៣ អវិជ្ជមាន

អ្នកជំងឺផ្ដាសាយបក្សី H5N1 ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយលទ្ធផលតេស្ដលើកទី៣ អវិជ្ជមាន   ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា អ្នកជំងឺផ្ដាសាយបក្សី H5N1 នៅស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យវិញហើយ ក្រោយទទួលបានលទ្ធផលតេស្ដ «អវិជ្ជមាន» ជាលើកទី៣ គ្រាដែលអ្នកជំងឺខ្លួនឯងមិនមានអាការៈអ្វីទាំងអស់។   មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បានគូសបញ្ជាក់ទៀតថា បើទោះបីលទ្ធផលតេស្ដអវិជ្ជមាន លើកទី៣ ហើយក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យក៏ពិតមែន ប៉ុន្ដែតម្រូវឲ្យបន្ដនៅដាច់ដោយឡែក ២-៣ថ្ងៃទៀត ពេលត្រឡប់ទៅដល់ផ្ទះវិញ ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីមន្ដ្រីជំនាញសុខាភិបាល នៅមូលដ្ឋានតែម្ដង។   លោកស្រី យក់ សម្បត្តិ បានថ្លែងយ៉ាងដូច្នេះថា «លទ្ធផលតេស្ដលើកទី៣ បានបង្ហាញថា គាត់អវិជ្ជមានជំងឺផ្ដាសាយបក្សី ដូច្នេះក្រុមគ្រូពេទ្យរបស់យើងអនុញ្ញាតឲ្យគាត់ត្រឡប់ទៅផ្ទះវិញបាន ប៉ុន្ដែត្រូវបន្ដធ្វើចត្តាឡីស័ក នៅផ្ទះរយៈពេល២-៣ថ្ងៃទៀត ក្រោមការតាមដានជាប់ជាប្រចាំពីមន្ដ្រីសុខាភិបាល»។   សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកុម្ភៈកន្លងទៅនេះ មានកុមារីម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យឃើញថា កើតជំងឺផ្តាសាយបក្សី […]

ព័ត៌មានជាតិ

UNAIDS កោតសរសើរចំពោះភាពឈ្លាសវៃការដឹកនាំរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតក្នុងវិស័យមនុស្សធម៌ ដែលមានទស្សនវិស័យខ្ពស់ ចូលរួមបញ្ចប់បញ្ហាអេដស៍

ភ្នំពេញ៖ លោកស្រី ប៉ាទ្រីស៊ីយ៉ា អុងពីន នាយិកាអង្គការយូអិនអេដស៍ (UNAIDS) បានថ្លែងកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានភាពឈ្លាសវៃក្នុងការដឹកនាំស្ថានប័នមនុស្សធម៌ ដោយមានទស្សនវិស័យវែងឆ្ងាយ ក្នុងការគិតគូរពីសុខទុក្ខ និងសុខភាពរបស់ប្រជាជន ពិសេសការចុះផ្សព្វផ្សាយអប់រំពីបញ្ហាអេដស៍ទៅដល់សហគមន៍ ដែលជាបញ្ហាសកលលោក។   ការថ្លែងដូច្នេះរបស់លោកស្រី ក្នុងឱកាសចូលជួបពិភាក្សាការងារ ស្ដីពីសក្ដានុពលនៃកិច្ចសហការក្នុងការឆ្លើយតបនឹងមេរោគអេដស៍ថ្នាក់ជាតិ UNAIDS ជាមួយលោកស្រីកិត្ដិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធាន កាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ជំនួបពិភាក្សានេះបានធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្នាក់កណ្ដាលកាកបាទក្រហមកម្ពុជា។   លោកស្រី ប៉ាទ្រីស៊ីយ៉ា អុងពីន បានថ្លែងបន្ដថា លោកស្រីបានមើលឃើញនូវសក្ដានុពលនៃការងាររបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលអាចពង្រឹងកិច្ចសហប្រតិបត្ដិការ និងបានផ្ដោតការងារសំខាន់ៗទៅលើការចុះអប់រំផ្សព្វផ្សាយពីបញ្ហាអេដស៍ទៅដល់សហគមន៍។ នេះគឺជាចំណុចគោលដែលយើងគ្រប់គ្នាចង់បាន។   លើសពីនោះនាយិកាអង្គការយូអិនអេដស៍រូបនេះ បានកោតសរសើរកាកបាទក្រហមកម្ពុជា ដែលមានភាពជាម្ចាស់ការលើខ្លួនឯងខ្ពស់ក្នុងការងារមនុស្សធម៌ ពិសេសការប្ដេជ្ញាចិត្ដខ្ពស់រួមជាមួយរាជរដ្ឋាភិបាល […]

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន៖ ទិវាអន្តរជាតិ នារី៨មីនា ជាការរំលេចពីតម្លៃពីការចូលរួមរបស់ស្ត្រី ក្នុងយុគសម័យឌីជីថល

(កំពង់ចាម)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ២០២៣ ខួបទី១១២ និងបូកសរុបការងារ ឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ របស់សាខាសមាគមនារី និងក្រុមចលនាស្ត្រីខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។   លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ការនឹករលឹក និងផ្ញើនូវសារជូនពរ សព្វសាធុការពររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ជូនដល់លោក លោកស្រី សមាជិក-សមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។   ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានបន្តទៀតថា ចំពោះខ្លឹមសារនៃព្រះរាជសារ ព្រះបរមនាម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី […]

ព័ត៌មានជាតិ

សមាគមសារព័ត៌មានចំនួន១៤ ប្រកាសចងសម្ព័ន្ធភាពជាមួយគ្នា ដើម្បីរួមចំណែកបម្រើដល់ផលប្រយោជន៍សហគមន៍សារព័ត៌មាននៅកម្ពុជា

សមាគមសារព័ត៌មានចំនួន១៤ ប្រកាសចងសម្ព័ន្ធភាពជាមួយគ្នា ដើម្បីរួមចំណែកបម្រើដល់ផលប្រយោជន៍សហគមន៍សារព័ត៌មាននៅកម្ពុជា ភ្នំពេញ)៖ សហភាពសហព័ន្ធសារព័ត៌មានកម្ពុជា និងសមាគមសារព័ត៌មានទាំង១៣ទៀត នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រកាសអំពីការឯកភាពជាឯកច្ឆ័ន្ទ ក្នុងចងសម្ព័ន្ធភាពជាមួយគ្នា ចាប់ពីពេលនេះតទៅ ដើម្បីសហការរួមគ្នាបំពេញតួនាទីភារកិច្ចដែលអាច រួមចំណែកបម្រើដល់ផលប្រយោជន៍សហគមន៍អ្នកសារព័ត៌មាននៅកម្ពុជា និងបម្រើដល់ឧត្តមប្រយោជន៍ជាតិ។   ថ្នាក់ដឹកនាំជាតំណាងសមាគមសារព័ត៌មានទាំង១៤ ក៏បានចុះ «អនុស្សារណៈយោគយល់គ្នា» សម្រាប់ជាមូលដ្ឋានត្រីវិស័យ និងជាក្រមប្រតិបត្តិរបស់សម្ព័ន្ធភាព ដោយបានឱ្យឈ្មោះកិច្ចសហការនេះថា «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា»។   សេចក្តីប្រកាសបានបញ្ជាក់ថា បេសកកម្មចំពោះមុខរបស់ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា គឺផ្តោតលើការពង្រឹងតួនាទីសមាគមសារព័ត៌មាន, ការតម្រង់ទិសក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន, ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងមនោគមន៍វិជ្ជា, ការបើកវគ្គបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មាន, ការការពារសិទ្ធិអ្នកសារព័ត៌មាន, ការផ្លាស់ប្ដូរបទពិសោធន៍ និងបំពេញឱ្យគ្នាទៅវិញទៅ មកដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។   លោក ហ៊ុយ វណ្ណៈ ប្រធាន ស.ស.ស.ក បានគូសបញ្ជាក់ថា «គំនិតផ្ដួចផ្ដើមឱ្យមាន សម្ព័ន្ធភាពសមាគមសារព័ត៌មានកម្ពុជានេះ គឺបានកើតឡើងនៅបន្ទាប់ពីជំនួបលើកទី៥ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មានកម្ពុជានាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ […]

ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ពីសកលវិទ្យាល័យ «ពោធិសត្វ» របស់អាមេរិក

លោក ខៀវ កាញារីទ្ធ ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ពីសកលវិទ្យាល័យ «ពោធិសត្វ» របស់អាមេរិក   (ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន ដោយមើលឃើញពីវីរភាព ការលះបង់ និងជាគំរូ របស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន គណៈកម្មាធិការក្រុមប្រឹក្សានៃសាកលវិទ្យាល័យ «ពោធិសត្វ (BODHISASTRA)» រដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានសម្រេចប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសារព័ត៌មានជូនជាផ្លូវការ ។ លោកសាស្ត្រាចារ្យបណ្ឌិត CHANTARAT PAKAMAS ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ BODHISASTRA បានលើកឡើងថា ក្រោមការដឹកនាំរបស់ លោក ខៀវ កាញារីទ្ធ ធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយលើសេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន តាមរយៈប្រព័ន្ធផ្សព្វផ្សាយបោះពុម្ព (កាសែត ទស្សនាវដ្តី និងព្រឹត្តិប័ត្រព័ត៌មាន) វិទ្យុ ទូរទស្សន៍ អ៉ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ ជាមួយនេះ លោករដ្ឋមន្ត្រី បាននិងកំពុងធ្វើការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់ ដើម្បីធ្វើឲ្យកាន់តែប្រសើរជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយ […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ បេសកកម្មអ៊ុនតាក់ មិនបានបញ្ចប់សង្គ្រាមនៅកម្ពុជា តាមបំណងកិច្ចព្រមព្រៀងក្រុងប៉ារីសនោះទេ

សម្តេចតេជោ ហ៊ុន សែន៖ បេសកកម្មអ៊ុនតាក់ មិនបានបញ្ចប់សង្គ្រាមនៅកម្ពុជា តាមបំណងកិច្ចព្រមព្រៀងក្រុងប៉ារីសនោះទេ   ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកអំពីបេសកកម្មរបស់ អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថា «អ៊ុនតាក់» កាលពីជាង៣០ឆ្នាំមុន ដែលមិនបានបញ្ចប់សង្គ្រាមនៅប្រទេសកម្ពុជាឡើយតាមបំណងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើយ ក្រោយពេលបញ្ចប់បេសកកម្មរបស់ពួកគេ។   អ៊ុនតាក់​ ត្រូវ​បាន​បង្កើត​ឡើង​នៅខែកុម្ភៈ ឆ្នាំ១៩៩២ ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​​ទីក្រុង​ប៉ារីស។ បេសកកម្មរបស់អ៊ុនតាក់ បាន​ចាប់​ផ្តើម​ពី​ឆ្នាំ​១៩៩២ ដល់​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដើម្បី​ស្ដារ​ប្រទេសជាតិ​ឡើង​វិញ និង​ចាប់ផ្តើម​សករាជ​លទ្ធិប្រជាធិបតេយ្យ និង​ស្ថិរភាព​ថ្មី​មួយ​ឡើង​វិញ។ ប៉ុន្តែអ៊ុនតាក់បានបរាជ័យ ក្នុងការដកហូតអាវុធពីខ្មែរក្រហម ហើយខ្មែរក្រហមក៏ពុំបានចូលរួមនៅក្នុងការបោះឆ្នោតនេះទេ និងបានកាន់កាប់ នៅភាគខាងលិចប្រទេស ចំណុចព្រំដែនកម្ពុជា-ថៃ។   ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖   «អ្វីដែលចង់បានក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយអ៊ុនតាក់មិនអាចសម្រេចបាន គឺអ៊ុនតាក់ដកចេញត្រឡប់ទៅវិញ ទុកឱ្យខ្មែរមានសង្គ្រាមនៅឡើយទេ»។ […]